ប្រទេសម្ចាស់ផ្ទះ COP29 ផ្តល់អាទិភាពលើបញ្ហាហិរញ្ញវត្ថុអាកាសធាតុ

Chia sẻ
(VOVWORLD) - លោករដ្ឋមន្ត្រី Mukhtar Babayev បានសង្កត់ធ្ងន់ថា ហិរញ្ញវត្ថុអាកាសធាតុនឹងក្លាយទៅជាចំណុចស្នូលក្នុងភារកិច្ចជាប្រធានរបស់លោក ហើយរដ្ឋាភិបាលនៃប្រទេសនានាចាំបាច់ត្រូវជំនះពុះពារលើភាពជាប់គាំងក្នុងឆ្នាំនេះ។
ប្រទេសម្ចាស់ផ្ទះ COP29 ផ្តល់អាទិភាពលើបញ្ហាហិរញ្ញវត្ថុអាកាសធាតុ - ảnh 1ទិដ្ឋភាពកិច្ចប្រជុំ COP28 នៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម។ រូបថត៖ AFP/TTXVN

រដ្ឋមន្ត្រីអេកូឡូស៊ី អាស៊ែបៃហ្សង់លោក Mukhtar Babayev ជាប្រទេសដែលនឹងធ្វើប្រទេសម្ចាស់ផ្ទះកិច្ចប្រជុំលើកទី២៩ នៃភាគីនានាដែលចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP29) នាខែវិច្ឆិកាខាងមុខ បានប្រកាសថា រដ្ឋាភិបាលនៃបណ្ដាប្រទេសចាំបាច់ត្រូវឯកភាពគ្នាអំពីរបៀបស្វែងរកប្រាក់រាប់ពាន់លានដុល្លារអាមេរិកដែជាតម្រូវការចាំបាច់លចាំបាច់ ដើម្បីជួយប្រទេសក្រីក្រទប់ទល់នឹងការឡើងកំដៅផែនដី។ សេចក្តីប្រកាសនេះត្រូវបានលោករដ្ឋមន្ត្រី Mukhtar Babayev លើកឡើងក្នុងកិច្ចសន្ទនាអាកាសធាតុ Petersberg នៅទីក្រុងប៊ែរឡាំង (អាល្លឺម៉ង់) ដោយមានការចូលរួមរបស់រដ្ឋមន្ត្រី និងអ្នកការទូត។

លោករដ្ឋមន្ត្រី Mukhtar Babayev បានសង្កត់ធ្ងន់ថា ហិរញ្ញវត្ថុអាកាសធាតុនឹងក្លាយទៅជាចំណុចស្នូលក្នុងភារកិច្ចជាប្រធានរបស់លោក ហើយរដ្ឋាភិបាលនៃប្រទេសនានាចាំបាច់ត្រូវជំនះពុះពារលើភាពជាប់គាំងក្នុងឆ្នាំនេះ។

យោងតាមលោកថា ពិភពលោកចាំបាច់ត្រូវបង្កើនលំហូរហិរញ្ញវត្ថុអាកាសធាតុសរុបឡើងច្រើនដង ហើយចាំបាច់ត្រូវដោះស្រាយរាល់បញ្ហាដែលរារាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍អនុវត្តន៍យ៉ាងពេញលេញរាល់គោលដៅមហិច្ឆតារបស់ខ្លួន។ លោកបានសង្កត់ធ្ងន់ថា ក្នុងកិច្ចប្រជុំ COP29 ប្រទេសនានាចាំបាច់ត្រូវឯកភាពគ្នាចំពោះគោលដៅហិរញ្ញវត្ថុអាកាសធាតុថ្មី។

ទោះជាយ៉ាងណាក៏ដោយ លោក Babayev មិនបានកំណត់ពេលវេលាលម្អិត រាល់គោលដៅហិរញ្ញវត្ថុ ឬវិធានការជាក់លាក់ផ្សេងទៀត សំដៅបំបែកភាពជាប់គាំងតាំងពីយូរណាស់មកហើយ មុនពេលកិច្ចប្រជុំCOP29 ប្រព្រឹត្តទៅ។ លោក Babayev បានទទួលស្គាល់ថា នេះគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលស្មុគស្មាញបំផុតក្នុងការចរចាអំពីអាកាសធាតុ ហើយភាគីទាំងអស់សុទ្ធតែមានទស្សនៈរឹងមាំ និងមានមូលដ្ឋានផងដែរ៕

ប្រតិកម្មទៅវិញ