យុវជននិងសិស្សនិស្សិតអាណិកជនបានទៅស្វែងយល់ទីក្រុងបុរាណ Hoi An នៃខេត្ត Quang Nam

Chia sẻ

(VOVWORLD) -  បន្តដំណើរទសន្សនកិច្ចស្វែងយល់ពី រម ណីដ្ឋាននិងទេសភាពដ៏ស្រស់ស្អាតនៅទូទាំងប្រទេសនោះ នាល្ងាចថ្ងៃទី ១៦ ខែកក្កដា  គណៈប្រតិភូជាយុវជននិងនិស្សិតអាណិកជន ដែលកំពុងចូលរួមកម្មវិធីបោះជំរុំវិស្សមកាលវៀតណាម ឆ្នាំ ២០១៩ បានទៅទស្សនានិងស្វែងយល់ពីក្រុងបុរាណ Hoi An - ដែលជាទីក្រុងទើបបានទស្សនាវដ្តី ទេសចរណ៍ល្បីឈ្មោះរបស់អាមេរិក Travel and Leisure ជ្រើស រើសជាទិសដៅដ៏ល្អអស្ចារ្យបំផុតក្នុង ឆ្នាំ ២០១៩ ផងដែរ។

យុវជននិងសិស្សនិស្សិតអាណិកជនបានទៅស្វែងយល់ទីក្រុងបុរាណ Hoi An  នៃខេត្ត Quang Nam - ảnh 1សម្របខ្លួនជាមួយលំហូរមនុស្ស តាមដងវិថីបុរាណ Hoi An

សម្របខ្លួនជាមួយលំហូរមនុស្ស  មិត្តវ័យក្មេងទាំងអស់បានដើរតាមដងផ្លូវ គយ គន់ឲផ្ទះចំណាស់ៗ ដែលមានស្ថាបត្យកម្មដ៏វិសេសវិសាល  ទស្សនាស្ពាន Chua  -  ដែលជានិមិត្តរូបរបស់ Hoi An  សិក្សាវប្បធម៌ - សិល្បៈ  និងរីករាយជាមួយនឹងម្ហូបអាហារ។ មិនដូចទៅនឹងបណ្តាទីក្រុងទំនើបដទៃទេ ទីក្រុង Hoi An នារាត្រី ហាក់ដូចជាបានបំពាក់នូវពន្លឺចិញ្ចែងចិញ្ចែចពីចង្កៀងគោម។ នៅលើដងទន្លេ Hoai ទូកធ្វើដំណើរទៅវិញទៅមក ហើយបណ្តែតភ្លើងប្រទីព ធ្វើឲ្យដងទន្លេកាន់តែស្រស់ស្អាតប្រៀបផ្ទឹមមិនបាន។

យុវជននិងសិស្សនិស្សិតអាណិកជនបានទៅស្វែងយល់ទីក្រុងបុរាណ Hoi An  នៃខេត្ត Quang Nam - ảnh 2អ្នកទាំងអស់គ្នាសប្បាយរីករាយ ស្វែងយល់ទីក្រុង Hoi An 

ជាលើកដំបូងមកទស្សនាទីក្រុងបុរាណ Hoi An មិត្ត Le Hai Ngoc មកពីប្រទេស Kazakhstan បានសំណេះសំណាលថា៖ “បរិយាកាសនៅទីនេះគឺអស្ចារ្យណាស់ បើទោះបីជាអាកាសធាតុក្តៅបន្តិចក៏ដោយ ប៉ុន្តែការទាក់ទាញធ្វើឲ្យយើងបំភ្លេចអស់ក្តៅស្អុះស្អាប់។ ថ្ងៃនេះខ្ញុំបានទៅទូកដើម្បីទម្លាក់ចង្កៀងគោមដើម្បីឧទិសកុសល ព្រោះគេប្រាប់ ទីនេះគឺសក្តិសិទ្ធណាស់។ ខ្ញុំឃើញចង្កៀងគោមនៅតាមដងទន្លេនិងនៅតាមដងផ្លូវច្រើន ដែលមានអារម្មណ៍ថា ខ្លួនកំពុងទស្សនាក្នុងពិភពលោកបុរាណអញ្ជឹង។ ប្រជាជននៅទីនេះមានភាពរួសរាយរាក់ទាក់ណាស់ នៅពេលខ្ញុំរកកន្លែងទិញភេសជ្ជៈតែ ខ្ញុំទទួលបានការណែនាំដ៏ កក់ក្តៅណាស់”។

យុវជននិងសិស្សនិស្សិតអាណិកជនបានទៅស្វែងយល់ទីក្រុងបុរាណ Hoi An  នៃខេត្ត Quang Nam - ảnh 3 ទិដ្ឋភាពនៃស្ពាន Chua 
យុវជននិងសិស្សនិស្សិតអាណិកជនបានទៅស្វែងយល់ទីក្រុងបុរាណ Hoi An  នៃខេត្ត Quang Nam - ảnh 4អ្នកទាំងអស់គ្នាសប្បាយរីករាយជាមួយនឹងចង្កៀងគោម 
យុវជននិងសិស្សនិស្សិតអាណិកជនបានទៅស្វែងយល់ទីក្រុងបុរាណ Hoi An  នៃខេត្ត Quang Nam - ảnh 5ទីក្រុង Hoi An ទាក់ទាញភ្ញៀវទេសចរដោយលក្ខណៈដោយឡែករបស់ខ្លួន  

ចំពោះមិត្ត  Tran Viet Thai មកពីប្រទេសថៃ នេះគឺជាកន្លែងមួយក្នុងចំណោមកន្លែងដែលបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅ នៅពេលប្អូនបានចូលរួមក្នុងជំរំវិស្សមកាលឆ្នាំនេះ។ មិត្ត Tran Viet Thai បានចែករំលែកថា៖“ខ្ញុំឃើញថា ទីក្រុងបុរាណ Hoi An មានភាពស្រស់ស្អាតណាស់។ នៅថៃក៏មានទីក្រុងបុរាណដែរ ប៉ុន្តែមិនដូចនៅទីនេះទេ បរិយាកាសនៅទីនេះ អ៊ូអរសប្បាយណាស់ ហើយខ្ញុំក៏ចូលចិត្តចង្កៀងគោម ដែលបានព្យួរតាមដងវិថីនៅទីក្រុង Hoi An ដែរ។  ស្រស់ស្អាតខ្លាំងណាស់។ ទេសភាពនៅទីនេះគួរឲ្យគយគន់ ជាពិសេសរូបភាពនៃការអង្គុយលើទូកហើយបណ្តែតចង្កៀងគោមតែម្តង”៕

ប្រតិកម្មទៅវិញ