រូងភ្នំ Son Doong នៅក្នុងឧទ្យានជាតិ Phong Nha - Ke Bang (Quang Binh) ទើបតែត្រូវបានទស្សនាវដ្តីទេសចរណ៍ដ៏ល្បីល្បាញ Time Out របស់អង់គ្លេស បោះឆ្នោតរៀបចំណាត់ថ្នាក់ទី ៦ ក្នុងចំណោមរូងភ្នំដ៏ស្អាតបំផុតទាំង ១០ នៅលើពិភពលោក។ រូងភ្នំ Son Doong មានប្រវែងសរុបជិត ៩ គីឡូម៉ែត្រ ដំបូងធំទូលាយ ដែលមានទំហំរហូតដល់ ៣៨,៥ លានម៉ែត្រគីប ដែលធ្វើអោយរូងភ្នំនេះក្លាយជារូងភ្នំធម្មជាតិដ៏ធំបំផុតនៅលើភពផែនដី។ ទស្សនាវដ្ដី Time Out ពិពណ៌នាថា៖ “ស្ថិតនៅតំបន់ព្រៃភ្នំនៃខេត្ត Quang Binh រូងភ្នំដ៏ធំសម្បើមនេះមានទំហំធំជាងរូងភ្នំណាមួយ ដែលគេស្គាល់នៅលើភពផែនដី។ នេះជាតំបន់ដ៏ធំល្វឹងល្វើយដែលទំនងជាមិនអាចពិពណ៌នាបានទេ។ គេចាត់ទុកថា យន្តហោះ Boeing ៧៤៧ អាចហោះឆ្លងកាត់រូងភ្នំនេះដោយមិនត្រូវបំផ្លាញស្លាបរបស់វា។” រូបថត៖ TTXVN ទំហំដ៏ធំសម្បើមនៃរូងភ្នំក៏ជួយឱ្យពពកអាចត្រូវបានបង្កើតឡើង នៅហ្នឹងក្នុងរូងភ្នំ ពីទន្លេក្រោមដីផងដែរ។ រូបថត៖ TTXVN នៅចុងរូងភ្នំមានជញ្ជាំងថ្មកំបោរកម្ពស់ ៩០ ម៉ែត្រ ដែលត្រូវបានគេស្គាល់ផងដែរ ថា "ជញ្ជាំងវៀតណាម"។ រូបថត៖ TTXVN “ជញ្ជាំងវៀតណាម” គឺជាបញ្ហាប្រឈមដ៏លំបាកបំផុតមួយក្នុងអំឡុងពេលរុករក រូងភ្នំ Son Doong។ អ្នកទស្សនាត្រូវយកឈ្នះលើជញ្ជាំងនេះដោយប្រើជណ្ដើរ ខ្សែពួរ និងជំនួយពីអ្នកបច្ចេកទេស។ រូបថត៖ Oxalis Adventures នៅរដូវរងារ និងរដូវផ្ការីក នៅជិតច្រកចេញនៃរូងភ្នំ Son Doong មានបឹងយក្ស មួយ។ បឹងនេះមានទំហំធំ និងជ្រៅណាស់ ដូច្នេះអ្នកទស្សនានឹងត្រូវតែប្រើទូកឆ្លងកាត់ តំបន់នេះដើម្បីបន្តដំណើររបស់ពួកគេ។ រូបថត៖ Oxalis Adventures រូងភ្នំ Son Doong មានប្រវែងរហូតដល់ទៅ ៩ គីឡូម៉ែត្រ ប៉ុន្តែកម្រមានពន្លឺងងឺត អាស្រ័យដោយមានអន្លង់យក្សចំនួនពីរដូចជា "អណ្ដូងពន្លឺថ្ងៃ" ដែលផ្តល់ពន្លឺដល់សព្វ ទីកន្លែងក្នុងរូងភ្នំ និងបង្កើតឡើងទេសភាពដ៏អស្ចារ្យ។ រូបថត៖ Oxalis Adventures នៅខាងក្រោមពិដានរូងភ្នំគឺជាព្រៃក្រាស់ដ៏ពិសេស។ អាកាសធាតុ និងបរិស្ថាន នៅក្នុងរូងភ្នំគឺខុសគ្នាពីខាងក្រៅ ដូច្នេះប្រភេទរុក្ខជាតិនៅក្នុងរូងភ្នំ Son Doong ក៏មាន ភាពខុសប្លែកគ្នាច្រើនបើធៀបនឹងតំបន់ព្រៃជុំវិញដែរ។ រូបថត៖ Oxalis Adventures រូងភ្នំ Son Doong សម្បូរថ្ម stalactite ស្រស់ស្អាត ដែលបានបង្កើតឡើងរាប់ លានឆ្នាំមុន។ រូបថត៖ Oxalis Adventures កន្លែងបោះជំរុំចំនួនពីរនៅក្នុងរូងភ្នំ Son Doong ស្ថិតនៅមាត់អន្លង់ដែលជួយអ្នក ទេសចរអាចគយគន់លើផ្ទៃមេឃនាពេលរាត្រីគ្របដណ្ដប់ដោយផ្កាយ។ រូបថត៖ Ryan Deboodt/ https://dulich.petrotimes.vn អ្នករុករក Son Doong វាយតម្លៃថា ប្រព័ន្ធអេកូឡូស៊ីនៅក្នុងរូងភ្នំមានភាពសម្បូរ បែប និងប្លែកពីគេ។ រូបថត៖ Oxalis Adventures ជាមួយនឹងទន្លេនិងបឹងក្រោមដីជាច្រើន ការហែលទឹកនៅក្នុងរូងភ្នំ Son Doong ក៏ជាបទពិសោធន៍មួយដ៏គួរឲ្យទាក់ទាញសម្រាប់អ្នកទេសចរផងដែរ។ រូបថត៖ Oxalis Adventures Từ khóa: VOV VOVworld Son Doong រូងភ្នំ វៀតណាម ស្អាតបំផុត ជម្រើសកំពូល ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm