អញ្ជើញទស្សនាមណ្ឌលទេសចរណ៍ Tanyoli ដ៏វិសេសវិសាលនៅខេត្ត Ninh Thuan

Chia sẻ
(VOVWORLD) - មណ្ឌលទេសចរណ៍ Tanyoli (ឈ្មោះពេញគឺ Tango Your Life) ស្ថិតនៅភូមិ Son Hai ឃុំ Phuoc Dinh ស្រុក Thuan Nam ខេត្ត Ninh Thuan ហើយមានចម្ងាយប្រហែល ៣០ គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង Phan Rang - Thap Cham ។ នេះគឺជាមណ្ឌលទេសចរណ៍ដ៏ល្បីឈ្មោះនៅខេត្ត Ninh Thuan ដែលបានរចនាឡើងដ៏វិសេសវិសាលប្រៀបប្រដូចជាភូមិម៉ុងហ្គោលីខ្នាតតូចអញ្ចឹង។
អញ្ជើញទស្សនាមណ្ឌលទេសចរណ៍ Tanyoli ដ៏វិសេសវិសាលនៅខេត្ត Ninh Thuan - ảnh 1មណ្ឌលទេសចរណ៍ Tanyoli ដ៏វិសេសវិសាលនៅខេត្ត Ninh Thuan

មណ្ឌលទេសចរណ៍ Tanyoli មានទំហំ ១០ ហិកតា ស្ថិតនៅលើទីតាំងដ៏ស្រស់ស្អាត ដែលជាកន្លែងមានសណ្ឋានដីទាំង ៤ ប្រភេទគឺ៖ ភ្នំ វាលស្មៅ វាលខ្សាច់ និងសមុទ្រ។ ទីកន្លែងនេះមានការរួមបញ្ចូលគ្នារវាងធម្មជាតិ ការសម្រាកលំហែកាយ ការផ្សងព្រេង និងវប្បធម៌ ដែលសមស្របចំពោះដំណើរទេសចរណ៍ស្វែងយល់ ឆ្លងពិសោធន៍ និងលេងកីឡា។ អ្នកស្រី Do Thi Thanh Tam នាយិកាប្រតិបត្តិមណ្ឌលទេសចរណ៍ Tanyoli បានឲ្យដឹងថា៖ នេះគឺជាមណ្ឌលទេសចរណ៍ឆ្លងពិសោធន៍ ដែលមានកន្លែងស្នាក់នៅដ៏វិសេសវិសាលគឺភូមិម៉ុងហ្គោលី។ តង់ម៉ុងហ្គោលីមានវប្បធម៌ចរកជនម៉ុងហ្គោលី។ នាបច្ចុប្បន្ន នៅទីនេះមានតង់ម៉ុងហ្គោលីចំនួន ១៥ និងផ្ទះឈើបឹងហ្គាឡូចំនួន ៥ ខ្នង។ មណ្ឌលទេសចរណ៍នេះសមស្របសម្រាប់ក្រុមហ៊ុនដែលរៀបចំ Team Building ក្រុមភ្ញៀវ និងក្រុមគ្រួសារមកបោះជំរុំស្នាក់នៅឆ្លងបទពិសោធន៍វប្បធម៌របស់ជនជាតិចាម។ លើសពីនេះទៅទៀត នៅទីនេះក៏បានរៀបកម្មវិធី gala dinner។ មណ្ឌលទេសចរណ៍នេះមានសកម្មភាពលេងកម្សាន្តជាច្រើនដូចជា ជិះស្គីលើស្មៅ បាញ់ធ្នូ ជិះស្គីលើខ្សាច់ ជិះឡានទស្សនាវាលខ្សាច់ជាដើម។ ក្នុងឱកាសបុណ្យតេត និងរដូវក្ដៅ ភ្ញៀវទេសចរអញ្ជើញមកទីនេះយ៉ាងច្រើនកុះករ។ បរិមាណភ្ញៀវទេសចរច្រើនបំផុតគឺ១ ៥០០នាក់/ថ្ងៃ ហើយភ្ញៀវទេសចរស្នាក់នៅជាអតិបរមាគឺ ២០០ នាក់/ថ្ងៃផងដែរ។

លក្ខណៈដ៏វិសេសវិសាលមួយទៀតរបស់មណ្ឌលទេសចរណ៍ Tanyoli គឺថានៅពេលដែលអញ្ជើញមកទីនេះ លោកអ្នកនឹងបានគយគន់ហ្វូងចៀមដែលកំពុងស៊ីស្មៅនៅលើវាលស្មៅ។ ភ្ញៀវទេសចរចាប់អារម្មណ៍យ៉ាងពិសេសនៅពេលថតរូបអនុស្សាវរីយ៍ជាមួយសត្វចៀមគួរឱ្យស្រឡាញ់។ ទន្ទឹមនឹងនោះ ភ្ញៀវទេសចរបាន ចូលរួមលេងល្បែងកម្រាន្តដ៏ទាក់ទាញ កីឡាផ្សងព្រេង និងសេវាកម្មកម្សាន្តគួរឱ្យចាប់អារម្មណ៍។ ល្បែងកម្សាន្តប្រណាំងរថយន្ត និងម៉ូតូនៅលើវាលខ្សាច់ប្រាកដជានឹងទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ លោកស្រី Nguyen Phung Oanh បុគ្គលិកផ្នែកទីផ្សារម្នាក់នៃតំបន់ទេសចរណ៍ Tanyoli បានឲ្យដឹងថា៖        សេវាកម្មល្បេងកម្សាន្តរួមមាន ជិះឡានទស្សនាវាលខ្សាច់ Mui Dinh ជិះទូក Kayak នៅលើសមុទ្រ Mui Dinh ។ ក្នុងតំបន់ទេសចរណ៍មានល្បែងជិះស្គីវាលលើស្មៅ និងខ្សាច់ បាញ់ធ្នូ ជិះសេះ និងជួលសំលៀកបំពាក់ថតរូបរបស់ជនជាតិម៉ុងហ្គោលី ឬចាម។ គេបានប្រៀបប្រដូចទួលខ្សាច់ Mui Dinh ជាវាលខ្សាច់ឌូបៃអញ្ជឹង។ នៅពេលភ្ញៀវទេសចរឡើងលើទួលខ្សាច់ Mui Dinh នឹងមើលឃើញ Mui Dinh ទាំងមូល បង្គោលភ្លើងហ្វារ Mui Dinh ។ នៅតាមផ្លូវចុះលេងសមុទ្រ មានថ្មរាងពងមាន់ ហៅថា ថ្មពងមាន់ ភ្ញៀវទេសចរបរទេស ជាពិសេសគឺភ្ញៀវទេសចរកូរ៉េខាងត្បូងចូលចិត្តថតរូបនៅទីនោះណាស់។

អញ្ជើញទស្សនាមណ្ឌលទេសចរណ៍ Tanyoli ដ៏វិសេសវិសាលនៅខេត្ត Ninh Thuan - ảnh 2ជិះឡានទស្សនាវាលខ្សាច់ Mui Dinh

នៅពេលអញ្ជើញមកទស្សនា Tanyoli ភ្ញៀវទេសរមានឱកាសទទួលទានម្ហូបអាហារដ៏ឆ្ងាញ់ពិសារប្រចាំតំបន់ដូចជា៖ សាច់ចៀមអាំង ពពែចំហុយចំប៉ា ស៊ុបមាន់   ត្រីចំហុយមូរបាញត្រាងជាដើម។ ទន្តឹមនឹងនេះ ទេសភាពធម្មជាតិដ៏ស្រស់បំព្រងជាមួយនឹងភ្នំថ្មធំៗ ឆ្នេរខ្សាច់ស ទឹកសមុទ្រខៀវស្រងាត់នៅទីនេះបានទាក់ទាញចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរយ៉ាងច្រើនកុះករ។ អញ្ជើញមកទស្សនាមណ្ឌលទេសចរណ៍ Tanyoli ជាលើកដំបូង លោក Le Thanh Hai ភ្ញៀវទេសចរមកពីទីក្រុង Phan Thiet ខេត្ត Binh Thuan បានសម្តែងថា៖        នៅពេលទស្សនាមណ្ឌលទេសចរណ៍ Tanyoli  ខ្ញុំមានអារម្មណ៍ថាដូចជាវង្វេងក្នុងវាលស្មៅនៅម៉ុងហ្គោលីអញ្ចឹង។ វាលខ្សាច់នៅទីនេះពិតជាស្រស់ស្អាត់ណាស់ សូម្បីតែស្អាតជាងទួលខ្សាច់នៅ Mui Ne ទៀតផង។ លើលពីនេះទៅទៀត សមុទ្រនៅទីនេះក៏ស្អាតណាស់។ ខ្ញុំនឹងណែនាំដល់មិត្តភក្តិ និងក្រុមគ្រួសារទៅទស្សនាមណ្ឌលទេសចរណ៍ Tanyoli ខេត្ត Ninh Thuan ម្តងទៀត ព្រោះថា ទីកន្លែងនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរជាមួយសេវាកម្មដ៏ប្លែកៗផងដែរ។

សម្រស់រហោស្ថាន ទេភាពដ៏រ៉ូមែនទិក ម្ហូបអាហារដ៏សម្បូរបែប រួមជាមួយនឹងសេវាកម្មដ៏វិសេសវិសាលនោះ មណ្ឌលទេសចរណ៍ Tanyoli គួរឲ្យទាក់ទាញ ចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរ។ ដោយមានភូមិម៉ុងហ្គោលីដ៏សុខសាន្តនៅចំកណ្ដាលវាលខ្សាច់ដ៏ធំល្វឹងល្វើយ ដូច្នេះហើយភ្ញៀវទេសចរបានដាក់ឈ្មោះជាមួយក្រីស្រឡាញ់ឲ្យមណ្ឌលទេសចរណ៍ Tanyoli ថាជា "វាលស្មៅម៉ុងហ្គោលីនៅវៀតណាម" ផងដែរ៕

ប្រតិកម្មទៅវិញ