ជំនឿធ្វើសក្ការបូជា​ព្រះម៉ែ Tay Thien ត្រូវបាន​ទទួលស្គាល់​ ជាបេតិកភណ្ឌ​វប្បធម៌អរូបីជាតិ

Chia sẻ
(VOVWORLD) - រួមជាមួយជំនឿធ្វើសក្ការបូជា ស្ដេច Hung ជំនឿធ្វើសក្ការបូជា Tan Vien Son Thanh នោះ ជំនឿធ្វើសក្ការបូជាព្រះម៉ែ Tay Thien គឺជាជំនឿមួយបុរាណបំផុតនៅ Bac Bo។
ជំនឿធ្វើសក្ការបូជា​ព្រះម៉ែ Tay Thien ត្រូវបាន​ទទួលស្គាល់​ ជាបេតិកភណ្ឌ​វប្បធម៌អរូបីជាតិ - ảnh 1ភ្ញៀវទេសចរយ៉ាងច្រើនកុះករ (រូបថត៖ TTXVN)

នាថ្ងៃទី ៨ ខែមិនាស្រុក Tam Dao ខេត្ត Vinh Phuc បានរៀបចំពិធីប្រកាសសេចក្តីសម្រេចរបស់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ ស្ដីពីការទទួលស្គាល់ ជំនឿធ្វើសក្ការបូជាព្រះម៉ែ Tay Thien ស្រុក Tam Dao ជា បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ។ ដូច្នេះរួមជាមួយជំនឿធ្វើសក្ការបូជា ស្ដេច Hung ជំនឿធ្វើសក្ការបូជា Tan Vien Son Thanh នោះ ជំនឿធ្វើសក្ការបូជាព្រះម៉ែ Tay Thien គឺជាជំនឿមួយបុរាណបំផុតនៅ Bac Bo។

សូមបញ្ជាក់ដែរថា ពិធីបុណ្យ Tay Thien ត្រូវបានប្រារព្ធឡើងចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៧ ខែកុម្ភៈ តាមប្រតិទិនច័ន្ទគតិជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់ ព្រះម៉ែ Lang Thi Tieu ដែលជាព្រះមហេសីរបស់ស្ដេច Hung Chieu ជាអ្នកដែលមានគុណបំណាច់ក្នុងការជួយស្តេច Hung ត្រួសត្រាយទឹកដី និង បង្រៀនប្រជាជនដាំស្រូវទឹក៕

ប្រតិកម្មទៅវិញ