មានចម្ងាយប្រហែល ១៦ គីឡូម៉ែត្រ ពីភាគពាយព្យនៃទីក្រុង Bac Ha ខេត្ត Lao Cai ឃុំ Ta Van Chu ក្នុងប៉ុន្មានថ្ងៃនេះ មានទេសភាពស្រស់ត្រកាល នៅពេលដែល ផ្កាព្រូនពណ៌សរីកស្គុះស្គាយគ្របដណ្ដប់តំបន់ទាំងមូល។ ផ្កាព្រូននៅ Ta Van មានត្របកតូច កេសរញីពណ៌លឿង និងរីកក្នុងពេលតែមួយ។ ផ្កាព្រូន Ta Van នៅ Bac Ha ច្រើនតែរីកយឺតជាងកន្លែងផ្សេងទៀត។ ជាធម្មតា ផ្កាចាប់ផ្តើមរីកនៅពាក់កណ្តាលខែកុម្ភៈ ហើយស្អាតបំផុតក្នុងរយៈពេលប្រហែល ២-៣ សប្តាហ៍ អាស្រ័យលើអាកាសធាតុ។ ពូជផ្លែព្រូន Ta Van មានតម្លៃណាស់ ហើយអាចប្រមូលផលបាននៅក្នុងខែទី ៦ ដល់ខែទី ៧ តាមច័ន្ទគតិ។ ប្រជាជននៅទីនេះជ្រើសរើសផ្លែព្រូន Ta Van ជាផលិត ផលពិសេសប្រចាំតំបន់ ដោយសារក្រៅពីការប្រមូលផល ពួកគេក៏អាចអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងរដូវផ្ការីកផងដែរ។ ពណ៌សស្គុះ នៃផ្កាព្រូន លេចធ្លោនៅចំកណ្តាល ព្រៃឈើ តែងតែទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ ពណ៌សស្គុះនៃផ្កាលេចធ្លោលើផ្ទៃមេឃពណ៌ខៀវស្រងាត់ លាយឡំជាមួយពណ៌ផ្កាឈូកនៃផ្កាម៉ាក់ខៃ និងពណ៌លឿងនៃផ្កាស្ពៃ ធ្វើឱ្យ Ta Van ដូចផ្ទាំងគំនូរចម្រុះពណ៌ នៅចំកណ្តាលព្រៃភ្នំធំល្វឹងល្វើយ។ ដើមព្រូនត្រូវបានដាំពាសពេញជ្រលងភ្នំ តាមរបងជុំវិញផ្ទះ តាមផ្លូវនៅក្នុងភូមិ រហូតដល់ក្នុងព្រៃធំៗផងដែរ។ ភ្ញៀវទេសចររីករាយនឹងផ្កាព្រូនសនៅ Ta Van Chu ក្នុងអាកាសធាតុនិទាឃ រដូវ។ ក្មេងស្រីជនជាតិ Mong ទៅធ្វើការក្រោមពន្លឺព្រះអាទិត្យពេលព្រឹកព្រលឹម។ ពេលវេលាល្អបំផុតក្នុងថ្ងៃដើម្បីទៅទស្សនាសួនផ្កាព្រូនគឺនៅពេលព្រឹកចាប់ពីម៉ោង ៩ ឬដើមពេលរសៀល។ ទេសភាពនិទាឃរដូវដ៏សុខសាន្តនៅ Ta Van Chu។ VTCNews Từ khóa: VOV VOVworld ផ្កាព្រូន វៀតណាម ពណ៌ស ខ្ពង់រាប ព្រៃភ្នំ ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm