ប្រកាសសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត

Chia sẻ
(VOVWORLD) - នាព្រឹកថ្ងៃទី ៩ ឧសភា នៅទីក្រុងហាណូយ សភាពាណិជ្ជកម្ម និងឧស្សាហកម្មវៀតណាម (VCCI) បានរៀបចំសន្និសីទដើម្បីប្រកាសសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត (PCI) និងសន្ទស្សន៍បៃតងថ្នាក់ខេត្ត (PGI) ឆ្នាំ ២០២៣។ 
ប្រកាសសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត - ảnh 1លោក Pham Tan Cong ប្រធាន VCCI ថ្លែងក្នុងពិធីនេះ (រូបថត៖ congly.vn)

របាយការណ៍នេះគឺជាការបោះពុម្ពប្រចាំឆ្នាំដោយ VCCI អនុវត្តន៍ ជាមួយ នឹងការគាំទ្រពីទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) និងដៃគូឯកជន ដើម្បីលើកកម្ពស់ការកសាងបរិយាកាសអាជីវកម្មដែលអំណោយផលសម្រាប់អាជីវកម្ម និងស្និទ្ធស្នាលជាមួយបរិស្ថាន។ តាមរយៈលទ្ធផលនៃការស៊ើបអង្កេតលើអាជីវកម្មជាង ១ មឺន នៅទូទាំងប្រទេស របាយការណ៍នេះបានប្រកាសពីចំណាត់ថ្នាក់នៃតំបន់ជួរមុខ ទាក់ ទងនឹងគុណភាពនៃការគ្រប់គ្រងសេដ្ឋកិច្ច។ លោក Dau Anh Tuan អគ្គលេខាធិការរងនៃ VCCI បានឲ្យដឹងថា៖ “ដើម្បីកសាងសន្ទស្សន៍បៃតង យើងពឹងផ្អែកលើសន្ទស្សន៍ចំនួន ៤ ផ្សេងគ្នា។ មួយគឺបញ្ហាការពារបរិស្ថាន។ ទីពីរគឺគោលនយោបាយគាំទ្រក្នុងមូលដ្ឋាន ឆ្ពោះទៅរកការអនុវត្តបៃតង។ បន្ទាប់មកការគ្រប់គ្រងអាជីវកម្មមានសារៈ សំខាន់ខ្លាំងណាស់; ធានាបាននូវស្តង់ដារបរិស្ថានអប្បបរមា។ ជាទូទៅ សន្ទស្សន៍បៃតងនេះផ្តោតលើការលើកកម្ពស់ខេត្ត ក្រុងឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ច ប៉ុន្តែនៅតែរក្សាបាននូវបញ្ហាការពារបរិស្ថាន”។

ប្រកាសសន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត - ảnh 2សន្ទស្សន៍សមត្ថភាពប្រកួតប្រជែងថ្នាក់ខេត្ត PCI ឆ្នាំ ២០២៣  រូបថត៖ congly.vn)

របាយការណ៍នេះក៏ជារូបភាពដ៏រស់រវើក នៃបរិយាកាសធុរកិច្របស់វៀត ណាម ក្នុងឆ្នាំកន្លងទៅ តាមទស្សនៈរបស់អ្នកវិនិយោគក្នុងស្រុក និងបរទេស កំណែទម្រង់ដែលបានវាយតម្លៃខ្ពស់ដោយអាជីវកម្ម និងការលំបាកដែលអាជីវកម្មកំពុងជួបប្រទះ។ ជាពិសេស របាយការណ៍ឆ្នាំនេះបង្ហាញពីការវាយតម្លៃរបស់ធុរកិច្ចលើកិច្ចខិតខំប្រឹងប្រែង របស់អាជ្ញាធរ មូលដ្ឋានក្នុងការគ្រប់គ្រង ការពារបរិស្ថាន និងការលើកកម្ពស់ការវិនិយោគបៃតង និងការអនុវត្តបៃតងរបស់ធុរកិច្ចក្នុងស្រុក អាស្រ័យហេតុនេះ បានផ្តល់ជាអនុសាសន៍ដល់មូលដ្ឋាននានាក្នុងការលើកកម្ពស់កំណើនបៃតង និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

ប្រតិកម្មទៅវិញ