មជ្ឈិមបក្សបានយល់ព្រមឲ្យលោក Vuong Dinh Hue លាលែងពីមុខតំណែង

Chia sẻ
(VOVWORLD) - តាមនោះ មជ្ឈិមបានពិចារណាឲ្យលោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនីតិកាលទី ១៥ អាណត្តិ ២០២១ - ២០២៦ លាលែងពីតំណែង។
មជ្ឈិមបក្សបានយល់ព្រមឲ្យលោក Vuong Dinh Hue លាលែងពីមុខតំណែង - ảnh 1មជ្ឈិមបក្សបានយល់ព្រមឲ្យលោក Vuong Dinh Hue លាលែងពីមុខតំណែង (រូបថត៖ vov.vn)

នាថ្ងៃទី ២៦ មេសា នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្ស (ទីក្រុងហាណូយ) គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី ១៣ បានបើកកិច្ចប្រជុំដើម្បីពិចារណា និងផ្តល់យោបល់លើការងារកម្មាភិបាល។

តាមនោះ មជ្ឈិមបានពិចារណាឲ្យលោក Vuong Dinh Hue សមាជិកការិយាល័យនយោបាយ ប្រធានរដ្ឋសភា នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមនីតិកាលទី ១៥ អាណត្តិ ២០២១ - ២០២៦ លាលែងពីតំណែង។

យោងតាមរបាយការណ៍របស់គណៈកម្មាធិការត្រួតពិនិត្យមជ្ឈិម និងស្ថាប័នមានសមត្ថកិច្ចបានឲ្យដឹងថា លោក Vuong Dinh Hue បានរំលោភបំពានលើបទបញ្ញត្តិអំពីប្រការដែលបក្ខជនមិនត្រូវធ្វើ បទប្បញ្ញត្តិស្តីពីការទទួលខុសត្រូវរបស់កម្មាភិបាល បក្ខជន ជាពិសេសគឺសមាជិកការិយាល័យនយោបាយ សមាជិកគណៈលេខា សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស ហើយទទួលខុសត្រូវជាប្រមុខស្ថាប័នតាមបទប្បញ្ញត្តិរបស់បក្ស និងច្បាប់របស់រដ្ឋ។ ដោយយល់ដឹងអំពីទំនួលខុសត្រូវចំពោះបក្ស រដ្ឋ និងប្រជាជន លោក Vuong Dinh Hue បានដាក់ពាក្យសុំលាលែងពីមុខតំណែងដែលត្រូវបានចាត់តាំង និងឈប់សម្រាកពីការងារ។

ដោយផ្អែកលើបទប្បញ្ញត្តិបច្ចុប្បន្នរបស់បក្ស និងរដ្ឋ ហើយពិចារណាលើបំណងប្រាថ្នារបស់ លោក Vuong Dinh Hue គណៈកម្មាធិការមជ្ឈិមបក្សបានយល់ព្រមឲ្យលោក Vuong Dinh Hue លាលែងពីដំណែងដូចខាងក្រោម៖ សមាជិកការិយាល័យនយោបាយ សមាជិកគណៈកម្មាធិការមជ្ឈិមបក្សនីតិកាលទី ១៣ ប្រធានរដ្ឋសភា នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម នីតិកាលទី ១៥ អាណត្តិ ២០២១ - ២០២៦៕

ប្រតិកម្មទៅវិញ