ប៉ូលខាងលិច A Pa Chai - សម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ

Hai Ngo/ VOV.VN
Chia sẻ
(VOVWORLD) - ប៉ូលខាងលិច A Pa Chai របស់វៀតណាម ត្រូវបានគេហៅថា ជាទីកន្លែង ដែលសម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ។

 ប៉ូលខាងលិចរបស់វៀតណាមគឺជាបង្គោលលេខ០ដែលជាទីប្រសព្វគ្នារវាងខ្សែព្រំដែននៃប្រទេសទាំងបីវៀតណាម-ចិន-ឡាវ។ ប៉ូលខាងលិចនេះស្ថិតនៅភូមិ A Pa Chai ឃុំ Sin Thau ស្រុក Muong Nhe ខេត្ត Dien Bien។

ប៉ូលខាងលិច A Pa Chai - សម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ - ảnh 1
បង្គោលព្រំដែនលេខ០ជាទីប្រសព្វគ្នានៃខ្សែព្រំដែនត្រីភាគីវៀតណាម-ចិន-ឡាវ។

ចាប់ផ្ដើមពីទីក្រុង Lai Chau ផ្លូវនាំទៅដល់ប៉ូលខាងលិច A Pa Chai សម្បូរទៅដោយផ្កាដ៏ស្រស់ស្អាតនៅសង្ខាងផ្លូវ។

ប៉ូលខាងលិច A Pa Chai - សម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ - ảnh 2

ព្រៃភ្នំ Lai Chau មានទស្សនីយភាពអស្ចារ្យផងនិងរ៉ូម៉ង់ទិកផង។ ជាពិសេសគឺទិដ្ឋភាព អស្តងគត់គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។

ប៉ូលខាងលិច A Pa Chai - សម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ - ảnh 3
ប៉ូលខាងលិច A Pa Chai - សម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ - ảnh 4
ប៉ូលខាងលិច A Pa Chai - សម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ - ảnh 5
ទស្សនីយភាពដ៏ខៀវស្រងាត់នៅតាមបណ្ដោយមាត់ទន្លេ Da។
ប៉ូលខាងលិច A Pa Chai - សម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ - ảnh 6
សមុទ្រពពកមើលពីភូមិ Ta Tong។
ប៉ូលខាងលិច A Pa Chai - សម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ - ảnh 7
ព្រៃភ្នំធំល្វឹងល្វើយនៅទន្លេ Da លើ។

អ្នកត្រូវយកទៅជាមួយនូវឯកសារបញ្ជាក់អត្តសញ្ញាណទៅរាយការណ៍នៅប៉ុស្ត៍ ហើយគេនឹងចាត់យុទ្ធជនម្នាក់នាំអ្នកទៅកាន់បង្គោលលេខ០។

ប៉ូលខាងលិច A Pa Chai - សម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ - ảnh 8
ប៉ុស្តិ៍ការពារព្រំដែន A Pa Chai។
ប៉ូលខាងលិច A Pa Chai - សម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ - ảnh 9

ពីប៉ុស្តិ៍ការពារព្រំដែន A Pa Chai ទៅដល់បង្គោលលេខ០ មានចម្ងាយប្រមាណ១០គីឡូម៉ែត្រ។

ប៉ូលខាងលិច A Pa Chai - សម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ - ảnh 10
ផ្លូវភ្នំចោត ពិបាកធ្វើដំណើរ។
ប៉ូលខាងលិច A Pa Chai - សម្លេងមាន់រងាវ ប្រទេសទាំង៣សុទ្ធតែលឺបានដែរ - ảnh 11

បង្គោលលេខ០ជាមានរាងត្រីកោណនៅលើខ្សែព្រំដែនត្រីភាគី វៀតណាម - ឡាវ - ចិន។ ផ្ទៃនីមួយៗនៃបង្គោលព្រំដែននេះត្រូវបានគូសសញ្ញាជាភាសាមួយ។ បង្គោលនេះស្ថិតនៅលើកំពូលភ្នំ Khoan La San។ ដំណើរទស្សនាប៉ូលខាងលិច A Pa Chai ដែលគួបផ្សំនឹងការគយគន់ទេសភាពព្រៃភ្នំដ៏ស្រស់បំព្រងនៅតំបន់ភាគពាយព្យដ៏រហោស្ថាន នឹងជាបទពិសោធន៍មិនអាចបំភ្លេចបានឡើយចំពោះនរណាដែលធ្លាប់បានមកដល់ទីនេះ៕

ប្រតិកម្មទៅវិញ