ទេសភាពដ៏ស្រស់បំព្រងនៅ ស្រុក Trung Khanh ទីក្រុង Cao Bang

Chia sẻ
(VOVWORLD) -ដោយមានទីតាំងនៅទិសខាងកើត មានចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីទីក្រុងCao Bang។ ទីនេះមានទេសភាពធម្មជាតិដ៏អស្ចារ្យ ហើយថែមទាំងមាន តំបន់ល្បាក់ទឹក Ban Gioc - ទឹកជ្រោះស្អាតបំផុតនៅអាស៊ីអាគ្នេយ៍ទៀតផង។

តំបន់ល្បាក់ទឹក Ban Gioc មានទីតាំងស្ថិតនៅលើដងទន្លេ Quay Son  ដែលមានប្រភពហូរចេញពីនៅ ខេត្តក្វាងស៊ី (ប្រទេសចិន) ។

ទន្លេ Quay Son  មិនត្រឹមតែបង្កើត តំបន់ល្បាក់ទឹក Ban Gioc ពីកំពស់ជាង ៣០ ម៉ែត្រប៉ុណ្ណោះទេ ថែមទាំងហូរកាត់លើភ្នំថ្មកំបោរ វាលស្រែ និងភូមិ ដើម្បីបង្កើតទេសភាពដ៏ស្រស់បំព្រងនៅស្រុក Trung Khanh ទៀតផង។

អ្នកថតរូប Nguyen Hoang Linh ដែលអ្នកនិពន្ធវីដេអូនេះបាននិយាយថា លោកបានបង្កើតវីដេអូនេះក្នុងរយៈពេល ១ សប្តាហ៍ “ ដើម្បីផ្ដិតយកទេសភាពទាំងនេះខ្ញុំត្រូវតែក្រោកពីព្រលឹមហើយចាកចេញពីផ្ទះប្រហែល ១-២ ម៉ោងមុនពេលអរុណរះ។ ពេលវេលាអរុណរៈ និងព្រះអាទិត្យអស្ដង្គតតែងតែជាពេលវេលាដ៏ស្រស់ស្អាតបំផុតសម្រាប់ អ្នកថតរូបជាច្រើនរូប” ៕

ប្រតិកម្មទៅវិញ