ប្រកាស "របាយការណ៍នាំចេញ-នាំចូលវៀតណាមឆ្នាំ ២០២៣"

Chia sẻ
(VOVWORLD) - “របាយការណ៍នាំចេញ-នាំចូលវៀតណាមឆ្នាំ ២០២៣” ត្រូវបានប្រកាសនាព្រឹកថ្ងៃទី ១៦ ឧសភា នៅទីក្រុងហាណូយ។ 
ប្រកាស "របាយការណ៍នាំចេញ-នាំចូលវៀតណាមឆ្នាំ ២០២៣" - ảnh 1ប្រតិភូចូលរួមពិធីប្រកាស “របាយការណ៍នាំចេញ-នាំចូលវៀតណាមឆ្នាំ២០២៣”

នេះជាលើកទី ៨ ហើយដែលឯកសារប្រចាំឆ្នាំនេះត្រូវបានប្រកាសចាប់ពីឆ្នាំ ២០១៦ មក។ ចំណុចលេចធ្លោក្នុងរបាយការណ៍នាំចេញ និងនាំចូលវៀតណាមឆ្នាំ ២០២៣ គឺ មិនត្រឹមតែជាផ្ទាំងគំនូរទូទៅស្ដីពីសកម្មភាពនាំចេញ នាំចូលទំនិញក្នុងឆ្នាំកន្លងទៅនិងការព្យាករណ៍សម្រាប់ឆ្នាំនេះប៉ុណ្ណោះទេ ថែមទាំងមានព័ត៌មានដែលមានផលប្រយោជន៍ជាច្រើនស្ដីពីស្ថានភាពទីផ្សារនាំចេញ នាំចូលអន្តរជាតិ ឯកសារផ្លូវច្បាប់ និន្នាការនាំចូល និងនាំចេញបៃតងនៃទីផ្សារនាំចេញរបស់វៀតណាមទៀតផង។

លោកស្រី Nguyen Cam Trang អនុប្រធាននាយកដ្ឋាននាំចូល-នាំចេញនៃ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មបាន ផ្តល់ព័ត៌មានអំពីចំណុចថ្មីមួយចំនួនក្នុងរបាយការណ៍នាំចេញនាំចូលវៀតណាមឆ្នាំ ២០២៣៖ “របាយការណ៍នេះបានផ្តោតសំខាន់ទៅលើព័ត៌មានអំពីស្ថានភាពទីផ្សារនាំចេញ ដែលមិនត្រឹមតែរួមបញ្ចូលលទ្ធផលនាំចេញប៉ុណ្ណោះទេ ថែមទាំងដាក់ចេញគោលនយោបាយថ្មីរបស់ទីផ្សារនាំចូលទៀតផង ព្រោះថានេះគឺជាព័ត៌មានដែលសហគ្រាសផលិតកម្មចាប់អារម្មណ៍ ហើយមានប្រយោជន៍សម្រាប់សកម្មភាពនាំចេញនាពេលខាងមុខ។ ជាមួយគ្នានោះ របាយការណ៍ស្តីពីការនាំចេញ-នាំចូលរបស់យើងខ្ញុំក៏ផ្តោតសំខាន់ និងរាយបញ្ជីយ៉ាងជាក់លាក់នូវបទប្បញ្ញត្តិនៃច្បាប់ពាក់ព័ន្ធនឹងវិស័យនាំចូល-នាំចេញ ដូច្នេះអាជីវកម្មអាចទាញយក និងអនុវត្តន៍”។

សហគ្រាសបានវាយតម្លៃថារបាយការណ៍នាំចេញ-នាំចូលជាឯកសារយោងដ៏មានប្រយោជន៍ ជួយអាជីវកម្មទទួលបានព័ត៌មានអំពីស្ថានភាពទីផ្សារ ស្ថានភាពផលិតផល ក៏ដូចជាយន្តការគោលនយោបាយគ្រប់គ្រងការនាំចេញ-នាំចូល ដើម្បីដាក់ចេញផែនការផលិតកម្ម អាជីវកម្ម ជាពិសេសគឺការនាំចេញផងដែរ៕

ប្រតិកម្មទៅវិញ