លោកនាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំវាយតម្លៃពីស្ថានភាព និងដោះស្រាយការលំបាកសម្រាប់ទីផ្សារអចលនទ្រព្យ

Chia sẻ
(VOVWORLD) - ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វិស័យអចលនទ្រព្យគឺជាសសរស្តម្ភមួយនៃខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានបញ្ជាណែនាំយ៉ាងដិតដល់ ហើយរួមដំណើរជាមួយមូលដ្ឋាន និងសហគ្រាស ដើម្បីដោះស្រាយការលំបាកសម្រាប់ទីផ្សារអចលនទ្រព្យ។ 
លោកនាយករដ្ឋមន្ត្រីដឹកនាំកិច្ចប្រជុំវាយតម្លៃពីស្ថានភាព និងដោះស្រាយការលំបាកសម្រាប់ទីផ្សារអចលនទ្រព្យ - ảnh 1លោកនាយករដ្ឋមន្រ្តី Pham Minh Chinh តម្រូវឲ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន អនុវត្តន៍យ៉ាងប្រញាប់ប្រញាល់នូវភារកិច្ច និងដំណោះស្រាយ ជំរុញការអភិវឌ្ឍទីផ្សារអចលនទ្រព្យប្រកបដោយសុវត្ថិភាព ភាពស្អាតស្អំ និងចីរភាព។ (រូបថត៖ VGP)

នារសៀលថ្ងៃទី៣ ខែសីហា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំអនឡាញវាយតម្លៃពីការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៣៣ របស់រដ្ឋាភិបាល និងស្នើដំណោះស្រាយចំពោះការលំបាក និងឧបសគ្គនៃទីផ្សារអចលនទ្រព្យ។

ថ្លែងមតិក្នុងកិច្ចប្រជុំ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា វិស័យអចលនទ្រព្យគឺជាសសរស្តម្ភមួយនៃខឿនសេដ្ឋកិច្ច។ រដ្ឋាភិបាល និងនាយករដ្ឋមន្ត្រីរដ្ឋាភិបាល បានបញ្ជាណែនាំយ៉ាងដិតដល់ ហើយរួមដំណើរជាមួយមូលដ្ឋាន និងសហគ្រាស ដើម្បីដោះស្រាយការលំបាកសម្រាប់ទីផ្សារអចលនទ្រព្យ។ លោកនាយករដ្ឋមន្ត្រីបានតម្រូវឲ្យបណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋាន អនុវត្តន៍យ៉ាងប្រញាប់ប្រញាល់នូវភារកិច្ច និងដំណោះស្រាយ ជំរុញការអភិវឌ្ឍទីផ្សារអចលនទ្រព្យប្រកបដោយសុវត្ថិភាព ភាពស្អាតស្អំ និងចីរភាព; ជំរុញការអភិវឌ្ឍលំនៅដ្ឋានសង្គម បើកការចំណាយទុន
វិនិយោគសាធារណៈ និងកម្ចីអនុគ្រោះ ដើម្បីបង្កើតកម្លាំងចលករ ជំរុញសកម្មភាពផលិតកម្ម និង អាជីវកម្ម។ លោកនាយករដ្ឋមន្ត្រីបានបញ្ជាឲ្យក្រសួងសំណង់បន្តស្រាវជ្រាវ និងបំពេញឯកសារស្តីពីការកសាងច្បាប់លំនៅឋាន (ធ្វើវិសោធនកម្ម) ច្បាប់អាជីវកម្មអចលនវត្ថុ (ធ្វើវិសោធនកម្ម) ដើម្បីរាយការណ៍ជូនរដ្ឋាភិបាល និងដាក់ជូនរដ្ឋសភាដើម្បី ពិចារណា និងអនុម័តនៅក្នុងកិច្ចប្រជុំលើកទី៦នាខែតុលាខាងមុខ។

លោកនាយករដ្ឋមន្ត្រីបានស្នើឱ្យធនាគាររដ្ឋវៀតណាមបន្តពិនិត្យឡើងវិញនូវការផ្តល់កម្ចីឥណទានដល់សហគ្រាសអចលនទ្រព្យ; មានដំណោះស្រាយសមស្រប និងមានប្រសិទ្ធភាពសម្រាប់សហគ្រាស គម្រោងអចលនទ្រព្យ និងអ្នកទិញផ្ទះដើម្បីទទួលបានដើមទុនឥណទានបានយ៉ាងងាយស្រួល៕

ប្រតិកម្មទៅវិញ