ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit

Chia sẻ
(VOVWORLD) - មិនត្រឹមតែមានសួនផ្លែឈើ និងតំបន់អេកូទេសចរណ៍ធម្មជាតិប្លែកៗប៉ុណ្ណោះទេ ខេត្ត Vinh Long ក៏ល្បីឈ្មោះសម្រាប់ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit ដែលត្រូវបានគេស្គាល់ដល់ជា "នគរក្រហម"។

ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit - ảnh 1

របរផលិតក្បឿងសេរ៉ាមិច Mang Thit (ស្រុក Mang Thit ខេត្ត Vinh Long - តាមដងទន្លេ Co Chien) ត្រូវបានបង្កើតឡើងនិងអភិវឌ្ឍន៍អស់រយៈពេលជាង ១០០ ឆ្នាំមកហើយ។ នេះគឺជាកន្លែងផលិតក្បឿងសេរ៉ាមិចដ៏ល្បីល្បាញបំផុត និងធំជាងគេនៅក្នុងតំបន់ដីសណ្តទន្លេ Cuu Long ។ រូបថត៖ Cao Ky Nhan/toquoc.vn

ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit - ảnh 2ត្រូវបានដាក់ឈ្មោះថា "នគរក្រហម" ភូមិក្បឿងសេរ៉ាមិច Mang Thit មានទីតាំងនៅច្រាំងទន្លេទាំងសងខាង។ រូបភាព៖ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ Vinh Long

ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit - ảnh 3ដំបូលរោងនីមួយៗ ជួរឥដ្ឋនីមួយៗ រូបភាពភ្លឺចែងចាំង ជាមួយនឹងទេសភាពធម្មជាតិនៃទន្លេដ៏វិសេសវិសាលរបស់ភូមិក្បឿងសេរ៉ាមិច ពិតជាមិនអាចបំភ្លេចបានទេ។ រូបថត៖ mangthit.vinhlong.gov.vn

ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit - ảnh 4នេះជាបេតិកភណ្ឌសហសម័យដ៏ពិសេសមួយដែលមានតែនៅខេត្ត Vinh Long ប៉ុណ្ណោះ។ រូបថត៖ gomsuhoanggia.vn

ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit - ảnh 5អ្វីដែលពិសេសនោះ គឺទីតាំងផលិតក្បឿងសេរ៉ាមិច Mang Thit នៅតែប្រើប្រាស់ឡដុតបុរាណ ឡនីមួយៗមានកំពស់ពី ៥-១២ ម៉ែត្រ ប្រើប្រាស់សម្ភារៈអង្កាម បង្កើតបានជាស្ថាបត្យកម្មខុសប្លែក។ រូបថត៖ Thanh Cong/VOV

ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit - ảnh 6ក្បឿងសេរ៉ាមិច Mang Thit ត្រូវបានផលិតចេញពីស្រទាប់ដីឥដ្ឋដែលបង្កើតឡើងដោយដីល្បាប់នៃទន្លេ Co Chien ។ រូបថត៖ Thanh Cong/VOV

ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit - ảnh 7ក្បឿងសេរ៉ាមិចត្រូវបានយកចេញពីឡ។ រូបថត៖ Thanh Cong/VOV

ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit - ảnh 8តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០ ភូមិទាំមូលមានទីតាំងផលិតប្រហែល ១.០០០ ដែលមានឡដូតប្រហែល ៣.០០០ ។ ទោះជាយ៉ាងណាក៏ដោយ "នគរក្រហម" បានដួលរលំនៅក្នុងទសវត្សរ៍ឆ្នាំ ២០០០ ដោយសារតែតម្លៃផលិតកម្មខ្ពស់ពេក ហើយទម្លាប់របស់អ្នកប្រើប្រាស់បានផ្លាស់ប្តូរ។ បច្ចុប្បន្ននេះនៅសល់តែជាង ១.០០០ឡប៉ុណ្ណោះ។ រូបថត៖ thamhiemmekong.com

ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit - ảnh 9បច្ចុប្បន្ននេះ ខេត្ត Vinh Long កំពុងអភិវឌ្ឍន៍តាមទិសដៅរក្សាតម្លៃភូមិសិប្បកម្ម រួមទាំងប្រែក្លាយឡឥដ្ឋសេរ៉ាមិចដែលនៅសេសសល់ ទៅជាគោលដៅទេសចរណ៍ភូមិសិប្បកម្មទូទៅ តាមគម្រោងបេតិកភណ្ឌសហសម័យ Mang Thit។ រូបថត៖ vinhlongtourist.vn

ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit - ảnh 10រូបថត៖ fantasea.vn

ភូមិសិប្បកម្មផលិតក្បឿងសេរ៉ាមិច Mang Thit - ảnh 11ពីភូមិសិប្បកម្មប្រពៃណីមួយ ផូមិសិប្បកម្មធ្វើក្បឿងសេរ៉ាមិចនៅខេត្ត Vinh Long ឥឡូវនេះ បានក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរ។ រូបថត៖ vinhlongtourist.vn

ប្រតិកម្មទៅវិញ