បើកមហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិនៃកម្មាភិបាល បុគ្គលិក និយោជិក

Chia sẻ
(VOVWORLD) - មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិទូទាំងប្រទេស សម្រាប់កម្មាភិបាល បុគ្គលិក និយោជិក បានបើកនាព្រឹកថ្ងៃទី ២៨ ខែកញ្ញា នៅទីក្រុងហាណូយ។ ចូលរួមក្នុងសម័យប្រជុំនេះមានតំណាងជាង ៤៦៣ រូប។ 

មហាសន្និបាតនេះត្រូវបានរំពឹងថា នឹងចូលរួមដោះស្រាយរាល់ការលំបាក ក្នុងការជួយឧបត្ថម្ភដល់កម្មករដែលរងផលប៉ះពាល់ដោយការរីករាលដាលនៃកូវីដ ១៩ នៅពេលដែល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី (CPTPP, EVFTA) ត្រូវបានចុះហត្ថលេខាហើយមានឥទ្ធិពលនិងផលប៉ះពាល់សំខាន់ៗ ទៅលើការអភិវឌ្ឍសេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ មហាសន្និបាតប្រឡងប្រណាំងស្នេហាជាតិសម្រាប់កម្មាភិបាល បុគ្គលិក និយោជិក នឹងលើកសរសើរគំរូឆ្នើមដែលលេចធ្លោបំផុតចំនួន ១០ រូប ហើយជ្រើសតាំងគំរូឆ្នើមចំនួន ១៥ រូប ដែលតំណាងឱ្យសមូហភាពនិងបុគ្គលឆ្នើមៗ ដើម្បីចូលរួមមហាសន្និបាតប្រឡងប្រណាងស្នេហាជាតិទូទាំងប្រទេសលើកទី១០ ផងដែរ៕

ប្រតិកម្មទៅវិញ