ទៅទស្សនាគម្ពីព្រះធម៌ឆ្លាក់លើបន្ទះដើមច័ន្ទបុរាណបំផុតពិភពលោកនៅវត្ត Bo Da
(VOVWORLD) - នាថ្ងៃទី៣១ មីនា កន្លងទៅ នាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាមបានចេញ សេចក្ដីសម្រេចដែលទទួលស្គាល់គម្ពីព្រះធម៌ឆ្លាក់លើបន្ទះដើមច័ន្ទនៅវត្ត Bo Da ស្រុក Viet Yen ខេត្ត Bac Giang ជារតនសម្បត្តិជាតិ។
វត្ត Bo Da ស្ថិតនៅជើងភ្នំ Bo Da ជាមជ្ឈមណ្ឌលពុទ្ធសាសនាធំនៃខេត្ត Bac Giang ហើយជាទីកន្លែងប្រសូត្រឡើងពុទ្ធសាសនានិកាយ Lam Te ក្រោមរាជ្ជ កាលបណ្ដាស្ដេច Le។
|
នាបច្ចុប្បន្នក្នុងវត្ត Bo Da កំពុងអភិរក្សបន្ទះឈើឆ្លាក់គម្ពីព្រះធម៌ចំនួន ១៩៥៣បន្ទះ ដែលត្រូវបានព្រះសង្ឃនិកាយ Lam Te ឆ្លាក់មុននេះ៣០០ឆ្នាំ។
|
បន្ទះឈើទាំងអស់នេះសុទ្ធតែបានធ្វើពីដើមច័ន្ទ ដែលជាឈើមួយប្រភេទ អាចមានអាយុជីវិតឡើងដល់ទៅ១២០០ឆ្នាំ។
|
យោងតាមឯកសារបុរាណថា ជីដូនជីតាបានឆ្លាក់គម្ពីព្រះធម៌ចំនួន៨៤ភាគ។
|
ទោះបីជារយៈពេលជិត៣សតវត្សបានកន្លងផុតទៅក្ដី ប៉ុន្តែ រាល់ក្បូរក្បាច់ និងអក្សរឆ្លាក់លើបន្ទះឈើ នៅតែច្បាស់ក្រឡែកណាស់។
|
ដោយហេតុនេះ បន្ទះឈើនីមួយៗត្រូវបានវាយតំលៃជាស្នាដៃមួយនៃ សិល្បៈឆ្លាក់ឈើ។
|
នាឆ្នាំ២០១៧ សហភាពឯកទគ្គកម្មពិភពលោក (Worldkings) បានទទួល ស្គាល់ក្រុមបន្ទះឈើឆ្លាក់គម្ពីព្រះពុទ្ធនៅវត្ត Bo Da ជាក្រុមបន្ទះឈើឆ្លាក់គម្ពី ព្រះពុទ្ធមានអាយុកាលវែងបំផុតលើពិភពលោក៕
|