ប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិកនៃស្ថានបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ

Chia sẻ
(VOVWORLD) - នៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យកម្មាភិបាល បុគ្គលិក និងអ្នកជំនាញការនៅតាមបណ្តាអង្គការអន្តរជាតិ ខិតខំប្រឹងប្រែងបន្ថែមទៀត រួមចំណែកយ៉ាងសកម្មក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងបរិបទដែលប្រទេសជាតិទាំងមូល កំពុងព្យាយាមសម្រេចគោលដៅពីរក្នុងការបង្ការទប់ស្កាត់ជំងឺរាត្បាតកូវីដ ១៩ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ជាពិសេសការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង កំណើនប្រកបដោយបរិយាប័ន្ននិងសេដ្ឋកិច្ចវិលជុំ។
ប្រធានរដ្ឋ Nguyen Xuan Phuc អញ្ជើញជួបសំណេះសំណាលជាមួយកម្មាភិបាលបុគ្គលិកនៃស្ថានបេសកកម្មវៀតណាមប្រចាំទីក្រុងហ្សឺណែវ - ảnh 1លោកប្រធានរដ្ឋ Nguyen Xuan Phuc ថ្លែងមតិក្នុងជំនួបជាមួយអ្នកជំនាញវៀតណាមដែលកំពុងធ្វើការនៅអង្គការអន្តរជាតិ; កម្មាភិបាលនិងបុគ្គលិកនៃគណៈប្រតិភូតំណាងអចិន្ត្រៃយ៍វៀតណាមនៅទីក្រុងហ្សឺណែវ (រូបថត៖ Thong Nhat/TTXVN)

ក្នុងឱកាសនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហព័ន្ធស្វីស នាថ្ងៃទី ២៨ ខែវិច្ឆិកា ប្រធានរដ្ឋវៀត ណាម លោក Nguyen Xuan Phuc ភរិយានិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបសំណេះសំណាលយ៉ាងស្និទ្ធស្នាលជាមួយកម្មាភិបាលនិងបុគ្គលិក នៃស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំទីក្រុងហ្សឺណែវនិងអ្នកជំនាញវៀតណាមកំពុងធ្វើការនៅអង្គការអន្តរជាតិនានានៅប្រទេសស្វីស។ នៅទីនេះ ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានស្នើឱ្យកម្មាភិបាល បុគ្គលិក និងអ្នកជំនាញការនៅតាមបណ្តាអង្គការអន្តរជាតិ ខិតខំប្រឹងប្រែងបន្ថែមទៀត រួមចំណែកយ៉ាងសកម្មក្នុងដំណើរការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិក្នុងបរិបទដែលប្រទេសជាតិទាំងមូល កំពុងព្យាយាមសម្រេចគោលដៅពីរក្នុងការបង្ការទប់ស្កាត់ជំងឺរាត្បាតកូវីដ ១៩ និងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ជាពិសេសការអភិវឌ្ឍន៍សេដ្ឋកិច្ចបៃតង កំណើនប្រកបដោយបរិយាប័ន្ននិងសេដ្ឋកិច្ចវិលជុំ។ អាស្រ័យហេតុនេះ រួមចំណែកក្នុងការទាក់ទាញធនធានពហុភាគី ដើម្បីគាំទ្រវៀតណាម តាមរយៈគំនិតផ្តួចផ្តើមនិងគម្រោងនានា សំដៅជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ច និងឆ្ពោះទៅការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ លោកប្រធានរដ្ឋ Nguyen Xuan Phuc បានស្នើឲ្យកម្មាភិបាល ត្រូវបំប៉ន់ជំនាញរបស់ខ្លួនជាប្រចាំ រួមចំណែកអះអាងពីរូបភាពនិងកម្លាំងពលំផ្នែកទន់នៃចំណេះដឹងនិងបញ្ញា វៀតណាមលើឆាកអន្តរជាតិ៕

ប្រតិកម្មទៅវិញ