ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ

Chia sẻ
(VOVWORLD) - នៅជិតថ្ងៃបុណ្យតេតមកដល់ គ្រួសារនានានៅភូមិ Tranh Khuc (ស្រុក Thanh Tri ទីក្រុងហាណូយ) មានភាពមមាញឹកទាំងយប់ទាំងថ្ងៃ បានធ្វើនំអន្សមរាប់ពាន់ជារៀងរាល់ថ្ងៃ ដើម្បីបម្រើតម្រូវការរបស់ប្រជាជនរដ្ឋធានី។

ភូមិវប្បកម្មធ្វើនំអន្សមប្រពៃណីTranh Khuc បានឈានចូលរដូវបុណ្យតេតឆ្នាំ២០២៤។

ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 1មានទីតាំងស្ថិតនៅចម្ងាយប្រហែល ២០គីឡូម៉ែត្រពីកណ្តាលទីក្រុងហាណូយ ភូមិ Tranh Khuc (ឃុំ Duyen Ha ខណ្ឌ ស្រុក Thanh Tri ទីក្រុងហាណូយ) គឺជាភូមិវប្បកម្មធ្វើនំអន្សមដ៏ល្បីល្បាញ និងធំជាងគេនៅទីក្រុងហាណូយ។

ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 2គ្រួសារប្រហែល៧០%នៅភូមិ Tranh Khuc នៅតែរក្សាបាននូវអាជីពធ្វើនំអន្សម(ក្នុងចំណោមគ្រួសារសរុប ៣០០គ្រួ) ក្នុងនោះមានគ្រឹះស្ថានធំៗចំនួនជាង១០។

ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 3នៅថ្ងៃពេញបូណ៌មី ឬនៅជិតបុណ្យតេតមកដល់ បរិយាកាសនៅទីនេះកាន់តែអ៊ូអរ និងមមាញឹក។

ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 4គ្រួសារលោកស្រី Nguyen Thi Dap (អាយុ ៦៣ ឆ្នាំ ម្ចាស់អាជីវកម្មធ្វើនំអន្សម) នៅប៉ុន្មានថ្ងៃជិតបុណ្យតេត ពោរពេញទៅដោយស្លឹកសាគូពណ៌បៃតង ហើយនំអន្សមនៅតែចំហុយ។ អ្នកស្រី Dap បានបន្តថា៖ “នាថ្ងៃធម្មតាគ្រួសារខ្ញុំបានខ្ចប់នំអន្សមពី ៣០០ ទៅ ៥០០ ក្នុងមួយថ្ងៃ ប្រសិនបើក្នុងឱកាសបុណ្យតេតយើងធ្វើបាន ១-៣ ពាន់នំក្នុងមួយថ្ងៃ”។

ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 5ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 6យើងតាមជើងប្រជាជនភូមិ Tranh Khuc របរធ្វើនំអន្សមនៅទីនេះគឺជារបរ "តំណពូជ" ដែលមានរាប់រយឆ្នាំមកហើយ។ អ្នកភូមិ Tranh Khuc បានចែករំលែកថា “អ្នកភូមិភាគច្រើនបានសិក្សាអាជីព ហើយចាប់ផ្តើមប្រកបរបរនេះតាំងពីកុមារភាព”។

ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 7មនុស្សម្នាក់ៗទទួលបន្ទុកដំណាក់កាលនីមួយៗ៖ អ្នកលាងស្លឹកសាគូ អ្នកធ្វើស្នូលនំ អ្នករុំនំ អ្នកចងជាដុំ។ល។

ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 8កត្តាដែលកំណត់រសជាតិឆ្ងុយឆ្ងាញ់របស់នំអន្សម គឺជាការជ្រើសរើសគ្រឿងផ្សំដោយប្រុងប្រយ័ត្ន។ អ្នកធ្វើនំត្រូវតែមានភាពម៉ត់ចត់និងល្អិតល្អន់ក្នុងការជ្រើសរើសស្លឹកសាគូ អង្ករ សណ្តែកខៀវ និងសាច់ជ្រូកបីជាន់។

ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 9ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 10ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 11ស្នូលធ្វើពីសាច់ជ្រូកបីជាន់ ឬសាច់សុទ្ធ ស្រោបស្នូលសណ្តែកខៀវ។

ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 12ដោយបានប្រកបរបរអស់រយៈពេលជាច្រើនឆ្នាំមកហើយ បាតដៃរបស់សិប្បករមានភាពប៉ិនប្រសប់ មិនចាំបាច់ប្រើពុម្ពទេ ក៏ធ្វើបានស្អាតដូចគ្នាដែរ ហើយបានវេចនំរួចរាល់ក្នុងរយៈពេលតិចជាង ៣០ វិនាទីប៉ុណ្ណោះ។

ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 13ភូមិរបរ​មួយនៅ​នៅ​ក្នុង​រដ្ឋ​ធានី​​ដែល​ធ្វើ​នំអន្សម​រាប់​ពាន់​ជា​រៀង​រាល់​ថ្ងៃ - ảnh 14នៅពេលវេចនំរួចហើយ យកទៅស្ងោរក្នុងរយៈពេលចាប់ពី៨ទៅ១០ម៉ោង នឹងបង្កើតផលិតផលចុងក្រោយគឺជានំអន្សមដ៏ល្បីរបស់ភូមិ Tranh Khuc៕

ប្រតិកម្មទៅវិញ