នាយករដ្ឋមន្ត្រីវៀតណាម៖ «តភ្ជាប់» គឺជាកូនសោរនៃជោគជ័យរបស់ខេត្ត Dong Thap

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ ធ្នូ នៅទីក្រុង Cao Lanh នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក  Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគឆ្នាំ ២០១៧ នៅខេត្ត Dong Thap ដោយប្រធានបទ «ខេត្ត  Dong Thap សក្តានុភាពរបស់យើងខ្ញុំ-ឱកាស របស់មិត្ត»។
នាយករដ្ឋមន្ត្រីវៀតណាម៖ «តភ្ជាប់» គឺជាកូនសោរនៃជោគជ័យរបស់ខេត្ត Dong Thap - ảnh 1 នាយករដ្ឋមន្ត្រីវៀតណាម៖ «តភ្ជាប់» គឺជាកូនសោរនៃជោគជ័យរបស់ខេត្ត Dong Thap

(VOVworld) – នាព្រឹកថ្ងៃទី ១៩ ធ្នូ នៅទីក្រុង Cao Lanh នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក  Nguyen Xuan Phuc បានអញ្ជើញចូលរួមសន្និសីទពន្លឿនការវិនិយោគឆ្នាំ ២០១៧ នៅខេត្ត Dong Thap ដោយប្រធានបទ «ខេត្ត  Dong Thap សក្តានុភាពរបស់យើងខ្ញុំ-ឱកាស របស់មិត្ត»។ តាមរយៈនោះ ខេត្ត Dong Thap បានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ វិនិយោគចូលក្នុងវិស័យកសិកម្មច្នៃប្រឌិតកសិផលនិងវិស័យទាក់ទិននានា។ ស្តីអំពីការកំណត់ទិសដៅអភិវឌ្ឍន៍ចំពោះខេត្ត Dong Thap ក៏ដូចជាតំបន់វាលសណ្តទន្លេ Cuu Long នាយករដ្ឋមន្ត្រី  Nguyen Xuan Phuc បានលើកច្បាស់ថា៖

«ទីមួយគឺកសិកម្មត្រូវអភិវឌ្ឍន៍តាមទិសបៃតង ស្អត តម្លាភាព និងជាដងគម្មស់ស្នូល សំរាប់ការអភិវឌ្ឍន៍។ យើងគប្បីយកចិត្តទុកដាក់ដល់កសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្ម សរីរាង្គ និងការអនុវត្តយ៉ាងខ្លាំងបច្ចេកវិទ្យាច្នៃប្រឌិត ដើម្បីទាក់ទាញថែមទៀតបណ្ដាសហ គ្រាសធំៗវិនិយោគចូលក្នុងវិស័យកសិកម្មនៅខេត្ត Dong Thap។»

ក្នុងក្របស័ណ្ឌសន្និសីទលើកនេះ នាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានបើក សម្ពោធន៍គេហទំព័រសេវាកម្មសាធារណៈនៃខេត្ត Dong Thap៖ egov.dongthap.gov.vn៕

ប្រតិកម្មទៅវិញ