រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល

Chia sẻ
(VOVWORLD) - រដ្ឋធានីនៃក្រូចថ្លុងភូមិ Dien (សង្កាត់ Phu Dien ខណ្ឌ Bac Tu Liem ហាណូយ) ចាប់ផ្តើមឈានចូលរដូវប្រមូលផលសម្រាប់បុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២៤។

ឆ្នាំនេះអាកាសធាតុអំណោយផលទើបផ្លែក្រូចថ្លុងមានរស់ជាតិឈ្ងុយឆ្ងាញ់ និងលក់ដាច់ខ្លាំងណាស់។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 1

ចាប់ពីពាក់កណ្តាលខែវិច្ឆិកា តាមច័ន្ទគតិ អ្នកដាំក្រូចថ្លុងនៅសង្កាត់ Phu Dien ចាប់ផ្តើមឈានចូលរដូវប្រមូលផលក្រូចថ្លុងដ៏ធំបំផុតប្រចាំឆ្នាំ។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 2

តាំងពីយូរយារណាស់មកហើយ ក្រូចថ្លុងភូមិ Dien ត្រូវបានចាត់ទុកថា ជាមុខម្ហូបពិសេសរបស់ទីក្រុងហាណូយ។ នេះក៏ជាកាដូដែលមនុស្សជាច្រើននិយមចូលចិត្ត នៅពេលថ្ងៃចូលឆ្នាំ។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 3

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 4

ដើមក្រូចថ្លុងមានផ្លែត្រសុំត្រសាយ ស្បែកពណ៌មាស ហើយមានក្លិនក្រអូប។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 5

ក្រូចថ្លុងឆ្នាំនេះ ផ្លែនីមួយៗមានរាងមូលស្អាត ក្លែបក្រាស់ និងទឹកដម។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 6

កសិករបានឲ្យដឹងថា ក្រូចថ្លុងភូមិ Dien ទុកកាន់តែយូរ កាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ និងផ្អែមខ្លាំង។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 7

ដើមក្រូចថ្លុងទាំងនេះ មានអាយុកាលជាង២០ឆ្នាំហើយ។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 8

នៅសល់រយៈពេលជាងមួយខែទៀត ទើបដល់ថ្ងៃចូលឆ្នាំព្រពៃណី ប៉ុន្តែអតិថិជនជាច្រើនពីគ្រប់ទិសទីបានមកកុម្ម៉ង់ទុកជាមុន សម្រាប់ញ៉ាំក្នុងអំឡុងបុណ្យតេត និងធ្វើជាកាដូ។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 9

អ្នកស្រី Tran Thi Mai (រស់នៅខណ្ឌ Hai Ba Trung ទីក្រុងហាណូយ) បានឲ្យដឹងថា ៖ “ក្រូចថ្លុងនៅទីនេះមានរាងស្អាត គុណភាព ឈ្ងុយឆ្ងាញ់និងផ្អែមខ្លាំង ដូច្នេះគ្រួសារខ្ញុំ និងអតិថិជនចូលចិត្តខ្លាំងណាស់។ ឆ្នាំនេះ ខ្ញុំទិញក្រូចថ្លុងចំនួន ៥០០ ផ្លែ មកហូបនិងជូនជាកាដូផងដែរ»។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 10

អ្នកស្រុកបានឲ្យដឹងថា ឆ្នាំនេះអាកាសធាតុអំណោយផលល្អ ដូច្នេះហើយ ដើមក្រូចថ្លុងភូមិ Dien ភាគច្រើនបានប្រមូលផលល្អ និងមានផ្លែច្រើន។ ប្រមូលផលបានប៉ុណ្ណា គឺលក់ដាច់ប៉ុណ្ណោះ។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 11

ក្រូចថ្លុងមួយដើមអាចប្រមូលផលពី ១០០ ទៅ ៣០០ ផ្លែ។ អតិថិជនអាចជ្រើសរើសទិញពីចំការ ឬទិញដើមក្រុចថ្លុងទាំងមូល។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 12

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 13

ដោយមានផ្ទៃដីដាំក្រូចថ្លុងដ៏ធំ ម្ចាស់ចំការត្រូវជួលកម្មករទៅប្រមូលផល។ កម្មករជាច្រើននៅក្នុងភូមិទទួលប្រាក់ចំណូលបន្ថែមពីការប្រមូលផលក្រូចថ្លុង ជាមធ្យមពី ២៧០.០០០ - ៣០០.០០០ ដុង/ម្នាក់/ថ្ងៃ។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 14

តាំងពីព្រឹកព្រលឹមរហូតដល់ព្រលប់ ម្ចាស់ចំការកំពុងប្រញាប់ប្រញាល ប្រមូលផលក្រូចថ្លុងដើម្បីផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងអំឡុងបុណ្យតេត។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 15

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 16

ជាមួយនឹងផ្ទៃដីដាំដើមក្រូចថ្លុងធំទូលាយ ទើបម្ចាស់ចំការត្រូវប្រើប្រាស់ត្រាក់ទ័រដើម្បីជួយសន្សំសំចៃពេលវេលា និងកម្លាំងពលកម្មសម្រាប់ការដឹកជញ្ជូន។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 17

សព្វថ្ងៃនេះ ពូជក្រូចថ្លុងភូមិ Dien ត្រូវបានដាំដុះនៅគ្រប់ទីកន្លែង ប៉ុន្តែគ្មានកន្លែងណាដែលផលិតក្រូចថ្លុងដ៏ឈ្ងុយឆ្ងាញ់ ជាមួយនឹងរសជាតិប្លែកៗ ដូចជាផ្លែក្រូចថ្លុងដែលបានដាំដុះនៅ Phu Dien នោះទេ។

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 18

រដ្ឋធានីនៃ​ក្រូចថ្លុងភូមិ Dien មាន​ភាព​អ៊ូអរ​ក្នុង​រដូវ​​ប្រមូល​ផល - ảnh 19

ក្រូចថ្លុងភូមិ Dien អាចប្រើប្រាស់ ធ្វើសក្ការៈបូជា និងបរិភោគ ដូច្នេះវាត្រូវបានប្រជាជននិយមចូលចិត្ត ហើយត្រូវបានចាត់ទុកថាជាមុខម្ហូបពិសេសរបស់រដ្ឋធានីហាណូយ៕

ប្រតិកម្មទៅវិញ