វត្ត Tan Thanh–បង្គោលខាងព្រលឹងវិញ្ញាណនៅតំបន់ព្រំដែនភាគខាងជើង

Chia sẻ
(VOVWORLD) - ដោយស្ថិតនៅជិតច្រកទ្វារព្រំដែន Tan Thanh ស្រុក Van Lang ខេត្ត Lang Son នោះ វត្ត Tan Thanh មានសម្រស់ស្រស់ដ៏វិសេសវិសាលនៃស្ថាបត្យកម្មវៀតណាមសុទ្ធសាធ។ វត្តនេះមិនត្រឹមតែជាកន្លែងឆ្លើយតបជីវភាពរស់នៅខាងប្រលឹងវិញ្ញាណ បម្រើតម្រូវការជំនឿសាសនារបស់ប្រជាជននៅមូលដ្ឋានប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យដ៏ធំធេងក្នុងការអះអាងអធិបតេយ្យភាពទឹកដីជាតិទៀតផង។
វត្ត Tan Thanh–បង្គោលខាងព្រលឹងវិញ្ញាណនៅតំបន់ព្រំដែនភាគខាងជើង  - ảnh 1វត្ត Tan Thanh មានសម្រស់ស្រស់ដ៏វិសេសវិសាលនៃស្ថាបត្យកម្មវៀតណាមសុទ្ធសាធ

ដោយបានបើកការដ្ឋានសាងសង់នៅឆ្នាំ ២០១៥ វត្ត Tan Thanh មានតំបន់ចំនួន ៣ គឺ៖ វិហារធំ (តំណាក់ Tam Bao ) ព្រះវិហា Duc Thanh Tran វិហា Duc Thanh Mau និងក្លោងទ្វារវត្ត Tam Quan ។ នៅក្នុងបរិវេណវត្ត មានពុទ្ធបដិមាជាង ១០០ អង្គ និងដើមឈើគ្រប់ប្រភេទប្រមាណ ១០០ ដើម ក្នុងនោះជិតពាក់កណ្តាលគឺជាដើមម៉ាក់ខៃដ៏ស្រស់ស្អាត ដែលបានរីកស្គុះស្គាយនៅពេលនិទាឃរដូវមកដល់ម្ដង់ៗ។

វត្ត Tan Thanh ស្ថិតនៅភាគឦសាន- និរតីវត្ត ហើយត្រូវបានសាងសង់ នៅលើតំបន់ដីទួល ឆ្ពោះទៅរកច្រកទ្វារព្រំដែន Tan Thanh ហើយមានចំងាយពីខ្សែព្រំដែនប្រមាណ ៣០០ ម៉ែត្រតែប៉ុណ្ណោះ។ វត្តនេះត្រូវបានចាត់ទុកថាជាវត្តមួយ ដែលស្ថិតនៅជិតខ្សែព្រំដែនបំផុតរបស់វៀតណាម។ អ្នកស្រី Nguyen Hanh Trang ភ្ញៀវទេសចរម្នាក់មកពីទីក្រុងហាណូយបានចែករំលែកថា៖ “នៅពេលមកដល់វត្ត Tan Thanh ខ្ញុំមានអារម្មណ៍ថាខ្យល់អាកាសនៅទីនេះ បរិសុទ្ធណាស់ ពោលគឺបរិយាកាសនៅទីនេះពិតជាពិសេសអស្ចារ្យណាស់។ គួរកត់សម្គាល់ថា វត្តនេះស្ថិតនៅជិតផ្សារ Tan Thanh នៅក្បែរព្រំដែនរវាងវៀតណាម និងចិន។ នៅពេលមកដល់ទីនេះ ខ្ញុំ និងក្រុមគ្រួសារទទួលបានបទពិសោធន៍ជាច្រើនណាស់ គឺបានទៅទិញទំនិញផង ទស្សាវត្តផង ហើយស្គាល់ដល់ប្រការដ៏វិសេសវិសាលជាច្រើនទៀតផង”។

ខ្លោងទ្វារវត្ត Tan Thanhមានលក្ខណៈដ៏វិសេសវិសាលនៃវត្តអារ៉ាមវៀតណាមបែបប្រពៃណី។ អញ្ជើញមកធ្វើសក្ការបូជានៅវត្ត ភ្ញៀវទេសចរសុទ្ធតែបានសង្កេតឃើញថាទីនេះមានលក្ខណៈលេចធ្លោជាច្រើនពីស្ថាបត្យកម្មវៀតណាមសុទ្ធសាធដ៏វិសេសវិសាល សមស្របនឹងទិដ្ឋភាពទូទៅ។ នៅពេលចូលក្នុងទីធ្លាវត្ត នៅខាងស្ដាំដៃរបស់ភ្ញៀវទេសចរ គឺជាវិហា Quan Tran Ai ដែលជាទីកន្លែងរំលឹកវិញ្ញានក្ខ័ន្ធដល់គណូបការៈរបស់វីរជន ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីការពារបូរណភាពទឹកដី។ ក្នុងវិហានេះមានបន្ទះក្ដារ ដែលមានឆ្លាក់អក្សរជាពាក្យស្លោក ដោយបានរំលឹក និងអះអាងអំពីអធិបតេយ្យភាពទឹដីវៀតណាម។ ព្រះតេជ្ជគុណ Thich Ban Chung អ្នកមើលថែ និងគ្រប់គ្រងវត្ត Tan Thanh មានពុទ្ធដីការថា៖ “នៅពេលគង់នៅវត្តនេះ អាត្មាមានអារម្មណ៍សុខសាន្តត្រាណណាស់។ជារៀងរាល់ថ្ងៃ អាត្មាបានសូត្រធម៌ពានាធម៌ដើម្បីបួងសួងសុំសេចក្ដីសុខចម្រុងចម្រើនជូនប្រទេសជាតិ និងប្រជាជន។ ក្នុងអារម្មណ៍របស់អាត្មា វត្តនេះសក្តិសមនឹងសកម្មភាពបួសរៀនណាស់ ដើម្បីនាំមកនូវភាពសុខសាន្តត្រាណដល់ខ្លួនឯង និងមនុស្សគ្រប់រូបនៅពេលអញ្ជើញមកដល់វត្តនេះ។ ក្រៅពីសកម្មភាពបូសរៀននោះអាត្មាក៏បានរៀបចំផ្សព្វផ្សាយធម៌ដល់ប្រជាជន និងភ្ញៀវទេសចរ អញ្ជើញមកពីគ្រប់ទិសទី ដើម្បីមានការយល់ដឹងថែមទៀត អំពីអត្ថន័យនៃវត្តអារ៉ាមនេះ”។ ព្រះតេជគុណ Thich Quang Truyen អនុប្រធានក្រុមប្រឹក្សាប្រតិបត្តិនៃសមាគមព្រះពុទ្ធសាសនាខេត្ត Lang Son និងជាព្រះចៅអធិការវត្ត Tan Thanh មានពុទ្ធដីការថា ៖ វត្តនេះមានលក្ខណៈដ៏វិសេសវិសាលគឺ ឥដ្ឋនីមួយៗនៃវត្តនេះសុទ្ធតែបានឆ្លាក់អក្សថា  “ សាធារណរដ្ឋសង្គមនិយមវៀតណាម” ដោយអះអាងថា វត្តនេះមិនត្រឹមតែជាអាស័យដ្ឋានខាងវិញ្ញាណ វប្បធម៌ប៉ុណ្ណោះទេ ថែមទាំងជាបង្គោលអធិបតេយ្យភាពដ៏រឹងមាំនៅតាមតំបន់ព្រំដែននៃប្រទេសជាតិទៀតផង៖ “នៅពេលសាងសង់វត្តនេះ អាត្មាគឺជាអ្នករចនា ហើយបានបង្កើតគំនិតផ្ដូចផ្ដើមថា ឥដ្ឋទាំងអស់ដើម្បីសាងសង់វត្តនេះគឺសុទ្ធតែបានឆ្លាក់អក្សរ “ សាធារណរដ្ឋសង្គមនិយមវៀតណាម - ពុទ្ធសករាជ ២៥៥៩ សាងសង់ វត្ត Tan Thanh ” ។ នេះគឺជាបង្គោលវប្បធម៌ បង្គោលអធិបតេយ្យភាព ដោយបានបង្ហាញខឿនវប្បធម៌របស់ជនវៀតណាម ពោលគឺគ្មានអ្វីដែលអាចផ្លាស់ប្តូរបានឡើយទោះបីជាពេលវេសាអាចបំផ្លេចបំផ្លាញរបស់របរជាច្រើនបាន ប៉ុន្តែបង្គោលវប្បធម៌ខាងព្រលឹងវិញ្ញាណនេះគ្មានពេលណាបាត់បង់ឡើយ”។

វត្ត Tan Thanh–បង្គោលខាងព្រលឹងវិញ្ញាណនៅតំបន់ព្រំដែនភាគខាងជើង  - ảnh 2ឥដ្ឋទាំងអស់ដើម្បីសាងសង់វត្តនេះគឺសុទ្ធតែបានឆ្លាក់អក្សរ “ សាធារណរដ្ឋសង្គមនិយមវៀតណាម - ពុទ្ធសករាជ ២៥៥៩ សាងសង់ វត្ត Tan Thanh ” 

ទោះបីទើបបានសាងសង់ និងសម្ពោធកាលពីប៉ុន្មានឆ្នាំថ្មីៗនេះក៏ដោយ ប៉ុន្តែវត្ត Tan Thanh បានទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនកុះករមកពីគ្រប់ទិសទីដើម្បីធ្វើសក្ការបូជា និងទស្សនា។ ដោយមានសម្រស់ស្រស់បំព្រង រួមទាំងស្ថាបត្យកម្មវៀតណាមសុទ្ធសាធនោះ វត្ត Tan Thanh ជានិច្ចកាលទាក់ទាញបានចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរអញ្ជើញមកទស្សនា អុជធូប បួងសួង សុំសេចក្ដីសុខចម្រុងចម្រើនដល់ប្រទេស ប្រជាជន និងផ្ញើសេចក្តីប្រាថ្នាអំពីតំបន់ព្រំដែនសុខសាន្តត្រាន និងខ្លាំងមាំមួន។ ព្រះតេជគុណ Thich Quang Truyen បន្តមានពុទ្ធដីការថា៖ “ដោយមានឋានៈ និងវប្បធម៌របស់ខ្លួន វត្ត Tan Thanh បានរំលឹកដល់ មនុស្ស គ្រប់រូប ក្នុងនោះមានទាំងមិត្តភក្តិអន្តរជាតិដែលថា យើងត្រូវស្រឡាញ់សន្តិភាព។ អាត្មាមានគោលបំណងថា មានថ្ងៃណាមួយ មនុស្សគ្រប់រូបមានឱកាសមកដល់ វត្ត Tan Thanh ខេត្ត Lang Son នៅតំបន់ព្រំដែនមាតុភូមិ ដើម្បីមានអារម្មណ៍ ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់សន្តិភាពថែមទៀត ហើយមានការទទួលសុខត្រូវថែមទៀតចំពោះមាតុភូមិ ចំពោះប្រជាជាតិ ក៏ដូចជារួមគ្នាកសាងមាតុភូមិឲ្យកាន់តែសម្បូរធូធារ និងវិបុភាពថែមទៀតផងដែរ”។

ដោយមានសម្រស់ស្រស់ឆើតឆាយ រួមទាំងស្ថាបត្យកម្មវៀតណាមសុទ្ធសាធនោះ វត្ត  Tan Thanh ជានិច្ចកាលទាក់ទាញបានចំណាប់អារម្មណ៍របស់ភ្ញៀវទេសរ អញ្ជើញមកទស្សនាយ៉ាងច្រើនកុះករនៅតំបន់ច្រកទ្វារព្រំដែនវៀតណាម ចិន ដើម្បីអុជធូបបួងសួងសុំសេចក្ដីសុខចម្រុងចម្រើនជួនប្រទេសជាតិ និងប្រជាជន ក៏ដូចជាផ្ដាំផ្ញើបំណងប្រាថ្នា អំពីតំបន់ព្រំដែន ប្រកបដោយសន្តិភាព សម្បូរធូធា និងខ្លាំងមាំមួនផងដែរ៕

ប្រតិកម្មទៅវិញ