ចំនួនសហគ្រាសចូលរួមសន្និសីទកំពូលសហគ្រាស APEC ច្រើនបំផុតតាំងពីមុនមក

Chia sẻ
(VOVWORLD) -ចំនួនសហគ្រាសចូលរួមសន្និសីទកំពូលសហគ្រាស APEC ច្រើនបំផុតតាំងពីមុនមក។
ចំនួនសហគ្រាសចូលរួមសន្និសីទកំពូលសហគ្រាស APEC ច្រើនបំផុតតាំងពីមុនមក - ảnh 1អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Son  

នេះជាការអះអាងរបស់អនុរដ្ឋមន្ត្រីអចិន្ត្រៃយ៍ក្រសួងការបរទេស លោក Bui Thanh Son នៅក្នុងជំនួបផ្តល់ព័ត៌មានចំពោះសារព័ត៌មានជាតិនិងអន្តរជាតិ ស្តី ពីសកម្មភាពនៃសប្តាហ៍ជាន់ខ្ពស់ APEC ដែលនឹងប្រ ព្រឹត្តទៅនៅទីក្រុងចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១១វិច្ឆិកាឆ្នាំ២០១៧។

        យោងតាមអនុរដ្ឋមន្ត្រី លោក Bui Thanh Son សន្និសីទកំពូលសហគ្រាស ២០១៧ ដែលបានរៀបចំឡើងក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់ APEC ទាក់ទាញបានការចូលរួមយ៉ាងច្រើនកុះករពីសហគ្រាសជាតិនិងអន្តរជាតិ៖

“នេះជាព្រឹត្តិការណ៍ដែលមានការចូលរួមច្រើនបំផុតរបស់សហគ្រាសនានាក្នុងតំបន់ក្នុងក្របខ័ណ្ឌនៃសប្តាហ៍ជាន់ខ្ពស់ APEC។ រហូតមកដល់ពេលនេះ ការចូលរួមរបស់ សហគ្រាសជួរមុខក្នុងតំបន់និងអន្តរជាតិ ក៏ដូចជាសហគ្រាសវៀតណាមគឺច្រើន បំផុតគិតតាំងពីមុនមក ពោលគឺចំនួន សហគ្រាសចុះបញ្ជីឈ្មោះបានកើនឡើងដល់ទៅ២០០០ហើយ ”៕

ប្រតិកម្មទៅវិញ