ប្រជាជនភូមិ Hin ខិតខំប្រឹងប្រែងអភិរក្សតម្លៃវប្បធម៌ជនជាតិ

Chia sẻ

(VOVWORLD) - ភូមិ Hin ចំណុះសង្កាត់ Chieng An ទីក្រុង Son La ខេត្ត Son La តាំងពីយូរ លង់ណាស់មកហើយ ត្រូវបានគេស្គាល់ដល់ជាទីកន្លែងប្រមូលផ្ដុំសិប្បករសិប្ប ការិនីច្រៀងចម្រៀងប្រជាប្រិយជនជាតិ Thai សិប្បករផ្លុំខ្លុយ ផ្លុំត្រែនិងលេងចាបី ខ្សែ២ជាច្រើនជំនាន់។ នេះជាលទ្ធផលនៃដំណើរការច្រើនឆ្នាំដែលអាជ្ញាធរនិងប្រជាជនស្រុះ ចិត្តគំនិត ខិតខំព្យាយាមអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិ។

ប្រជាជនភូមិ Hin ខិតខំប្រឹងប្រែងអភិរក្សតម្លៃវប្បធម៌ជនជាតិ - ảnh 1ក្រុមសិល្បៈភូមិ Hin ហាត់បទរបាំ xoe បុរាណ។ (រូបថត៖ VOV)
ដើម្បីរក្សាទុកបទចម្រៀងប្រជាប្រិយ របាំ ភាសានិយាយ និងភាសា សរសេររបស់ជនជាតិ Thai ជូនដល់ជំនាន់កូនចៅឲ្យបានគង់វង្សជារៀងរហូត ចាប់តាំងពីខែ តុលាឆ្នាំ២០២០ ក្លឹប “អភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិ Thai” នៃភូមិ Hin សង្កាត់ Chieng An ទីក្រុង Son La ត្រូវបានបង្កើតឡើងដោយមានសមាជិក សមាជិកាចំនួន៨៥នាក់។ សមាជិកសមាជិកាក្លឹបសុទ្ធតែជាមនុស្សដែលមានការ ជក់ចិត្តនិងស្រឡាញ់វប្បធម៌ អក្សរសាស្ត្រសិល្បៈប្រជាប្រិយ។
បន្ទាប់ពីបានបង្កើត រួមជាមួយការរក្សារបាំសហសម័យដ៏ពេញនិយមរបស់ ប្រជាជន ក្លឹបក៏បានស្ដារឡើងវិញរបាំ xoe បុរាណរបស់ជនជាតិ Thai នៅខេត្ត Son La ទៀតផង។បទរបាំ xoe បុរាណទាំងនោះ មានប្រភពដើមពីពិធីបុណ្យ សែន ភូមិ ដែលតែងតែបានរៀបចំឡើងនៅដើមនិទាឃរដូវនៃឆ្នាំថ្មី។ បន្ទាប់ពីអំណរ សាទរបុណ្យតេតប្រពៃណីរួចរាល់ ប្រជាជនធ្វើពិធី “long tong” (ចុះទៅវាលស្រែ) ហើយមុនពេលចូលរដូវដាំដុះដំណាំថ្មី អ្នកភូមិទាំងអស់គ្នាតែងតែធ្វើពិធី សែន ភូមិ ដើម្បីបួងសួងសុំឲ្យអាកាសធាតុអំណោយផល មានរដូវប្រមូលផលបាន ច្រើន ហើយអ្នកភូមិគ្រប់រូបមានសុខភាពល្អបរិបូរណ៍។ បន្ទាប់ពីសម្រេចរួចរាល់ ផ្នែកពិធីការ ប្រជាជនរៀបចំផ្នែកបុណ្យដោយមានការលេងល្បែងកំសាន្ត កាន់ ដៃគ្នារាំរបាំ xoe ប្រកបដោយក្ដីសប្បាយរីករាយ។ លោកស្រី Lo Thi Tam សមាជិកាក្លឹបបានឲ្យដឹងថា៖
“មុននេះ ធ្លាប់បានឃើញលោកយាយ ម្ដាយរាំរបាំ xoe នៅជុំវិញពាងស្រា ដោតដើមចេក ដើម neu ដែលព្យួររូបសត្វនិមិត្តរូបមួយចំនួនដូចជា សត្វរៃ សត្វបក្សាបក្សី ហើយខ្ញុំបានរៀនពីគេ។ បច្ចុប្បន្ននេះ ត្រូវបានស្ដារឡើងវិញ បងប្អូននារីក្នុងភូមិ សុទ្ធតែសប្បាយរីករាយយ៉ាងក្រៃលែង រួមគ្នារក្សាទុកជូនជំនាន់កូនចៅ មិនឲ្យ វប្បធម៌ជនជាតិខ្លួនត្រូវសាបសូន្យទៅនោះឡើយ"។
ការងារបង្ហាត់បង្រៀនបទចម្រៀងប្រជាប្រិយ Thai ជូនជំនាន់វ័យក្មេង ក៏ ត្រូវបានក្លឹបយកចិត្តទុកដាក់ខ្ពស់ផងដែរ ដែលបានទទួលបន្ទុកដោយសិប្បកា រិនី Lo Thi Ban។ ដោយមានបទពិសោធន៍ដែលបានសន្សំទុកតាមរយៈតាមមហោស្រព សិល្បៈមហាជនជាច្រើនក៏ដូចជាទទួលបានពីសិប្បការិនីជើងចាស់នោះ អ្នកស្រី Ban បានបញ្ជូនភាពក្លៀវក្លានិងការជក់ចិត្តរបស់ខ្លួនដល់ជំនាន់វ័យក្មេង បច្ចុប្បន្ន នេះហើយ មានក្មួយ២នាក់ដែលជាកូនរបស់សមាជិកាក្លឹប កំពុងសិក្សារៀនសូត្រ ជំនាញតន្ត្រី សាលាមធ្យមសិក្សាសិល្បៈខេត្ត Son La។ អ្នកស្រី Lo Thi Ban បានសំណេះសំណាលថា៖   
“ចម្រៀងប្រជាប្រិយ Thai មានរបៀបច្រៀងជាច្រើន ហើយការច្រៀង ចម្រៀងប្រជាប្រិយបុរាណ ត្រូវមានអមដោយឧបករណ៍តន្ត្រីដ៏សមស្រប ដូចជាការ ច្រៀងឆ្លើយឆ្លងគ្នាត្រូវបានអមដោយខ្លុយឫស្សីពកវែង។ ខ្ញុំបានបង្ហាត់បង្រៀន ជូនជំនាន់វ័យក្មេងក៏ដូចជាបងៗស្រី អ្នកម្ដាយវ័យចំណាស់ដែលមានតម្រូវការ ផងដែរ ដើម្បីក្រោយមក បងៗស្រីបង្រៀនដល់កូនចៅក្នុងគ្រួសារជាបន្តទៀត”។
ប្រជាជនភូមិ Hin ខិតខំប្រឹងប្រែងអភិរក្សតម្លៃវប្បធម៌ជនជាតិ - ảnh 2ខិតខំប្រឹងប្រែងអភិរក្សនិងពង្រីកតម្លៃវប្បធម៌ជនជាតិ Thai។
បច្ចុប្បន្ននេះ ក្លឹបក៏បានបើកថ្នាក់បង្រៀនភាសាថៃសម្រាប់បងប្អូនក្នុងភូមិ ដោយមានសិក្ខាកាមចំនួន៣៥នាក់ ក្នុងនោះមានសិស្សានុសិស្ស៦នាក់ ក្នុង គោលដៅជួយសិក្ខាកាមម្នាក់ៗអាចអាន សរសេរយ៉ាងស្ទាត់ជំនាញភាសា របស់ជនជាតិខ្លួន។ អ្នកស្រី Lo Xuan Huong ប្រធានក្លឹបអភិរក្សវប្បធម៌ជនជាតិ Thai ភូមិ Hin បានឲ្យដឹងថា៖
“ថ្នាក់បង្រៀនភាសាថៃត្រូវបានរក្សារហូតមកដល់បច្ចុប្បន្ននេះ ដើម្បីជួយ សិក្ខាកាមទាំងអស់អាចអាននិងសរសេរយ៉ាងស្ទាត់ជំនាញ។ នៅក្នុង វិស្សមកាលរដូវក្ដៅ ថ្នាក់បង្រៀននៅតែបើកទ្វារសម្រាប់សិស្សានុសិស្សដែល មានតម្រូវការ។ ចំពោះឧបករណ៍តន្ត្រីជនជាតិវិញ នាពេលខាងមុខ នឹងអញ្ជើញ លោកតាដែលមានបទពិសោធន៍ក្នុងការប្រើប្រាស់ឧបករណ៍តន្ត្រីជនជាតិមក បង្ហាត់បង្រៀនជូនជំនាន់វ័យក្មេង ដើម្បីស្នងបន្តប្រពៃណីវប្បធម៌របស់ភូមិ”។
នៅតែមានការងារជាច្រើនទៀតដែលប្រជាជនភូមិ Hin ត្រូវធ្វើដើម្បីអភិរក្ស និងពង្រីកវប្បធម៌ប្រពៃណីរបស់ជនជាតិ Thai។ ហើយការងារពោរពេញទៅ ដោយអត្ថន័យនោះនឹងសម្រេចជោគជ័យជាក់ជាពុំខាន ពីព្រោះមានការស្រុះចិត្ត គំនិតនិងការប្ដេជ្ញាចិត្តរបស់អ្នកភូមិទាំងអស់៕

ប្រតិកម្មទៅវិញ