ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ

Chia sẻ
(VOVWORLD) - អញ្ជើញចូលរួមពិធី មានលោកនាយករដ្ឋមន្ត្រី Pham Minh Chinh; តំណាងអចិន្ត្រៃយ៍នៃគណៈលេខា និងជាប្រធានគណៈ ចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai។
ថ្នាក់ដឹកនាំបក្សនិងរដ្ឋ អញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ - ảnh 1ថ្នាក់ដឹកនាំបក្សនិងរដ្ឋអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ។ (រូបថត៖ VGP)
ក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤) នាព្រឹកថ្ងៃទី ៦ ឧសភា គណៈប្រតិភូគណៈកម្មាធិការ មជ្ឈិមបក្ស ប្រធានរដ្ឋ រដ្ឋសភា រដ្ឋាភិបាល គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិ វៀតណាមបានអញ្ជើញមកដាក់កម្រងផ្កា ចូលវិមានតម្កល់សពគោរពវិញ្ញាណក្ខ័ន្ធ លោកប្រធានហូជីមិញ និងអុជធូប រំលឹកវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីនៅស្តូបរំលឹក វិញ្ញាណក្ខ័ន្ធនៅផ្លូវ Bac Son ទីក្រុងហាណូយ។ អញ្ជើញចូលរួមពិធី មានលោកនាយករដ្ឋមន្ត្រី Pham Minh Chinh; តំណាងអចិន្ត្រៃយ៍នៃគណៈលេខា និងជាប្រធានគណៈ ចាត់តាំងមជ្ឈិម លោកស្រី Truong Thi Mai។
នាព្រឹកថ្ងៃដដែល គណៈប្រតិភូនៃគណៈកម្មាធិការយោធាមជ្ឈិម - ក្រសួង ការពារប្រទេស; គណៈកម្មាធិការបក្សនគរបាលមជ្ឈិម - ក្រសួងនគរបាល; គណៈកម្មា ធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ... បានអញ្ជើញមកដាក់កម្រងផ្កា ចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញ និងរំលឹកវិញ្ញាណ ក្ខន្ធវីរយុទ្ធជនពលីផងដែរ៕

ប្រតិកម្មទៅវិញ