ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយសំខាន់មួយស្តីពីវិបត្តិតំបន់ហ្គាហ្សាស្ទ្រីប

Chia sẻ

(VOVWORLD) - កាលពីថ្ងៃទី ២២ ធ្នូ នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តលើសេចក្តីសម្រេចចិត្តដ៏សំខាន់មួយទាក់ទងនឹងជម្លោះនៅតំបន់ហ្គាហ្សាស្ទ្រីប។ សេចក្តីសម្រេចចិត្ត ដែលឧបត្ថម្ភដោយសហភាពអារ៉ាប់រួម (UAE) ត្រូវបានអនុម័តដោយសំឡេងគាំទ្រចំនួន ១៣ សំឡេង និងអនុប្បវាទចំនួនពីរគឺអាមេរិក និងរុស្ស៊ី។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដំណោះស្រាយសំខាន់មួយស្តីពីវិបត្តិតំបន់ហ្គាហ្សាស្ទ្រីប - ảnh 1កងកម្លាំងជួយសង្គ្រោះដែលបំពេញបេសកកម្មនៅកន្លែងដែលបាក់បែកបន្ទាប់ពីការវាយប្រហារផ្លូវអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Rafah ភាគខាងត្បូង Gaza Strip កាលពីថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០២៣ (រូបថត៖ THX/TTXVN)

សេចក្តីសម្រេចចិត្តនេះបានអំពាវនាវឱ្យភាគីនានាគោរព តាមកាតព្វកិច្ចច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិ។ បង្កើនការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ សុវត្ថិភាព និងគ្មានការរារាំងដោយផ្ទាល់ដល់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប; ដោះលែងចំណាប់ខ្មាំងភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ។ បង្កើតយន្តការរបស់អង្គការសហប្រជាជាតិភ្លាមៗ ដើម្បីពន្លឿនការដឹកជញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប តាមរយៈបណ្តាប្រទេសដែលមិនពាក់ព័ន្ធក្នុងជម្លោះ។ ទន្ទឹមនឹងនេះ ត្រូវប្រាកដថា ជំនួយទៅដល់ប្រជាជននៅក្នុងតំបន់នេះ។

គួរកត់សម្គាល់ថា នៅក្នុងការបោះឆ្នោតនេះ ទោះបីជាខ្លួនមិនគាំទ្រសេចក្តីសម្រេចចិត្តក៏ដោយ ក៏សហរដ្ឋអាមេរិកមិនបានប្រើប្រាស់អំណាចវេតូរបស់ខ្លួនដែរ។ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បាននិយាយថា ចាប់តាំងពីជម្លោះផ្ទុះឡើងរវាងចលនាអ៊ីស្លាមហាម៉ាស និងអ៊ីស្រាអែល សហរដ្ឋអាមេរិកបានព្យាយាមចូលរួមចំណែកក្នុងការកាត់បន្ថយវិបត្តិមនុស្សធម៌ ខណៈពេលដែលកំពុងធ្វើការដើម្បីដឹកនាំឆ្ពោះទៅរកសន្តិភាពយូរអង្វែងនៅមជ្ឈិមបូព៌ា៕

ប្រតិកម្មទៅវិញ