ប្រតិភូដែលចូលរួមមហាសន្និបាត​ក្រុមប្រឹក្សា​សន្តិភាព​ពិភពលោក​វាយតម្លៃ​ខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងក្រុមប្រឹក្សាសន្តិភាពពិភពលោក

Chia sẻ
(VOVWORLD) - ក្នុងសម័យបើកមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រតិភូបានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនអំពីស្ថានភាពអន្តរជាតិ បញ្ហាប្រឈមដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនាពេលបច្ចុប្បន្នផងដែរ។
ប្រតិភូដែលចូលរួមមហាសន្និបាត​ក្រុមប្រឹក្សា​សន្តិភាព​ពិភពលោក​វាយតម្លៃ​ខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងក្រុមប្រឹក្សាសន្តិភាពពិភពលោក - ảnh 1ប្រតិភូដែលចូលរួមមហាសន្និបាតក្រុមប្រឹក្សាសន្តិភាពពិភពលោកវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់វៀតណាមក្នុងក្រុមប្រឹក្សាសន្តិភាពពិភពលោក

ការដែលវៀតណាមបានទទួលរៀបចំមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោកជាលើកដំបូង គឺជាសញ្ញាសម្គាល់ដ៏សំខាន់ បង្ហាញយ៉ាងរស់រវើកនូវចំណងសាមគ្គីភាពអន្តរជាតិ តួនាទី ទំនូលខុសត្រូវ និងការរួមវិភាគទានយ៉ាងសកម្មរបស់វៀតណាមទៅក្នុងចលនាសន្តិភាពរួមរបស់មនុស្សជាតិទាំងមូល។ ប្រតិភូមួយចំនួនដែលបានចូលរួមមហាសន្និបាតនេះបានវាយតម្លៃដូចច្នេះ។

លោកស្រី Monisha Rios ប្រតិភូមកពីគណៈកម្មាធិការសន្តិភាព Pueto Rico បានអះអាងថា៖ “នាងខ្ញុំសប្បាយរីករាយណាស់ដែលបានចូលរួមមហាសន្និបាត។ ប្រទេសរបស់យើងខ្ញុំចាំបាច់ត្រូវសិក្សារៀនសូត្រពីវៀតណាមអំពីការកសាងប្រទេសជាតិសន្តិភាព។ តួនាទី សម្លេង និងការរួមវិភាគទានរបស់វៀតណាមក្នុងក្រុមប្រឹក្សាសន្តិភាពពិភពលោកគឺមានសារៈសំខាន់ណាស់”។

ចំពោះលោក Nuwan Kumarasinghe ប្រតិភូមកពីគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពស្រីលង្កា បានសម្តែងអារម្មណ៍ល្អប្រសើរអំពីប្រទេស និងមនុស្សវៀតណាម។ ក្នុងបរិបទបច្ចុប្បន្ន នៅពេលដែលពិភពលោកកំពុងជួបប្រទះជម្លោះ និងវិបត្តិជាច្រើន គំរូពីប្រវត្តិសាស្ត្រវៀតណាមបានសរឲ្យឃើញថា នៅពេលដែលប្រជាជនរួមសាមគ្គីគ្នា ស្រុះចិត្តគំនតិគ្នាគឺសុទ្ធតែទទួលបានជ័យជំនះ។

ក្នុងសម័យបើកមហាសន្និបាតលើកទី ២២ នៃក្រុមប្រឹក្សាសន្តិភាពពិភពលោក ដែលប្រព្រឹត្តទៅនារសៀលថ្ងៃទី ២២ ខែវិច្ឆិកា នៅទីក្រុងហាណូយ ប្រតិភូបានពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើនអំពីស្ថានភាពអន្តរជាតិ បញ្ហាប្រឈមដែលគំរាមកំហែងដល់សន្តិភាព សន្តិសុខ និងស្ថិរភាពនាពេលបច្ចុប្បន្នផងដែរ៕

ប្រតិកម្មទៅវិញ