ថ្នាក់ដឹកនាំក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ និងគណៈកម្មាធិការប្រជាជនខេត្ត Ca Mau ទស្សនាស្តង់ទំនិញនៅពិព័រណ៍នេះ។ (រូបថត៖ VOV) |
ថ្លែងមតិក្នុងពិធីបើក លោក Nguyen Viet Thang ប្រធានសមាគមរបរនេសាទ វៀតណាម ប្រធានគណៈកម្មការរៀបចំ VietShrimp ២០២៤ បានធ្វើអត្ថាធិប្បាយថា កាលពីឆ្នាំមុន ផ្នែកជលផលនិយាយរួម និងផ្នែកបង្គានិយាយដោយឡែក បានជួប ប្រទះនឹងការលំបាក ប៉ុន្តែក្នុងឆ្នាំនេះនឹង មានការផ្លាស់ប្តូរល្អ។ តាមការព្យាករថា ការនាំចេញបង្គានៅឆ្នាំនេះនឹងមានការរីកចម្រើន ហើយអាចកើនឡើងពី ១០ ដល់ ១៥% បើធៀបនឹងឆ្នាំមុន។
យោងតាមតួរលេខរបស់ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ ក្នុងរយៈពេល ២ ទសវត្សរ៍កន្លងមកនេះ ផ្នែកបង្គាតែងតែដើរតួនាទីឈានមុខគេក្នុងការនាំចេញជលផល របស់វៀតណាម ដោយស្រូបយកប្រមាណ ៤០ - ៤៥% នៃតម្លៃនាំចេញជលផលសរុប ជារៀងរាល់ឆ្នាំ ស្មើនឹងទឹកប្រាក់ប្រមាណ ៣,៥ ដល់ ៤ពាន់លានដុល្លារអាមេរិក។ បង្គាវៀតណាមកំពុងត្រូវបាននាំចេញទៅកាន់ទីផ្សារប្រហែល ១០០ ដោយស្ថិតនៅក្នុងចំណោមប្រទេសទាំង ៤ ដែលនាំចេញបង្គារច្រើនបំផុតលើពិភពលោក៕