នៅទីក្រុងស៊ីដនី គណៈប្រតិភូបានជួបសម្តែងការគួរសមជាមួយលោកស្រី Margaret Beazley អភិបាលរដ្ឋ New South Wales និងលោក Chris Minns ទេសាភិបាលនៃរដ្ឋ New South Wales។ ថ្នាក់ដឹកនាំរដ្ឋ New South Wales បានសម្តែងនូវចំណាប់ អារម្មណ៍ចំពោះការអភិវឌ្ឍនៃទីក្រុងហូជីមិញ ហើយបានគាំទ្ររដ្ឋ New South Wales និងទីក្រុងហូជីមិញ ពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យដូចជា ការធ្វើ បរិវត្តកម្មឌីជីថល វិទ្យាសាស្ត្រ-បច្ចេកវិទ្យា នវានុវត្តន៍ និងកំណើនបៃតង។
គណៈប្រតិភូទីក្រុងហូជីមិញជួបសម្តែងការគួរសមជាមួយលោកស្រី Margaret Beazley អភិបាលរដ្ឋ New South Wales។ (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌនៃកម្មវិធីការងារនៅរដ្ឋ New South Wales នាថ្ងៃទី ១៤ ឧសភា គណៈប្រតិភូបានចូលរួមកិច្ចប្រជុំតុមូលធុរកិច្ចរវាងទីក្រុងហូជីមិញ និងរដ្ឋ New South Wales ហើយបានជួបជាមួយវិនិយោគិនមួយចំនួនដែលចង់ស្វែងយល់អំពី កិច្ចសហ ប្រតិបត្តិការជាមួយទីក្រុង។ សហគ្រាសអូស្ត្រាលីជាង ១៥០ បានចូលរួម ក្នុងនោះមាន សហគ្រាសជាច្រើនដែលកំពុងប្រតិបត្តិការលើវិស័យអប់រំ បច្ចេកវិទ្យា សុខាភិបាល និងហិរញ្ញវត្ថុ ... ក្នុងព្រឹត្តិការណ៍នោះ សហគ្រាសអូស្ត្រាលីជាច្រើនបានវាយតម្លៃខ្ពស់ ចំពោះបរិយាកាសអាជីវកម្មនៅវៀតណាមនិយាយរួម ដោយឲ្យដឹងថានឹងពង្រីកអាជីវ កម្មរបស់ខ្លួននៅទីក្រុងហូជីមិញនាពេលខាងមុខ៕