បន្តបង្កើតយន្តការបណ្ដុះបណ្ដាល បំពាក់បំប៉នជូនសមាជិកសភាវ័យក្មេង

Chia sẻ
(VOVWORLD) - នារសៀលថ្ងៃទី ៣១ ខែមីនា នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋសភាបានបើកសន្និសីទបូកសរុបអាណតិ្ត ក្រុមសមាជិកសភាវ័យក្មេងនៃរដ្ឋសភានីតិកាលទី ១៤ (២០១៦-២០២១) ។
បន្តបង្កើតយន្តការបណ្ដុះបណ្ដាល បំពាក់បំប៉នជូនសមាជិកសភាវ័យក្មេង - ảnh 1 (រូបថត៖ quochoi.vn)

នៅក្នុងសន្និសីទនេះ បណ្ដាមតិបានអះអាងថា៖ សមាជិកសភាវ័យក្មេងបានរួមចំណែកយ៉ាងធំធេងទៅក្នុងជោគជ័យនៃសកម្មភាពនីតិប្បញ្ញត្តិ ការឃ្លាំមើល និងសម្រេចទៅលើបញ្ហាដ៏សំខាន់ៗរបស់រដ្ឋសភានីតិកាលទី ១៤ ព្រមទាំងបានអះអាងនូវឋានៈ តួនាទីនៃជំនាន់វ័យក្មេងវៀតណាមក្នុងស្ថាប័នអំណាចរដ្ឋកំពូល ដែលសក្ដិសមនឹងជំនឿទុកចិត្តរបស់បក្ស រដ្ឋសភា ប្រជាជន និងអ្នកបោះឆ្នោតនៅទូទាំងប្រទេស។ សមាជិការសភា Ngan Phuong Loan មកពីខេត្ត Lang Son បានឲ្យដឹងថា៖ “ខ្ញុំបានសង្កេតឃើញថា បណ្ដាកត្តាដូចជាជនជាតិ ភេទ និងអាយុ គឺជះឥទ្ធិពលជាច្រើន ដល់ដំណើរការធ្វើសកម្មភាពរបស់សមាជិកសភាគ្រប់រូប។ ដូច្នេះ ខ្ញុំសូមស្នើដល់ថ្នាក់ដឹកនាំរដ្ឋសភាបន្តបង្កើតយន្តការបណ្ដុះបណ្ដាល បំពាក់បំប៉នជូនសមាជិកសភា ដែលជាជនជាតិភាគតិច សមាជិការសភា សមាជិកសភាវ័យក្មេង ដើម្បីមានឱកាសហាត់ពត់លត់ដំ ក៏ដូចជាចូលរួមចំណែកថែមទៀតទៅក្នុងសកម្មភាពរួមរបស់រដ្ឋសភាផងដែរ”៕

ប្រតិកម្មទៅវិញ