គយគន់ផ្ទាំងគំនូរដ៏ស្រស់ស្អាតអំពីហាណូយដែលគូរឡើងដោយក្តីស្រឡាញ់របស់វិចិត្រករទីក្រុងហូជីមិញ

HOANG XUAN
Chia sẻ

(VOVWORLD) -  តាមទស្សនៈរបស់យុវជនម្នាក់នៃទីក្រុងហូជីមិញ ដែលមានមនោសញ្ចេតនាជ្រាលជ្រៅចំពោះរដ្ឋធានី វិចិត្រករលោក Hoang Phong ទើបតែ “បង្ហាញ” នូវផ្ទាំងគំនូរគូរពីពណ៌ទឹកគួរឱ្យចាប់អារម្មណ៍អំពីទីក្រុងហាណូយ ដែលមានឈ្មោះថា “ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង”។

ស្នាដៃនេះមានរូបគំនូរចំនួន ២៨ ផ្ទាំង អំពីជ្រុងនីមួយៗនៃដងផ្លូវនៅហាណូយ ដែលបានធ្វើឡើងតាំងពីចុងឆ្នាំ ២០១៧ រហូតដល់បច្ចុប្បន្ន។ លោក Hoang Phong បានចែករំលែកថា “នៅចុងឆ្នាំ ២០១៧ ខ្ញុំមានឱកាសទៅលេងទីក្រុងហាណូយ។ ចាប់តាំងពីពេលនោះមក ហាណូយបានទាក់ទាញអារម្មណ៍ខ្ញុំខ្លាំងណាស់។ ខ្ញុំចូលចិត្តពេលព្រឹកព្រលឹមស្រាងៗ ឬម៉ោងក្រោយ ១០យប់  នៅពេលដែល ផ្លូវហាណូយមានភាពស្ងប់ស្ងាត់និងសុខសាន្តត្រាន”។

គយគន់ផ្ទាំងគំនូរដ៏ស្រស់ស្អាតអំពីហាណូយដែលគូរឡើងដោយក្តីស្រឡាញ់របស់វិចិត្រករទីក្រុងហូជីមិញ - ảnh 1សាលា Trung Vuong

លោកហាក់ដូចជាជក់ចិត្តនឹងហាណូយនៅគ្រប់ជ្រុងផ្លូវ វិថីដែលជិតស្និទ្ធិការរស់នៅជាមួយមនុស្សសាមញ្ញនៅទីនេះ។ លើសពីនេះ ចំពោះលោក ទីក្រុងហាណូយក៏បង្កប់នូវនិមិត្តរូបនៃសម័យអាណានិគមបារាំង ដែលឆ្លុះបញ្ចាំងពីលក្ខណៈស្ថាបត្យកម្មនៃសាលារៀន វីឡាឯកជន រហូតដល់សារមន្ទីរនិងទីភ្នាក់ងាររដ្ឋ។

គយគន់ផ្ទាំងគំនូរដ៏ស្រស់ស្អាតអំពីហាណូយដែលគូរឡើងដោយក្តីស្រឡាញ់របស់វិចិត្រករទីក្រុងហូជីមិញ - ảnh 2សាកលវិទ្យាល័យសង្គមសាស្ត្រ មនុស្សសាស្ត្រហាណូយ

កើតនិងធំឡើងនៅទីក្រុងហូជីមិញ, Quang Phong (កើតនៅឆ្នាំ ១៩៨៧) បានធ្វើជាវិចិត្រករគំនូរសេរីជាង ១០ ឆ្នាំហើយ។ ក្នុងនាមជាសមាជិកនៃសមាគមវិចិត្រសិល្បៈទីក្រុងហូជីមិញនិងជាសមាជិកសមាគមពណ៌ទឹកអន្តរជាតិ (IWS) លោកតែងតែជឿជាក់ថា បទពិសោធន៍ជីវិតគឺជាគន្លឹះនៃភាពជោគជ័យសម្រាប់ការងារនេះ។

គយគន់ផ្ទាំងគំនូរដ៏ស្រស់ស្អាតអំពីហាណូយដែលគូរឡើងដោយក្តីស្រឡាញ់របស់វិចិត្រករទីក្រុងហូជីមិញ - ảnh 3ផ្លូវនិទាឃរដូវ

ដូច្នេះ សម្រាំងគំនូរគឺជាអារម្មណ៍ផ្ទាល់ខ្លួនរបស់លោក ដែលលោកបានបញ្ចូលក្នុងគំនូរហាណូយរបស់ខ្លួន។ គាត់មានភាពម៉ត់ចត់ក្នុងរបៀបដែលលោកបង្កើតប្លង់ពណ៌ចម្រុះស្មារតីនៃទីក្រុងហាណូយដែលលោកចង់បង្ហាញ។

គយគន់ផ្ទាំងគំនូរដ៏ស្រស់ស្អាតអំពីហាណូយដែលគូរឡើងដោយក្តីស្រឡាញ់របស់វិចិត្រករទីក្រុងហូជីមិញ - ảnh 4ហាណូយនាដើមរដូវស្លឹកឈើជ្រុះ

បើនិយាយអំពីឈ្មោះ “ផ្ញើរសេចក្តីស្រឡាញ់ដល់ទីក្រុង” វិចិត្រករ Phong Hoang បានចែករំលែក ថា៖ លក្ខណៈគួរជាទីចាប់អារម្មណ៍នៅត្រង់ថា ខ្ញុំបានប្រើអារម្មណ៍របស់កូនប្រុសខាងត្បូងដើម្បីគូសឡើងវិញ ដោយរក្សាសេចក្តីស្រឡាញ់នៅជ្រុងផ្លូវនីមួយៗហើយរួមបញ្ចូលរាល់សេចក្តីស្រឡាញ់ដែលបានផ្ញើម រដ្ឋធានី៖  “ចំពេលដែលជំងឺរាតត្បាតមានការវិវឌ្ឍយ៉ាងស្មុគស្មាញ ខ្ញុំសង្ឃឹមថា សម្រាំងគំនូរនឹងជួយផ្សព្វផ្សាយថាមពលវិជ្ជមានបន្តិចបន្តួចដល់មនុស្សគ្រប់គ្នា ក៏ដូចជាសង្ឃឹមថា ជំងឺរាតត្បាតនឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ ដើម្បីឱ្យរូបភាពដែលធ្លាប់ស្គាល់ទាំងនេះអាចត្រឡប់មកដើមឡើងវិញ។ ខ្ញុំសង្ឃឹមថាប្រទេសទាំងមូលពីខាងជើងទៅខាងត្បូងរួបរួមគ្នាដើម្បីយកឈ្នះជំងឺរាតត្បាត!”។

និយាយអំពីផែនការនាពេលខាងមុខ បន្ទាប់ពីជំងឺកូវីដ ១៩ ត្រូវរុញថយក្រោយ លោក Hoang Phong សង្ឃឹមថា លោកអាចរៀបចំការតាំងពិពណ៌គំនូរឯកជនអំពីហាណូយនៅលើទឹកដីនេះ។

គយគន់ផ្ទាំងគំនូរដ៏ស្រស់ស្អាតអំពីហាណូយដែលគូរឡើងដោយក្តីស្រឡាញ់របស់វិចិត្រករទីក្រុងហូជីមិញ - ảnh 5ជ្រុងមួយនៃវីឡាចាស់របស់បារាំង
គយគន់ផ្ទាំងគំនូរដ៏ស្រស់ស្អាតអំពីហាណូយដែលគូរឡើងដោយក្តីស្រឡាញ់របស់វិចិត្រករទីក្រុងហូជីមិញ - ảnh 6ព្រះវិហារធំ
គយគន់ផ្ទាំងគំនូរដ៏ស្រស់ស្អាតអំពីហាណូយដែលគូរឡើងដោយក្តីស្រឡាញ់របស់វិចិត្រករទីក្រុងហូជីមិញ - ảnh 7ព្រះវិហារ Cua Bac
គយគន់ផ្ទាំងគំនូរដ៏ស្រស់ស្អាតអំពីហាណូយដែលគូរឡើងដោយក្តីស្រឡាញ់របស់វិចិត្រករទីក្រុងហូជីមិញ - ảnh 8វីឡាបារាំងចាស់
គយគន់ផ្ទាំងគំនូរដ៏ស្រស់ស្អាតអំពីហាណូយដែលគូរឡើងដោយក្តីស្រឡាញ់របស់វិចិត្រករទីក្រុងហូជីមិញ - ảnh 9ផ្ទះលេខ ៥១ Tran Hung Dao
គយគន់ផ្ទាំងគំនូរដ៏ស្រស់ស្អាតអំពីហាណូយដែលគូរឡើងដោយក្តីស្រឡាញ់របស់វិចិត្រករទីក្រុងហូជីមិញ - ảnh 10វិថី O Quan Chuong នានិទាឃរដូវ
គយគន់ផ្ទាំងគំនូរដ៏ស្រស់ស្អាតអំពីហាណូយដែលគូរឡើងដោយក្តីស្រឡាញ់របស់វិចិត្រករទីក្រុងហូជីមិញ - ảnh 11ទីក្រុងបុរាណហាណូយ

ប្រតិកម្មទៅវិញ