ដើមទុនវិនិយោគពីបរទេសជាង២១ពាន់លានដុល្លាអាមេរិកហូរចូលមកវៀតណាម

Chia sẻ
(VOVWORLD) - នាយកដ្ឋានវិនិយោគបរទេសបានចាត់ទុកថា ទោះបីជាដើមទុន FDI ចូលមកវៀតណាមមានការថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញក្ដី ប៉ុន្តែក្នុងស្ថានភាពលំបាកដោយសារវិបត្តិ Covid-19 នាបច្ចុប្បន្ននេះ គឺលទ្ធផលនៃការទាក់ទាញទុន FDI របស់វៀត ណាមនៅតែខ្ពស់ជាង ប្រទេសជាច្រើនផ្សេងៗទៀត។

 យោងតាមនាយកដ្ឋានវិនិយោគបរទេស (ក្រសួងផែនការនិងវិនិយោគ វៀតណាម) បានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ កញ្ញា ទុនចុះបញ្ជីថ្មី ទុនកែ សម្រួល និងទុនបដិភាគសម្រាប់ទិញភាគហ៊ុនរបស់វិនិយោគិនបរទេស (FDI) ចូលមកវៀតណាម សម្រេចបានចំនួនសរុប២១,២ពាន់លានដុល្លា អាមេរិក ស្មើនឹង ៨១,១%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញ។ ក្នុង នោះ មានគម្រោងការណ៍ថ្មីជាង១៩០០ ត្រូវបានផ្ដល់វិញ្ញាបនបត្រចុះបញ្ជី វិនិយោគ ក្នុងដើមទុនសរុបជាង១០ពាន់លានដុល្លាអាមេរិក។

នាយកដ្ឋានវិនិយោគបរទេសបានចាត់ទុកថា ទោះបីជាដើមទុន FDI ចូលមកវៀតណាមមានការថយចុះបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំទៅមិញក្ដី ប៉ុន្តែក្នុងស្ថានភាពលំបាកដោយសារវិបត្តិ Covid-19 នាបច្ចុប្បន្ននេះ គឺលទ្ធផលនៃការទាក់ទាញទុន FDI របស់វៀតណាមនៅតែខ្ពស់ជាង ប្រទេសជាច្រើនផ្សេងៗទៀត។

នាពេលកន្លងទៅ វិនិយោគិន FDI បានបោះទុនចូលក្នុងវិស័យចំនួន ១៨នៅវៀតណាម ក្នុងនោះឈរលំដាប់ថ្នាក់ទី១គឺវិស័យឧស្សាហកម្មកែច្នៃ ផលិត ដោយទាក់ទាញបាននូវដើមទុនចំនួន៩,៩ពាន់លាន ដុល្លាអាមេរិក។ បន្ទាប់មកគឺវិស័យផលិត ចែកចាយអគ្គីសនី អាជីវកម្មអចលនទ្រព្យ និង លក់ដុំលក់រាយ។

ក្នុងរយៈពេល៩ខែកន្លងទៅ មានប្រទេសនិងតំបន់ដែនដីចំនួន១១១ បានបោះទុនចូលមកវៀតណាម។ នាំមុខគេគឺប្រទេសសឹង្ហបុរី ហើយបន្ទាប់ មកគឺកូរ៉េខាងត្បូង ចិន ជប៉ុន ថៃ ជាដើម៕

ប្រតិកម្មទៅវិញ