សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់

Chia sẻ
(VOVWORLD) - យោងតាមប្រកាសនៅលើគេហទំព័រផ្លូវការរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា បញ្ជីទណ្ឌកម្មថ្មីរួមមានអង្គភាពចំនួន ១៥ បុគ្គលចំនួន ៨ នាក់ និងនាវាចំនួន ៥ គ្រឿង។ ក្រុមហ៊ុនអាកាសចរណ៍ Pouya Air របស់អ៊ីរ៉ង់ និងក្រុមហ៊ុន Sahara Thunder ដែលមានមូលដ្ឋាននៅទីក្រុង Tehran ស្ថិតនៅក្នុងបញ្ជីនេះ។
សហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់ - ảnh 1មីស៊ីលត្រូវបានបាញ់ចេញពីប្រទេសអ៊ីរ៉ង់ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែលនៅល្ងាចថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៤។ រូបថត៖ IRNA/TTXVN

នាថ្ងៃទី ២៥ ខែមេសា សហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មថ្មីចំពោះបុគ្គល និងអង្គភាពនានាដែលទីក្រុងវ៉ាស៊ីនតោនចាត់ទុកថាបានចូលរួមជួយឧបត្ថម្ភ និងគាំទ្រផ្នែកហិរញ្ញវត្ថុដល់សកម្មភាពលក់យន្តហោះដ្រូនដល់កងទ័ពអ៊ីរ៉ង់។

យោងតាមប្រកាសនៅលើគេហទំព័រផ្លូវការរបស់ក្រសួងរតនាគារសហរដ្ឋអាមេរិកបានឲ្យដឹងថា បញ្ជីទណ្ឌកម្មថ្មីរួមមានអង្គភាពចំនួន ១៥ បុគ្គលចំនួន ៨ នាក់ និងនាវាចំនួន ៥ គ្រឿង។ ក្រុមហ៊ុនអាកាសចរណ៍ Pouya Air របស់អ៊ីរ៉ង់ និងក្រុមហ៊ុន Sahara Thunder ដែលមានមូលដ្ឋាននៅទីក្រុង Tehran ស្ថិតនៅក្នុងបញ្ជីនេះ។

មុននោះ នាថ្ងៃទី១៨ ខែមេសា ក្រសួងរតនាគារសហរដ្ឋអាមេរិកបានប្រកាសដាក់ទណ្ឌកម្មលើបុគ្គលចំនួន១៦នាក់ និងអង្គភាពចំនួន២ ពាក់ព័ន្ធនឹងកម្មវិធីយន្តហោះដ្រូនរបស់អ៊ីរ៉ង់។ នាថ្ងៃទី ១៧ មេសា ថ្នាក់ដឹកនាំសហភាពអឺរ៉ុប (EU) ក៏បានឯកភាពគ្នាបង្កើនការដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ផងដែរ។

សហរដ្ឋអាមេរិក និងបណ្តាប្រទេសនៅអឺរ៉ុបបានចាត់វិធានការខាងលើ បន្ទាប់ពីអ៊ីរ៉ង់បានបាញ់បង្ហោះមីស៊ីល និងយន្តហោះដ្រូនជាច្រើនគ្រឿងទៅកាន់អ៊ីស្រាអែលកាលពីយប់ថ្ងៃទី ១៣ ខែមេសា សំដៅឆ្លើយតបទៅនឹងការវាយប្រហារតាមជើងអាកាសសំដៅលើអគារស្ថានកុងស៊ុលរនៃស្ថានទូតអ៊ីរ៉ង់ប្រចាំនៅស៊ីរី ដែលទីក្រុងតេហេរ៉ង់ចាត់ទុកថាជាស្នាដៃរបស់អ៊ីស្រាអែល៕

ប្រតិកម្មទៅវិញ