ការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើងបានធ្វើឡើងកាលពីរសៀលថ្ងៃទី១៧ ឧសភា (ប្រភព៖ KCNA) |
ទីភ្នាក់ងារសារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA) បានឲ្យដឹងថា ភាពត្រឹមត្រូវ និងភាពជឿជាក់នៃប្រព័ន្ធកំណត់ទីតាំងស្វ័យប្រវត្តិត្រូវបានផ្ទៀងផ្ទាត់តាមរយៈការបាញ់សាកល្បងកាលពីថ្ងៃទី ១៧ ឧសភា ចូលទៅក្នុងសមុទ្រខាងកើតនៃប្រទេសនេះ។ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការបាញ់សាកល្បង។ នេះជាការបាញ់សាកល្បងកាំជ្រួចមីស៊ីលចុងក្រោយបង្អស់របស់កូរ៉េខាងជើង បន្ទាប់ពីបានបាញ់ផ្លោងកាំភ្លើងធំចេញពីគ្រាប់រ៉ុក្កែតច្រើនប្រភេទ ៦០០ មីលីម៉ែត្រ កាលពីថ្ងៃទី ២២ ខែមេសា។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថាថា ខ្លួនបានរកឃើញកូរ៉េខាងជើងបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ពីទីក្រុងឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង Wonsan ហើយមីស៊ីលទាំងនោះបានហោះចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រភាគខាងកើត៕