EU ដាក់ពន្ធកាបូនទៅលើទំនិញនាំចូល

Chia sẻ
(VOVWORLD) - នៅក្នុងសេចក្តីថ្លែងការណ៍រួមដែលបានចេញផ្សាយនៅថ្ងៃទី ១៣ ខែធ្នូ ប្រទេសជាសមាជិកនៃសហភាពអឺរ៉ុប (EU) បានឲ្យដឹងថា នឹងអនុវត្តយន្តការកែតម្រូវដែនកំណត់កាបូន (CBAM) តាមនោះ វាយពន្ធកាបូនលើទំនិញទាំងអស់ដែលបាននាំចេញទៅកាន់ទីផ្សារនេះ ដោយផ្អែកលើអាំងតង់ស៊ីតេនៃ ការបំភាយឧស្ម័នផ្ទះកញ្ចក់ ក្នុងផលិតកម្មនៅប្រទេសសាមី។
EU ដាក់ពន្ធកាបូនទៅលើទំនិញនាំចូល - ảnh 1កំពង់ផែ Dortmund ប្រទេសអាល្លឺម៉ង់។ (រូបថត៖ AFP/TTXVN)

ដំបូងឡើយ CBAM នឹងត្រូវបានអនុវត្តចំពោះទំនិញនាំចូលដូចជាដែក ស៊ីម៉ងត៍ ជី អាលុយមីញ៉ូម អគ្គិសនី និងអ៊ីដ្រូសែន ទាំងនេះគឺជាវិស័យដែលមានហានិភ័យខ្ពស់នៃការលេចធ្លាយកាបូន និងការបំភាយកាបូនខ្ពស់ ដែលស្មើនឹង ៩៤% នៃការបំភាយឧស្ម័នឧស្សាហកម្មរបស់សហភាពអឺរ៉ុប។ អ្នកនាំចូលនឹងត្រូវរាយការណ៍ពីការបំភាយឧស្ម័នដែលមាននៅក្នុងទំនិញនាំចូល ប្រសិនបើការបំភាយឧស្ម័នទាំងនេះ លើសពីស្តង់ដាររបស់សហភាពអឺរ៉ុប ពួកគេនឹងត្រូវទិញ "វិញ្ញាបនបត្រឧស្ម័ន" ក្នុងតម្លៃកាបូននាបច្ចុប្បន្ននៅក្នុងសហភាពអឺរ៉ុប។ CBAM ក៏នឹងត្រូវបានអនុវត្តចំពោះទំនិញនាំចូលដែលដំណើរការផលិតកម្មបានបញ្ចេញកាបូនដោយប្រយោលទៅក្នុងបរិស្ថាន។

តាមការគ្រោងទុក សមាជិកសហភាពអឺរ៉ុបទាំង ២៧ នឹងចាប់ផ្តើមសាកល្បង CBAM នៅខែតុលា ឆ្នាំ ២០២៣។ តារាងពេលវេលាសម្រាប់ការអនុវត្តយន្តការនេះ នឹងអាស្រ័យលើលទ្ធផលនៃការចរចាបន្ថែមទៀតដែលគ្រោងនឹងធ្វើឡើងនៅចុងសប្តាហ៍នេះ៕

 

ប្រតិកម្មទៅវិញ