យោងតាមការធ្វើស្ថិតិរបស់មន្ទីរទេសចរណ៍ហាណូយ ក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៣ មានភ្ញៀវទេសចរណ៍ជិត ៦ លាននាក់បានមករដ្ឋធានី។ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០២៣ ភ្ញៀវទេសចរជាង ៨លាននាក់បានមកកាន់ទីក្រុងហាណូយ។ ភ្ញៀវអន្តរជាតិមានជាង១លាន៤សែននាក់ កើនឡើង ១៨ ដង ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប្រាក់ចំណូលសរុបពីភ្ញៀវទេសចរក្នុងខែមេសា សម្រេចបានជាង ៨,៥ លានលានដុង (ប្រមាណ ៣៦២ លានដុល្លារអាមេរិក) កើនឡើង ៥២,៤% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២។ ដោយឡែកក្នុងខែមេសា ឆ្នាំ២០២៣ ចំនួនភ្ញៀវអន្តរជាតិមកទីក្រុងហាណូយបាន កើនឡើង៧ដង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២។ ភ្ញៀវទេសចរទៅទស្សនាផ្លូវថ្នល់ កេរ្តិ៍ដំណែលប្រវត្តិសាស្ត្រ និងវប្បធម៌ក្នុងរដ្ឋធានីប្រកបដោយភាពសុខសាន្ត។ ចំនួនភ្ញៀវទេសចរអាស៊ីមកហាណូយមានចំនួនច្រើន។ ភ្ញៀវទេសចរណ៍បរទេសទៅទស្សនាវិថីបុរាណហាណូយ ដោយគ្មានការភ័យ ខ្លាចចំពោះជំងឺរាតត្បាតទៀតឡើយ។ សូម្បីតែក្នុងអំឡុងពេលដែលជំងឺកូវីដ-១៩ ផ្ទុះឡើង ក៏ដោយ វៀតណាមក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលគ្រប់គ្រងជំងឺ នេះបានយ៉ាងល្អផងដែរ។ ភ្ញៀវមកទស្សនាការតាំងពិព័រណ៍រូបថតដែលរៀបចំឡើងនៅលើវិថីថ្មើរជើងជុំវិញបឹង Hoan Kiem។ តំបន់វិថីបុរាណ ជាគោលដៅដ៏ពេញនិយមរបស់ភ្ញៀវទេសចរអន្តរជាតិពេលមកទីក្រុងហាណូយ។ ភ្ញៀវទេសចរបរទេសមកទស្សនាវិថី Ta Hien… ព្រះវិហារកាតូលិកហាណូយ… ឬទៅទស្សនាតាមដងផ្លូវនាចុងសប្តាហ៍។ ភ្ញៀវទេសចរបរទេសដើរតាមផ្លូវដោយភាពសុខស្រួល នោះគឺជារូបភាពដែល ធ្លាប់ស្គាល់ដូចមុនពេលជំងឺរាតត្បាតកូវីដ-១៩ ផ្ទុះឡើង។ Từ khóa: VOV VOVworld ភ្ញៀវទេសចរ បរទេស ទស្សនា រដ្ឋធានី ហាណូយ ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm