ផ្ទាំងគំនូរដ៏រស់រវើកអំពីការអភិវឌ្ឍរបស់សារព័ត៌មានវៀតណាម

Chia sẻ
(VOVWORLD) - មហោស្រពសារព័ត៌មានទូទាំងប្រទេសលើកទី៧ ឆ្នាំ២០២៤ បានបើកនៅព្រឹក ថ្ងៃទី១៥ ខែមីនា នៅទីក្រុងហូជីមិញ ហើយប្រព្រឹត្តទៅរហូតដល់ថ្ងៃទី១៧ ខែមីនា។ ព្រឹត្តិការណ៍នេះបង្ហាញឲ្យឃើញនូវផ្ទាំងគំនូរគ្រប់ជ្រុងជ្រោយអំពីការអភិវឌ្ឍនៃវិស័យសារព័ត៌មាន និងការសម្របខ្លួនរបស់សារព័ត៌មានវៀតណាមក្នុងលំហូរសារព័ត៌មាន ពិភពលោក។
ផ្ទាំងគំនូរដ៏រស់រវើកអំពីការអភិវឌ្ឍរបស់សារព័ត៌មានវៀតណាម - ảnh 1មហោស្រពសារព័ត៌មានទូទាំងប្រទេសលើកទី៧ ឆ្នាំ២០២៤ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី ១៧ ខែមីនា នៅទីក្រុងហូជីមិញ។ (រូបថត៖ VOV)

មហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ ២០២៤ ត្រូវបានធ្វើឡើងដោយទម្រង់រៀបចំថ្មី ជាមួយនឹងសកម្មភាពសម្បូរបែប និងទាក់ទាញជាច្រើន និងមានស្តង់ចំនួន ១២០ ដែលតាំងបង្ហាញស្នាដៃសារព័ត៌មានបោះពុម្ពផ្សាយដ៏វិសេសវិសាល និងលេច ធ្លោរបស់ទីភ្នាក់ងារសារព័ត៌មានជាង ៦០០ អង្គភាព និងគ្រប់កម្រិតនៃសមាគមអ្នក កាសែតវៀតណាមផងដែរ។ ស្តង់តាំងបង្ហាញ ទាំងនេះបានឆ្លុះបញ្ចាំងនូវទិដ្ឋភាពទូទៅ នៃសារព័ត៌មានវៀតណាមសហសម័យក្នុងទិសដៅវិជ្ជាជីវៈ - មនុស្សសាស្ត្រ - ទំនើប។

សញ្ញាសម្គាល់នៃសារព័ត៌មានបដិវត្តន៍វៀតណាម

បើធៀបនឹងឆ្នាំមុនៗ គ្មានមហោស្រពសារព័ត៌មានណាមួយដែលប្រមូលផ្ដុំបាននូវទីភ្នាក់ងារសារព័ត៌មានច្រើនដូចមហោស្រពលើកនេះទេ។ តាមរយៈព្រឹត្តិការណ៍ ការតភ្ជាប់ជាច្រើនត្រូវបានបង្កើតឡើង ដើម្បីរួមគ្នាអភិវឌ្ឍន៍វិស័យសារព័ត៌មានវៀត ណាម ជាពិសេសក្នុងការធ្វើបរិវត្តកម្មឌីជីថល សមាហរណកម្ម សេដ្ឋកិច្ចសារព័ត៌ មាន... នេះក៏ជាឱកាសដើម្បីឲ្យសាធារណជនមានការសម្លឹងមើលទូទៅនៃសារព័ត៌ មានវៀតណាម ហើយជាឱកាសមួយដើម្បីលើកតម្កើងការអភិវឌ្ឍដ៏ខ្លាំងក្លា និងសមិទ្ធិ ផលដ៏ធំធេងរបស់សារព័ត៌មានបដិវត្តន៍វៀតណាមផងដែរ។

ផ្ទាំងគំនូរដ៏រស់រវើកអំពីការអភិវឌ្ឍរបស់សារព័ត៌មានវៀតណាម - ảnh 2ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia ថ្លែងសុន្ទរកថានៅមហោស្រពសារព័ត៌មានទូទាំងប្រទេសឆ្នាំ២០២៤។ (រូបថត៖ VOV)

មហោស្រពសារព័ត៌មានទូទាំងប្រទេសក៏បានបង្ហាញផងដែរថា ចាប់តាំងពីអគ្គមគ្គុទេស Nguyen Ai Quoc បង្កើតកាសែតបដិវត្តន៍ដំបូងគេ (៩៩ ឆ្នាំមុន) មក ប្រព័ន្ធ សារព័ត៌មានបដិវត្តន៍របស់វៀតណាមបានបន្តរីកចម្រើននិងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា កែ លម្អគុណភាព ផ្លាស់ប្ដូរថ្មីខ្លឹមសារ ទម្រង់ មធ្យោបាយបច្ចេកទេស និងបច្ចេកវិទ្យាសារ ព័ត៌មានដោយឥតឈប់ឈរ។ ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានវាយតម្លៃថា៖

“៩៩ឆ្នាំ គឺជាប្រពៃណីដ៏រុងរឿង និងជាសញ្ញាសម្គាល់គួរឲ្យមោទនៈរបស់សារព័ត៌ មានបដិវត្តន៍វៀតណាម។ យើងមានសារព័ត៌មានបដិវត្តន៍ ជាមួយនឹងគោលដៅដ៏ខ្ពង់ ខ្ពស់បំផុត និងបេសកកម្មដ៏ពិសិដ្ឋបំផុតនោះ គឺបម្រើមាតុភូមិ បម្រើប្រជាជន ជាស្ពាន តភ្ជាប់រវាងបក្ស ជាមួយប្រជាជនគ្រប់ស្រទាប់វណ្ណៈ ជាកន្លែងដើម្បីឲ្យប្រជាជនផ្តល់ មនោសញ្ចេតនា ជំនឿជាក់ចំពោះបក្ស។ អ្នកសារព័ត៌មានវៀតណាមមានសិទ្ធិមោទន ភាពចំពោះសារព័ត៌មានបដិវត្តន៍ដែលបង្កើតឡើងនិងបង្វឹកដោយលោកប្រធាន ហូជីមិញ; មានមោទនភាពចំពោះប្រពៃណីដ៏រុងរឿង និងការរួមចំណែកដ៏សក្តិសម របស់សារព័ត៌មានបដិវត្តន៍ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ”។

តាមទាន់និន្នាការនៃសម័យកាល

ចាប់តាំងពីការចាប់បដិសន្ធិមក សារព័ត៌មានបដិវត្តន៍វៀតណាមបានបង្រួបបង្រួម និងស្រូបយកនិន្នាការដ៏ជឿនលឿននៃសារព័ត៌មានពិភពលោក ដោយគួបផ្សំ នឹងលក្ខណៈពិសេសដោយឡែកនៃវប្បធម៌ និងមនុស្សវៀតណាម។ ដោយចាប់យកនិន្នាការនៃយុគសម័យឧស្សាហកម្ម ៤.០ សារព័ត៌មានក៏មានវិធី សាស្ត្រថ្មីនិងទំនើប ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នៃសារព័ត៌មានពហុវេទិកា ពហុព័ត៌មាន សារព័ត៌មានទិន្នន័យ ជាមួយនឹងឧបករណ៍ឌីជីថលដូចជា បញ្ញាសិប្ប និម្មិត បច្ចេកវិទ្យា blockchain... នៅក្នុងមហោស្រពសារព័ត៌មានឆ្នាំនេះ ក្នុងចំណោម សម័យប្រជុំទាំង ១២ មានសម័យប្រជុំចំនួន ១០ ដែលពិភាក្សាលើការផ្លាស់ប្ដូរថ្មី ការ លើកកំពស់ភាពច្នៃប្រឌិត និងភាពទាក់ទាញនៃសារព័ត៌មានដូចជា៖ "សារព័ត៌មាន ទិន្នន័យ និងយុទ្ធសាស្ត្រខ្លឹមសារឆ្នើម"; "ការវិនិយោគ និងអនុវត្តបច្ចេកវិទ្យាប្រកប ដោយប្រសិទ្ធភាពនៅទីភ្នាក់ងារសារព័ត៌មាន"; "វិស័យវិទ្យុដ៏ស្វាហាប់នៅក្នុងបរិយា កាសឌីជីថល"; “សិទ្ធិកម្មសិទ្ធិបញ្ញានៃស្នាដៃទូរទស្សន៍ក្នុងពិភព AI”... ប្រធានគណៈ កម្មាធិការឃោសនាអប់រំមជ្ឈិម លោក Nguyen Trong Nghia បានសង្កត់ធ្ងន់ថា៖

“ការអភិវឌ្ឍជាបន្តបន្ទាប់នៃសារព័ត៌មានពហុវេទិកា សារព័ត៌មានទិន្នន័យជាមួយ ឧបករណ៍ឌីជីថល បញ្ញាសិប្បនិមិត្ត និងបច្ចេកវិទ្យា blockchain បានបង្កើតទាំងឱកាស និងបញ្ហាប្រឈមសម្រាប់ទីភ្នាក់ងារសារព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានផងដែរ។ សារព័ត៌មានកំពុងប្រឈមមុខនឹងចំណុចរបត់ ដើម្បីធានាបាននូវភាពម្ចាស់ការក្នុង ការតំរង់ទិស និងការណែនាំព័ត៌មាន នៅចំពោះមុខការអភិវឌ្ឍដ៏ខ្លាំងក្លានៃប្រព័ន្ធផ្សព្វ ផ្សាយសង្គម។ បញ្ហាទាំងនេះ ទាមទារឱ្យមានការផ្លាស់ប្ដូរថ្មីក្នុងសកម្មភាពសារព័ត៌មាន ចាប់ពីវិធីសាស្រ្តដឹកនាំ ការត្រិះរិះក្នុងការគ្រប់គ្រង រហូតដល់ការអនុវត្តសកម្មភាពសារ ព័ត៌មានផងដែរ”។
វិស័យសារព័ត៌មានវៀតណាមជាវិស័យមួយក្នុងចំណោមវិស័យឈានមុខគេ ដើម្បីបុព្វហេតុបដិវត្តន៍របស់បក្ស និងប្រជាជនវៀតណាម ឆ្ពោះទៅរកភាពវិជ្ជាជីវៈ - មនុស្សសាស្ត្រ - ទំនើប រួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ៕

ប្រតិកម្មទៅវិញ