កសាងរដ្ឋធានីហាណូយឱ្យកាន់តែស្រស់ស្អាត អរិយធម៌ និងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ

Chia sẻ
(VOVWORLD) - ថ្ងៃទី ១០ ខែតុលា គឺជាពិធីរំលឹកខួបលើកទី ៦៧ ទិវារំដោះរដ្ឋធានីហាណូយ (១០ តុលា ១៩៥៤ - ១០ តុលា ២០២១) ។ 
កសាងរដ្ឋធានីហាណូយឱ្យកាន់តែស្រស់ស្អាត អរិយធម៌ និងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ - ảnh 1កសាងរដ្ឋធានីហាណូយឱ្យកាន់តែស្រស់ស្អាត អរិយធម៌ និងទំនើបពីមួយថ្ងៃទៅមួយថ្ងៃ (រូបថត៖ tuoitrethudo.vn)

ក្នុងរយៈពេល ៦៧ ឆ្នាំកន្លងទៅ ពីរដ្ឋធានីមួយដែលមានចំនួនប្រជាជនប្រមាណ ៤៣,៧ ម៉ឺននាក់ដែលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារសង្គ្រាមមក ហាណូយបានខិតខំប្រឹងប្រែងដោយឥតឈប់ឈរ។ សព្វថ្ងៃនេះ បើទោះបីជា ស្រូបយកត្រឹមតែ ១% នៃផ្ទៃដី  និង ៨,៥% នៃចំនួនប្រជាជនទូទាំងប្រទេសក៏ដោយ ប៉ុន្តែ ជារៀងរាល់ឆ្នាំ រដ្ឋធានីបានរួមចំណែកជាង ១៦% នៃ GDP ១៨,៥% នៃចំណូលថវិកា ២០% នៃចំណូលក្នុងស្រុក ៨,៦% នៃតម្លៃប្រាក់នាចេញ នាំចល។តួនាទីនិងឋានៈរបស់រដ្ឋធានីហាណូយត្រូវបានបញ្ជាក់កាន់តែខ្លាំងឡើង ដោយសក្តិសមជាបេះដូងនៃប្រទេសជាតិទាំងមូល ហើយជាជាមជ្ឈមណ្ឌលដោះដូរពាណិជ្ជកម្មដ៏សំខាន់នៃតំបន់និងពិភពលោក។

ក្នុងឱកាសនេះ លេខាគណៈកម្មាធិការបក្សរដ្ឋធានី ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុងហាណូយ លោក Dinh Tien Dung បានសរសេរអត្ថបទមួយដែលមានចំណងជើងថា“ កម្លាំងចលករកសាងរដ្ឋធានីហាណូយឲ្យកាន់តែសម្បូរធូធារ និងស្រស់ស្អាត” ។ អត្ថបទនេះបានបញ្ជាក់ថា កាលពី ៦៧ ឆ្នាំមុន (១០ តុលា ១៩៥៤ - ១០ តុលា ២០២១) ហាណូយត្រូវបានរំដោះជាផ្លូវការ។ ព្រឹត្តិការណ៍នេះបានក្លាយទៅជាកម្លាំងចលករសម្រាប់ហាណូយ ដើម្បីជំនះពុះពារលើរាល់ការលំបាកសាកល្បង។

ដោយមានមោទនភាពចំពោះអតីតកាល ហើយសម្លឹងមើលទៅអនាគតនោះ គណៈកម្មាធិការបក្ស អាជ្ញាធរ និងប្រជាជនរដ្ឋធានីហាណូយបានប្តេជ្ញារក្សាសន្តិភាព ដើម្បីកសាងនិងអភិវឌ្ឍន៍រដ្ឋធានីឲ្យកាន់តែសំបូរធូធារ ស្រស់ស្អាត អរិយធម៌ ទំនើប សក្តិសមនឹងការជឿទុកចិត្តរបស់ ប្រទេសជាតិទាំងមូល។

ក្នុងអត្ថបទនេះ លេខាគណៈកម្មាធិការបក្សរដ្ឋធានី លោក Dinh Tien Dung បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខនេះ បរិបទសេដ្ឋកិច្ចសង្គមនៅក្នុងប្រទេសនិងអន្តរជាតិនៅតែមានការលំបាក និងបញ្ហាប្រឈមជាច្រើន ជាពិសេសការវិវឌ្ឍដ៏ស្មុគស្មាញ នៃការរីករាលដាលជំងឺកូវីដ ១៩ នោះ រដ្ឋធានីនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីរក្សាសមិទ្ធផល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ និងសម្របខ្លួនប្រកបដោយសុវត្ថិភាព គ្រប់គ្រងជំងឺរាតត្បាតប្រកបដោយប្រសិទ្ធភាព តាមអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រីគឺ៖ សុខាភិបាលគឺជាសសរស្តម្ភ; សេដ្ឋកិច្ចគឺជាមូលដ្ឋានគ្រឹះ; វិទ្យាសាស្ត្រ - ទិន្នន័យបច្ចេកវិទ្យាគឺជាគន្លឹះ ;ស្ថិរភាពនយោបាយសង្គមមានសារៈសំខាន់ជាប្រចាំ; វ៉ាក់សាំង ថ្នាំព្យាបាលជំងឺនិងការយល់ដឹងរបស់ប្រជាជនគឺជាលក្ខខ័ណ្ឌចម្បង; មានសុវត្ថិភាពដើម្បីផលិតកម្ម ហើយផលិកម្មត្រូវមាន សុវត្ថិភាព។

ដើម្បីស្តារនិងអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមចាប់ពីពេលនេះរហូតដល់ដំណាច់ឆ្នាំនោះ រដ្ឋធានីនឹងផ្តោតលើភារកិច្ចចំនួន ៣ គឺ៖យកចិត្តទុកដាក់លើប្រភពធនធាន ពន្លឿនការបើកថវិកាចំណាយទុនវិនិយោគសាងសង់ជាមូលដ្ឋាន; គ្រប់គ្រង ប្រមូល និងចំណាយថវិកាប្រកបដោយប្រសិទ្ធភាព ក្នុងទិសដៅត្រឹមត្រូវ និង ជំរុញកំណែទម្រង់រដ្ឋបាល ពង្រឹងការសន្ទនា ដោះស្រាយការលំបាកសម្រាប់ សហគ្រាសផងដែរ៕

ប្រតិកម្មទៅវិញ