មកដល់ Sa Huynh ភ្ញៀវទេសចរអាចទស្សនាជីវភាពរស់នៅរបស់អ្នកនេសាទ និងបរិយាកាសដ៏អ៊ូអរនៃភូមិមាត់សមុទ្រ។
ឈ្មោះដើមរបស់ Sa Huynh គឺ Sa Hoang ព្រោះសមុទ្រនៅទីនេះមានឆ្នេរខ្សាច់ពណ៌មាសពិសេស។ ប៉ុន្តែដល់សម័យស្តេចត្រាញ់ ង្វៀន ហ្វាង (Nguyen Hoang) បានប្តូរឈ្មោះទៅ Sa Huynh វិញ។
ទេសភាព Sa Huynh មើលពីលើ។
Sa Huynh ស្ថិតនៅទីក្រុង Duc Pho ខេត្ត Quang Ngai ដោយមានគ្រួសាររាប់រយគ្រួ ដែលប្រកបរបរនេសាទ។
ទេសភាពអ៊ូអរនៅផ្សារត្រី Sa Huynh នាពេលព្រឹកព្រលឹម ពេលដែលទូកនេសាទវិលត្រលប់មកវិញ។
ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកនេសាទទោះបីមានការលំបាកក៏ដោយ ក៏ប៉ុន្តែមានភាពរីករាយនិងសុទិដ្ឋិនិយមដែរ។
រូបភាពប្រចាំថ្ងៃរបស់អ្នកនេសាទនៅភូមិ Sa Huynh។
ស្ត្រី នៃភូមិនេសាទនៅ Sa Huynh។
ភូមិ Go Co ជាគោលដៅទាក់ទាញភ្ញៀវទេសចរជាច្រើនពេលមកដល់ Sa Huynh។ នេះគឺជាមុំកាមេរ៉ាដែលធ្លាប់ស្គាល់សម្រាប់ភ្ញៀវទេសចរជាច្រើននៅពេលមកដល់ភូមិបុរាណនេះ។
ភូមិថ្មបុរាណ Go Co លេចធ្លោជាមួយនឹងជញ្ជាំងថ្មធម្មជាតិ ដោយមិនប្រើសារធាតុស្អិត។
ជ្រុងមួយនៃឆ្នេរសមុទ្រ Go Co ។
ពន្លឺថ្ងៃរះនៅលើឆ្នេរសមុទ្រ Sa Huynh ។
ជារៀងរាល់ព្រឹកព្រលឹម និងពេលរសៀល ប្រជាជនក៏ដូចជាអ្នកទេសចរតែងតែដើរលើឆ្នេរខ្សាច់ដើម្បីស្តាប់សំឡេងខ្យល់ រលករណ្តំ ហើយរីករាយជាមួយសម្រស់ស្អាតនៃឆ្នេរសមុទ្រ Sa Huynh។
ទ្វារសមុទ្រ Sa Huynh ជាកន្លែងដែលទូកនេសាទឈានទៅដល់សមុទ្រ។
Hang En ជារូងថ្មធម្មជាតិនៅ Sa Huynh គឺជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅពេលមកដល់ Sa Huynh។
ពន្លឺថ្ងៃរះនៅលើបឹង An Khe កេរ្តិ៍ដំណែលជាតិពិសេសនៅ Sa Huynh។
Sa Huynh ក៏មានភូមិ Tan Diem ដែលល្បីល្បាញជាមួយរបរធ្វើអំបិលបែបប្រពៃណី៕