លោកជំទាវ Le Thi Bich Tran ភរិយានាយករដ្ឋមន្ត្រីវៀតណាម និងលោកជំទាវ Ho Ching ភរិយានាយករដ្ឋមន្ត្រីសិង្ហបុរី រួមជាមួយសមាជិកនៃសហករណ៍ Vun Art។ (រូបថត៖ TTXVN) |
នៅទីនេះ លោកជំទាវទាំងពីរបានទៅទស្សនាសិប្បកម្ម នានា ដែលបណ្ដាសិប្បករនៃសហករណ៍បានបង្កើតឡើងផលិតផលប្លែកៗ ដើម្បី ឧទ្ទេសនាមដល់សាធារណជន។ លោកជំទាវទាំងពីរបានសម្តែងនូវការគោរពចំពោះ ស្នាដៃដែលបង្កើតដោយសិប្បករពិការនៃសហករណ៍ Vun Art ហើយជឿជាក់ថាគំរូនេះ នឹងបន្តពង្រីកថែមទៀត ដើម្បីជួយឧបត្ថម្ភមនុស្សជាច្រើនដែលមានស្ថានភាពលំបាក។ លោកជំទាវទាំងពីរចាត់ទុកថា ផលិតផលនីមួយៗរបស់ Vun Art បានតំណាងឱ្យឆន្ទៈ កម្លាំងចិត្ត និងស្មារតីរបស់សិប្បករពិការម្នាក់ៗនៅទីនេះ ដែលជាស្មារតីជំនះពុះពារលើ ការលំបាក ធ្វើសមាហរណកម្មជាមួយសហគមន៍ និងរួមចំណែកយ៉ាងសកម្មដល់ សង្គម។ ជាពិសេស ការប្រើប្រាស់ក្រណាត់ដែលនៅសេសសល់ប្រកបដោយភាព ច្នៃប្រឌិត ក៏ជួយការពារបរិស្ថាន បង្ហាញពីការអភិវឌ្ឍអាជីវកម្មប្រកបដោយនិរន្តរភាព ផងដែរ៕