បញ្ឈប់មុខតំណែងប្រធានរដ្ឋសភាចំពោះលោក Vuong Dinh Hue

Chia sẻ

(VOVWORLD) - យោងតាមសេចក្តីប្រកាសរបស់អគ្គលេខារដ្ឋសភាវៀតណាម នារសៀលថ្ងៃទី២ ឧសភា នៅសម័យប្រជុំវិសាមញ្ញលើកទី៧ នៃរដ្ឋសភានីតិកាលទី១៥ បានប្រព្រឹត្តទៅនៅវិមានរដ្ឋសភា រដ្ឋធានីហាណូយ។

រដ្ឋសភាបានបើកកិច្ចពិភាក្សា បោះឆ្នោតសម្ងាត់ និងអនុម័តលើសេចក្តីសម្រេចចិត្តបញ្ឈប់មុខតំណែងប្រធានរដ្ឋសភាអាណត្តិ ២០២១-២០២៦; អនុម័តលើការបញ្ឈប់មុខតំណែងសមាជិកក្រុមប្រឹក្សាការពារជាតិ និងសន្តិសុខ និងបញ្ឈប់តួនាទីសមាជិករដ្ឋសភានីតិកាលទី ១៥ ចំពោះលោក Vuong Dinh Hue; សេចក្តីសម្រេចបញ្ឈប់តួនាទីជាសមាជិករដ្ឋសភានីតិកាលទី១៥ ចំពោះលោក Duong Van Thai សមាជិកគណៈប្រតិភូរដ្ឋសភាខេត្ត Bac Giang៕

ប្រតិកម្មទៅវិញ