អូស្ត្រាលីអះអាងនូវការគាំទ្រសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត

Chia sẻ
(VOVWORLD) - នាថ្ងៃទី១៦ កក្កដា នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison បាន ប្រកាសថា ប្រទេសនេះនឹងបន្តគាំទ្រយ៉ាងខ្លាំងក្លាចំពោះសេរីភាពនាវា ចរណ៍នៅសមុទ្រខាងកើត។
អូស្ត្រាលីអះអាងនូវការគាំទ្រសេរីភាពនាវាចរណ៍នៅសមុទ្រខាងកើត - ảnh 1 នាយករដ្ឋមន្រ្តីអូស្ត្រាលីលោក Scott Morrison។ (រូបថត៖ AFP/TTXVN)

នៅសន្និសីទសារព័ត៌មាននៅរដ្ឋធានី Canberra ឆ្លើយសំណួរស្ដីពី ទស្សនៈរបស់អូស្ត្រាលីពាក់ព័ន្ធដល់សេចក្ដីថ្លែងការណ៍ថ្មីរបស់រដ្ឋមន្រ្តីការបរទេសអាមេរិកអំពីបញ្ហាសមុទ្រខាងកើតនោះ លោកនាយករដ្ឋមន្រ្តី Morrison បានអះអាងថាអូស្ត្រាលីនឹងបន្តប្រកាន់ខ្ជាប់នូវទស្សនៈរបស់ខ្លួន។

មុននោះ នាថ្ងៃទី១៣ កក្កដា រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានចេញសេចក្ដីថ្លែងការណ៍ស្ដីពីទស្សនៈរបស់អាមេរិកចំពោះការ អះអាងអធិបតេយ្យភាពរបស់ចិននៅសមុទ្រខាងកើត ក្នុងនោះគូសបញ្ជាក់ ថា អាមេរិកគាំទ្រចំពោះតំបន់សមុទ្រឥណ្ឌា-ប៉ាស៊ីហ្វិកដ៏សេរីនិងបើកចំហ។ អាមេរិកក៏បានអះអាងដែរថា “ការអះអាងអធិបតេយ្យភាពរបស់ចិនទៅលើ ធនធានភាគច្រើនបំផុតនៅតំបន់សមុទ្រខាងកើតគឺអំពើខុសច្បាប់ទាំងស្រុង” ផងដែរ៕

ប្រតិកម្មទៅវិញ