តែ Shan Tuyet នៅឃុំ Suoi Giang- ក្លិនក្រអូបស្រស់ស្រាយពាសពេញតំបន់ព្រៃភ្នំភាគពាយព្យ

Chia sẻ

(VOVWORLD) -  Suoi Giang ជាឃុំព្រៃភ្នំមួយនៃស្រុក Van Chan ខេត្តYen Bai។ មានទីតាំងស្ថិតនៅរយៈកំពស់ជិត ១.៤០០ ម៉ែត្រ  Suoi Giang ត្រូវបានគេប្រដូចទៅនឹងទីរួមស្រុក Sa Pa នៃខេត្ត Lao Cai ឬ ទីក្រុង Da Lat នៃខេត្ត Lam Dong ដោយសារអាកាសធាតុត្រជាក់ស្រស់ស្រាយពេញមួយឆ្នាំ។ ឥឡូវនេះ អ្នកទេសចរមិនត្រឹមតែមកសម្រាកលំហែកាយនៅ Suoi Giang ប៉ុណ្ណោះទេ ថែមទាំងមករីក រាយនឹងតែពិសេសដែលមានឈ្មោះថា Shan Tuyet ដែលបានផលិតចេញពីដើម តែបុរាណមានអាយុកាលរាប់រយឆ្នាំទៀតផង។

តែ Shan Tuyet នៅឃុំ Suoi Giang- ក្លិនក្រអូបស្រស់ស្រាយពាសពេញតំបន់ព្រៃភ្នំភាគពាយព្យ - ảnh 1 តែ Shan Tuyet រស់នៅតំបន់ព្រៃភ្នំ ហើយដើមតែខ្លះមានអាយុកាលជាង ១០០ ឆ្នាំ 

តំបន់តែ Shan Tuyet នៅឃុំ Suoi Giang មានផ្ទៃដីជាង ៣៩០ ហិកតា ដោយមានដើមតែជាង ៤ ម៉ឺនដើម ដែលមានអាយុកាលលើសពី ១០០ ទៅ ៣០០ ឆ្នាំ ក្នុងនោះមានតំបន់ តែមួយដ៏ធំល្វឹងល្វើយ ត្រូវបានរដ្ឋទទួលស្គាល់ថាជា ដើមតែបេតិក ភណ្ឌរបស់វៀតណាម។ ។ លោក Mua A Pao ជនមួយរូបនៅឃុំ Suoi Giang បានចែករំលែកថាៈ ឈ្មោះថា Shan Tuyet ព្រោះថា តែនេះបានដុះតាមធម្មជាតិនៅលើភ្នំខ្ពស់ និងលូតលាស់ដោយកម្លាំងរបស់ផែនដីនិងមេឃ បានជាត្រួយនិងស្លឹកតែធំណាស់ មានពណ៌បៃតងខ្មៅងងឹត ហើយនៅលើស្លឹក ត្រូវបានរុំព័ទ្ធដោយរោមមួយស្រទាប់ស្តើងដែលមានពណ៌សដូចជាព្រិល។ ហេតុដូច្នេះ តែត្រូវបានគេហៅថា Shan Tuyet (មានន័យថា តែត្រូវបានក្របយកព្រិលលើព្រៃភ្នំ)។

“ដើមតែធំស្ថិតនៅខាងក្រៅមានអាយុតិចជាង ១០០ ឆ្នាំ ប៉ុណ្ណោះ ហើយដើមតែចំណាស់មានអាយុកាលរាប់ រយឆ្នាំត្រូវស្ថិតនៅជ្រៅក្នុងព្រៃ។ ប្រសិនបើ អ្នកទេសចរចង់ទៅមើលផ្ទាល់ដើមតែចំណាស់ ត្រូវតែចូលទៅក្នុងព្រៃជ្រៅ អាចនឹងបានគយគន់ដើមតែអាយុកាលរាប់រយឆ្នាំ។ ដើមតែនៅទីនេះត្រូវបានបែងចែកក្នុងចំណោមគ្រួសារនីមួយៗ មានន័យថា គ្រួសារនីមួយៗរ៉ាប់រងដើមតែពី ២០ ដល់ទៅ ៣០ ដើម សម្រាប់ថែទាំនិងប្រមូលផលផង”។ នេះបើយោងតាមប្រសាសន៍របស់លោក Mua A Pao។

មកដល់ Suoi Giang អ្នកទេសចរពិតណាស់ថានឹងមានការភ្ញាក់ផ្អើលជាពុំខាន ដោយឃើញដើមតែ Shan Tuyet ចំណាស់។ ទន្ទឹមនឹងការគយគន់នូវទេសភាពដ៏ស្រស់បំព្រងនៃភ្នំ និងចាប់អារម្មណ៍ពីជីវភាពរស់នៅដ៏សុខសាន្តរបស់ជនជាតិភាគតិចនៅទីនេះ អ្នកទេសចរនឹងរីករាយជាមួយនឹងពែងតែដែលឆុងពីត្រួយតែ បេះពីដើមតែមានអាយុកាលរាប់រយឆ្នាំ។ នៅក្នុងសៀវភៅអនុស្សាវរីយ៍របស់ឃុំ Suoi Giang នៅតែរក្សាកំណត់ហេតុរបស់លោក K.M. Djemmukhatze នៃវិទ្យាស្ថានជីវ -គីមី A - Ba – Cu នៃបបណ្ឌិត្យសភា វិទ្យាសាស្ត្រសូវៀត ពេលមកស្រាវជ្រាវនៅឃុំ Suoi Giang  កាលពីទសវត្សឆ្នាំ ១៩៦០ នៃសតវត្សរ៍ទី ២០៖ “ខ្ញុំបានធ្វើដំណើរឆ្លងកាត់ប្រទេសចំនួន ១២០ នៅលើពិភពលោក ដែលដាំដើមតែ ប៉ុន្តែខ្ញុំមិនដែលឃើញកន្លែងណាដែលមានដើមតែ មានអាយុច្រើនឆ្នាំដូចជានៅ Suoi Giang នោះឡើយ ទំនងជា កន្លែងនេះជាប្រភពតែមែនទេ? តែនៅទីនេះមានលក្ខណៈវិសេសវិសាលណាស់ នៅក្នុងចានតែ តែមួយ ប៉ុន្តែ មានរស់ជាតិតែឆ្ងាញ់ទាំង ១៨ លើពិភពលោកទៀតផង”

តែ Shan Tuyet នៅឃុំ Suoi Giang- ក្លិនក្រអូបស្រស់ស្រាយពាសពេញតំបន់ព្រៃភ្នំភាគពាយព្យ - ảnh 2 តែ Shan Tuyet

ដើមតែ Shan Tuyet គឺធន់នឹងអាកាសធាតុនៅតំបន់ព្រៃភ្នំនេះ ហេតុដូច្នេះដើម តែលូតលាស់ល្អណាស់ ហើយប្រជាជនជន ជាតិ Mong មិនដែលដាក់ជីជាតិឬបាញ់ថ្នាំសំលាប់សត្វល្អិតឡើយ។ លោក Vang A Tung នៅភូមិ Pang Cang បានឲ្យដឹងថា៖ "ការប្រមូលផលនិងកែច្នៃតែនៅ តែពឹងផ្អែកទាំងស្រុងលើវិធីសាស្ត្រប្រពៃណី ធ្វើដោយដៃរបស់ជនជាតិ Mong។ បន្ទាប់ពីបានបះស្លឹកតែរួចមក បើចង់ឲ្យដើមតែ លូតលាស់វិញ យើងត្រូវកាត់ស្លឹកចាស់ៗចេញ ក៏ដូចជា ដកស្មៅព្រៃចេញ។ តែនេះគឺមិនត្រូវប្រើជីជាតិនិងមិនប្រើថ្នាំសម្លាប់សត្វល្អិតទេ ស្រូវយកតែខ្យល់អាកាសបរិសុទ្ធ ដូច្នេះតែស្អាតណាស់”។

ក្នុង១ឆ្នាំ គឺប្រមូលផលតែ Shan Tuyet បានបីរដូវ ហើយរដូវចុងក្រោយគឺនៅខែសីហាដល់ខែកញ្ញាតាមច័ន្ទគតិ។ ចំទៅរដូវប្រមូលផលតែ ភូមិទាំងអស់នៅ Suoi Giang ពាសពេញដោយក្លិនក្រអូបឈ្ងុយឆ្ងាញ់។ តែត្រូវបានបេះ នឹងលីងដោយបទពិសោធន៍និងបាតដៃប៉ិនប្រសពរបស់ប្រជាជនជនជាតិ Mong។ នៅពេលលីង ត្រូវជ្រើសរើសឡើងវិញ ត្រួយតែកុំចាស់ពេក និងមិនត្រូវដង្កូវស៊ី បន្ទាប់មកលីងក្នុងខ្ទះដែកស្មិត។ អុសប្រើសម្រាប់លីងតែត្រូវតែស្ងួតនិងឆេះខ្លាំង។ ភ្លើងលីងតែត្រូវតែរក្សាឱ្យស្មើ ហើយ ពេលលីងត្រូវប្រើ ដៃផង។

ដើម្បីឆុងតែ Shan Tuyet គឺត្រូវប្រើទឹកហូមកពីភ្នំ ទើបតែមានរសជាតិឆ្ងាញ់និងមានពណ៌ស្រស់។ ទឹកពុះខ្លាំង លាងចេញម្តង បន្ទាប់មកចាកទឹកពេញ បិទគំរបចំាពីរបីនាទី ទើបពិសារភ្លក់រស់ជាតិ ដែលបង្កប់ទាំងរស់ជាតិធម្មជាតិព្រៃភ្នំ។

លោក Sung A Nu ប្រធានគណៈកម្មាធិការប្រជាជនឃុំ Suoi Giang បានឲ្យដឹងថា៖ ឃុំ Suoi Giang បានបង្កើតសហករណ៍ផលិតតែសរីរាង្គ ដោយមាន ១៨ ក្រុម និងមានគ្រួសារដាំតែជាង ៤០០ ដែរ។ ហេតុដូច្នេះ ផលិតផលតែបច្ចុប្បន្នត្រូវបានគ្រប់គ្រងយ៉ាងតឹងរឹង ហើយផលិតផលត្រួយតែស្រស់គឺមានគុណភាពខ្ពស់ណាស់។ លោក Sung A Nu បានឲ្យដឹងថែមទៀតថា៖ “ការកសាងបានម៉ាកយីហោតែ Suoi Giang ពិតប្រាកដថា ផលិតផលតែ Suoi Giang នឹងលក់បានតម្លៃខ្ពស់ដែរ ហើយមិនត្រឹមតែជួយលើកកម្ពស់ជីវភាពរបស់ប្រជាជនប៉ុណ្ណោះទេ ថែមទាំងប្រាក់ចំណូលរបស់អ្នកភូមិក៏មានស្ថេរភាពជាងមុន។ តែ Shan Tuyet Suoi Giang ជីគឺជាដើមឈើមុខព្រួញសម្រាប់កាត់បន្ថយភាពក្រីក្រនិងនាំមកនូវផលប្រយោជន៍ផ្ទាល់ជូនប្រជាជន”

ពីចំការតែ ពីព្រៃព្រឹក្សាដ៏អស្ចារ្យ ជាទីមនោរម្យ ទៅដល់ប្រជាជនកក់ក្តៅរួសរាយរាក់ទាក់ រួមទាំងពែងតែក្រអូបឈ្ងុយឆ្ងាញ់ នឹងធ្វើឱ្យអ្នកស្រលាញ់និងចាប់អារម្មណ៍ពិសេស ហើយចងចាំជានិច្ចទឹកដី Suoi GIang ជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ