អគ្គលេខាបក្សលោក Nguyen Phu Trong៖ ទីក្រុងហូជីមិញ​ចាំបាច់ត្រូវ​ប្តេជ្ញាចិត្ត​ផ្លាស់ប្ដូរថ្មី ខិតខំប្រឹងប្រែងពង្រីកល្អនូវតួនាទីជាក្បាលម៉ាស៊ីន កម្លាំងចលករអភិវឌ្ឍន៍

Chia sẻ
(VOVWORLD) - ទីក្រុងហូជីមិញចាំបាច់ត្រូវពង្រីកល្អនូវតួនាទីជាក្បាលម៉ាស៊ីន កម្លាំងចលករអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបំផុតរបស់ខ្លួន។
អគ្គលេខាបក្សលោក Nguyen Phu Trong៖ ទីក្រុងហូជីមិញ​ចាំបាច់ត្រូវ​ប្តេជ្ញាចិត្ត​ផ្លាស់ប្ដូរថ្មី ខិតខំប្រឹងប្រែងពង្រីកល្អនូវតួនាទីជាក្បាលម៉ាស៊ីន កម្លាំងចលករអភិវឌ្ឍន៍ - ảnh 1អគ្គលេខាបក្សលោក Nguyen Phu Trong

ក្នុងឱកាសរំលឹកខួបលើកទី ៧៧ ថ្ងៃណាបូតស៊ូ (២៣ ខែកញ្ញា ឆ្នាំ ១៩៤៥ - ២៣ ខែកញ្ញា ឆ្នាំ ២០២២) នាព្រឹកថ្ងៃទី ២៣ ខែកញ្ញា នៅទីក្រុងហូជីមិញ អគ្គលេខាបក្ស លោក Nguyen Phu Trong បានអញ្ជើញជាអធិបតីក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សភាគ និងកម្មាភិបាលស្នូលរបស់ទីក្រុងហូជីមិញ ស្ដីពីស្ថានភាពអនុវត្តន៍សេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្ស និងសេចក្ដីសម្រេចចិត្តនៃមហាសន្និបាតលើទី ១១ នៃបក្សភាគទីក្រុង។

អញ្ជើញថ្លែងនៅក្នុងជំនួបនេះ លោកអគ្គលេខាបក្ស Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖ ទីក្រុងហូជីមិញចាំបាច់ត្រូវពង្រីកល្អនូវតួនាទីជាក្បាលម៉ាស៊ីន កម្លាំងចលករអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាបំផុតរបស់ខ្លួន។ ទន្ទឹមនឹងនេះ ទីក្រុងគប្បីយល់ដឹងយ៉ាងច្បាស់លាស់អំពីសក្តានុពល ឧត្តមភាព ទីតាំង និងតួនាទីដ៏សំខាន់ពិសេសក្នុងបុព្វហេតុផ្លាស់ប្ដូរថ្មី កសាង និងការពារមាតុភូមិសង្គមនិយមវៀតណាមនិយាយរួម និងការអភិវឌ្ឍ តំបន់ណាបូខាងកើតនិយាយដោយឡែក។ លោកអគ្គលេខាបក្ស Nguyen Phu Trong បានលើកសំណើថា៖ “ចាំបាច់ត្រូវអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវរាល់យន្តការ និងគោលនយោបាយពិសេស ដែលការិយាល័យនយោបាយ និងរដ្ឋសភានីតិកាលទី១៤ បានផ្តល់អាទិភាពដល់ទីក្រុង ដើម្បីកែលម្អយ៉ាងខ្លាំងក្លាថែមទៀតនូវបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម រួមចំណែកទាក់ទាញ គ្រប់គ្រង និងប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនូវរាល់ប្រភពកម្លាំងសម្រាប់ការអភិវឌ្ឍ។ ផ្តោតលើការផ្តល់អាទិភាពដល់ការកសាង បង្កើតជំហានលោតផ្លោះយ៉ាងខ្លាំងអំពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនគរដោយព្រមៗគ្នា និងទំនើប។ ទន្ទឹមនឹងនេះ ធ្វើការផ្លាស់ប្ដូរថ្មី លើកម្ពស់គុណភាព ប្រសិទ្ធភាពនៃការងាររៀបចំផែនការ ស្ថាបនានគរ កសាងជនបទថ្មី គ្រប់គ្រងនគរដោយផ្សារភ្ជាប់ជាមួយផែនការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម ពង្រឹងសន្តិសុខប្រជាជន។  សម្របសម្រួលដោយម្ចាស់ការជាមួយក្រសួង ស្ថាប័នមជ្ឈឹម និងខេត្តក្រុងនានានៅតំបន់ណាមូខាងលិច ផ្ដោតសំខាន់លើការកសាងប្រព័ន្ធផ្លូវគមនាគមន៍ បង្កើតការតភ្ជាប់យ៉ាងរលូន ដើម្បីពង្រីកជាអតិបរមានូវរាល់សក្តានុពលសេដ្ឋកិច្ចរបស់តំបន់ទាំងមូល និងទីក្រុងផងដែរ”៕

ប្រតិកម្មទៅវិញ