ពង្រីកយ៉ាងខ្ពស់បំផុតតួនាទីធ្វើជាម្ចាស់ប្រទេសជាតិរបស់ប្រជាជន

Theo VOV -
Chia sẻ
VOV-សន្និសីទ Onlines ទូទាំងប្រទេសលាតត្រដាងការ
យកមតិប្រជាជនអំពី​ពង្រាង​វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២ បានប្រព្រឹត្តទៅនាថ្ងៃទី៨មករានៅក្រុង​ហាណូយ
និងកន្លែងជាច្រើនលើទូទាំងប្រទេស សំដៅលាតត្រដាង
សារាចរណ៍​របស់​ការិយាល័យនយោបាយ សេចក្តីសំរេច
ចិត្តរបស់រដ្ឋសភាអំពីវគ្គជីវភាព​នយោបាយកត្តិយុតសំខាន់នេះ។

ពង្រីកយ៉ាងខ្ពស់បំផុតតួនាទីធ្វើជាម្ចាស់ប្រទេសជាតិរបស់ប្រជាជន - ảnh 1
សន្និសីទ Onlines ទូទាំងប្រទេសលាតត្រដាងការយកមតិប្រជាជនអំពីពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២


        VOV-សន្និសីទ Onlines ទូទាំងប្រទេសលាតត្រដាងការយកមតិប្រជាជន
អំពី​ពង្រាង​វិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ បានប្រព្រឹត្តទៅនាថ្ងៃទី៨មករា
នៅក្រុង​ហាណូយនិងកន្លែងជាច្រើនលើទូទាំងប្រទេស សំដៅលាតត្រដាង
សារាចរណ៍​របស់​ការិយាល័យនយោបាយ សេចក្តីសំរេចចិត្តរបស់រដ្ឋសភាអំពី
វគ្គជីវភាព​នយោបាយកត្តិយុតសំខាន់នេះ។ សន្និសីទដោយគណៈកម្មាធិការ
ពង្រាង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញឆ្នាំ១៩៩២រៀបចំ។

        ថ្លែងមតិបើកសន្និសីទ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung ប្រធានគណៈកម្មាធិការពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២ បានលើក
ច្បាស់​ថា ប្រជាជនមានតួនាទីសំខាន់ក្នុងការកសាងនិងវិសោធនកម្មរដ្ឋធម្មនុញ្ញ។
នេះជា​របៀបប្រជាធិបតេយ្យបង្ហាញនូវសិទ្ធិនិងតួនាទីធ្វើជាម្ចាស់របស់ប្រជាជន
ចំពោះ​បណ្ដាបញ្ហាធំៗនៃប្រទេសជាតិ បង្កលក្ខណៈដើម្បីប្រជាជនអាចបង្ហាញ​
ទស្សនៈ​មតិចំពោះសេចក្តីរដ្ឋធម្មនុញ្ញនិយាយរួមនិងមាត្រាជាក់ស្ដែងនីមួយៗ
របស់រដ្ឋ​ធម្មនុញ្ញ។

        “យកមតិប្រជាជនជាការងារដ៏សំខាន់ ត្រូវមានការចូលរួមយ៉ាងទូលំទូលាយ ជាក់ស្ដែងរបស់ប្រជាជន ដូច្នេះត្រូវលាតត្រដាងព្រមៗគ្នាវិទ្យាសាស្ត្រ ប្រសិទ្ធភាព ពិសេសគឺការងារផ្សព្វផ្សាយ។ ជាពិសេសមតិរបស់ប្រជាជនត្រូវបានប្រមូលផ្ដុំ ស្រាវជ្រាវយ៉ាងហ្មត់ចត់ដើម្បីរួមចំណែកសុក្រិដ្ឋលើកកំពស់គុណភាពរបស់សេច
ក្តីពង្រាងវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ១៩៩២លើកនេះ។”

        ផ្ដោតទៅលើការងារឃោសនាចលនារៀបចំយកមតិប្រជាជន លោក Dinh
The Huynh សមាជិកការិយាល័យនយោបាយ ប្រធានគណៈកម្មាធិការ​ឃោសនា​អប់រំមជ្ឈឹមបានសង្កត់ធ្ងន់ថា៖

        “ការយកមតិប្រជាជនត្រូវបានលាតត្រដាងលើក្របខ័ណ្ឌទូលំទូលាយនិង​សមាសភាពចូលរួមពហុបែបជាមួយចំណុចពិសេសអំពីដំបន់ ជនជាតិ របរ ភេទ
ត្រូវបង្ក​លក្ខណៈ​ដើម្បីប្រជាជនមានការជ្រើសរើសរបៀបជាច្រើនដើម្បីបង្ហាញ
មតិរួមចំណែក។ ការយកមតិប្រជាជនមិនត្រឹមតែចំពោះប្រជាជនក្នុងប្រទេស
ប៉ុណ្ណោះទេ ថែមទាំង​ចំពោះសហគមន៍ជនវៀតណាមដែលរស់នៅឯបរទេស
ទៀតផង។ ដូច្នេះ បណ្ដាស្ថាប័ន​មានសម័ត្ថកិច្ចត្រូវម្ចាស់ការលាតត្រដាងបណ្ដា
ដំណោះស្រាយដើម្បីកសាងសេចក្តីរដ្ឋ​ធម្មនុញ្ញមួយបង្ហាញនូវឆ័ន្ទះនិងបំណង
ប្រាថ្នារបស់ប្រជាជនវៀតណាម៕”

ប្រតិកម្មទៅវិញ