វិមាន Kien Trung មានទីតាំងនៅខាងក្នុងទីក្រុងហាមឃាត់ព្រះបរមរាជវាំង ដែលសាងសង់ដោយស្តេច Khai Dinh ក្នុងឆ្នាំ ១៩២១-១៩២៣។ នេះជាទីក្លែងស្នាក់នៅសំខាន់របស់ស្តេច។ វិមាន Kien Trung គឺជាសំណង់ដ៏ពិសេសមួយនៅក្នុងព្រះបរមរាជវាំង ដែលមានរចនាបថស្ថាបត្យកម្មបារាំង អ៊ីតាលី និងប្រពៃណីវៀតណាម។ ប៉ុន្តែ វិមាននេះត្រូវបានបំផ្លាញទាំងស្រុងដោយសង្រ្គាមនៅឆ្នាំ ១៩៤៧ ។ នាថ្ងៃទី ៦ ខែកុម្ភៈ លោក Hoang Viet Trung នាយកមជ្ឈមណ្ឌលអភិរក្សកេរ្កិ៍ដំណែល Hue បានឲ្យដឹងថា គម្រោងជួសជុល ស្តារ និងតុបតែងលម្អវិមាន Kien Trung បានសម្រេចរួចរាល់ ១០០% នៃទំហំសំណង់។ ក្នុងឆ្នាំ ២០១៩ មជ្ឈមណ្ឌលអភិរក្សកេរ្កិ៍ដំណែល Hue បានបើកដំណើរការគម្រោងជួសជុលវិមាន Kien Trung ដោយចំណាយថវិកាសរុបជាង ១២៣ ពាន់លានដុង។ បន្ទាប់ពីជួសជុលអស់រយៈពេលជាច្រើនឆ្នាំ វិមាននេះឥឡូវបានត្រៀមរួចរាល់សម្រាប់បើកស្វាគមន៍ភ្ញៀវទេសចរណ៍ដំបូងគេក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ២០២៤។ វិមាន Kien Trung ត្រូវបានសាងសង់ឡើងដោយស្តេច Khai Dinh ក្នុងឆ្នាំ ១៩២១-១៩២៣ ដើម្បីធ្វើជាកន្លែងស្នាក់នៅរបស់ស្តេចនៅក្នុងព្រះបរមរាជវាំង។ នេះក៏ជាកន្លែងដែលស្ដេច Khai Dinh សោយទិវង្គតនៅថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ១៩២៥។ (និមិត្តសញ្ញានាគដ៏ស្រស់ស្អាតនៅវិមាន Kien Trung) ជណ្តើរទៅជាន់ទី ២ បច្ចុប្បន្នមានតែជាន់ទី ១ ប៉ុណ្ណោះដែលត្រូវបានបង្ហាញទាំងស្រុង។ ជាន់ទី ២ នឹងបន្តសាងសង់នៅពេលក្រោយ។ ខាងក្នុងវិមាន នៅខាងក្នុងវិមាន Kien Trung ត្រូវបានរៀបដាក់វត្ថុបុរាណដើម ដែលទាក់ទងនឹងប្រវត្តិនៃការបង្កើតវិមាន។ វត្ថុតាងពីរជ្ជកាល ស្ដេច Khải Định ម្ចាស់វិមាននេះត្រូវបានរៀបដាក់ នៅជាន់ទី ១។ វត្ថតាងត្រូវបានបង្ហាញនៅទីនេះ “ក្នុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ វិមាន Kien Trung នឹងបើកជាលើកដំបូង ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរណ៍។ នៅទីនេះ យើងនឹងដាក់តាំងវត្ថុតាង និងពន្យល់ពីរឿងរ៉ាវពាក់ព័ន្ធនានា។ លើសពីនេះ មជ្ឈមណ្ឌលនឹងដាក់តាំងបង្ហាញផលិតផលវត្ថុអនុស្សាវរីយ៍ដ៏វិសេសមួយចំនួន ដើម្បីបម្រើប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។ លោក Hoang Viet Trung បានណែនាំយ៉ាងដូច្នេះ។ Từ khóa: VOV VOVworldវិមាន Kien Trungទទួលស្វាគមន៍ភ្ញៀវទេសចរណ៍ឱកាសបុណ្យចូលឆ្នាំថ្មី ប្រតិកម្មទៅវិញ ផ្ញើទៅ Xem thêm