ស្ថានទូតវៀតណាមរៀបចំពិធីជប់លៀងអបអរសាទរ
ទំនាក់ទំនងវៀតណាម - អាមេរិក និងឆ្នាំ APEC វៀតណាម ២០១៧ |
នាថ្ងៃទី ២៩ វិច្ឆិកា ស្ថានទូតវៀតណាមប្រចាំនៅអាមេរិកបាន រៀបចំពិធីជប់លៀងអបអរសាទរទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយវៀតណាម - អាមេរិក និងឆ្នាំ APEC វៀតណាម ២០១៧។
អញ្ជើញថ្លែងមតិនៅទីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិក លោក Pham Quang Vinh បានលើកត្រដែតអំពីសមិទ្ធផលក្នុងទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអាមេរិកនាពេលកន្លងទៅ ជាពិសេសគឺដំណើរទស្សនិច្ចជាផ្លូវការនៅវៀតណាមរបស់ប្រធានាធិបតីលោក Donald Trump ក្នុងឱកាសចូលរួមសន្និសីទ APEC នៅDa Nang។
តំណាងមន្ត្រីរដ្ឋអំណាចអាមេរិកក៏បានអបអរសាទរវៀតណាម ដែលបានរៀបចំប្រកបដោយជោគជ័យសន្និសីទ APEC និងឆ្នាំ APEC២០១៧ ផងដែរ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាម លោក Daniel J. Kritenbrink បានចែករំលែកថា៖
“ប្រការចាប់អារម្មណ៍បំផុតរបស់ខ្ញុំអំពីដំណើរទស្សនកិច្ចនៅវៀតណាមរបស់ ប្រធានាធិបតីលោក Donald Trump គឺជាទំនាក់ទំនងយ៉ាងទូលំទូលាយរវាងប្រទេសទាំងពីរ។ ការអភិវឌ្ឍន៍នៃទំនាក់ទំនងដៃគូលើគ្រប់ជ្រុងជ្រោយ អាមេរិក និងវៀតណាម ត្រូវបានថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបង្ហាញតាមរយៈសន្និសីទកាសែតនាថ្ងៃទី ១១ វិច្ឆិកា។ ភាគីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យដូចជា៖ សន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម ជួបប្រាស្រ័យប្រជាជន និងជំនះពុះពារលើផលវិបាកនៃសង្គ្រាម”៕