៤០ឆ្នាំនៃស្មារតីសាមគ្គីភាពនិងបង្រួបបង្រួមជាតិ

KIM DUNG Theo VOVWORLD -
Chia sẻ

ពេលភាគខាងត្បូងវៀតណាមបានរំដោះទាំងស្រុងនាចុង
ខែមេសា១៩៧៥ជនវៀតណាមជាច្រើននាក់ដែលធ្លាប់
បំរើក្នុងរបបនៃសាធារណះរដ្ឋវៀតណាមបានសម្រេច
ស្នាក់នៅនៅស្រុកកំណើតជំនួសឲ្យការចេញទៅប្រទស
ក្រៅ។ជនទាំងនេះរួមជាមួយបណ្តាជនចូលរួមបដិវត្តន៍បានរួមកំលាំងកសាង
ទីក្រុងហូជីមិញពី១ថ្ងៃទៅ១ថ្ងៃកាន់តែស្អាត។

Vovworld-លោក Nguyen Van Hungនៅសង្កាត់ទី១៤ខ័ណ្ឌGo Vap ជាអតីតនាយ
ទាហាន១នាក់នៃរដ្ឋអំណាចSai Gon មុននេះ។ក្រោយថ្ងៃរំដោះភាគខាងត្បូង
ឯកភាពប្រទេសជាតិលោកបានទៅរៀនសូត្រនយោបាយ​ក្នុងរយះពេល២ឆ្នាំ។
បន្ទាប់នោះលោកបានវិលត្រឡប់ជួបជុំជាមួយគ្រួសារវិញនិងសកម្មធ្វើការរកស៊ី។
សព្វថ្ងៃលោកជាម្ចាស់ភោជ្ជនីយដ្ឋាន១កន្លែង។លោកប្រាប់ថា៖”រដ្ឋវៀតណាមបាន
ធានាសិទ្ឋិពលរដ្ឋសំរាប់ខ្ញុំ។ខ្ញុំបាន​ធ្វើការរកស៊ីចញ្ចឹមបីបាច់កូនចៅ។ខ្ញុំឃើញថា៖
ប្រទេសយើ​ងកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។   “

                           

៤០ឆ្នាំនៃស្មារតីសាមគ្គីភាពនិងបង្រួបបង្រួមជាតិ - ảnh 1
ទីក្រុងហូជីមិញសព្វថ្ងៃ(រូបថត អិនធឺណែត)

ក៍ដូចជាគ្រួសារលោកHung គ្រួសារសោកស្រីPhan Hoan Ngoc Tuyetនៅខ័ណ្ឌទី១២
បានសម្រេចផ្សារភ្ជាប់ជាមួយស្រុកកំណើត។គ្រួសារសោកស្រីមិនត្រូវបានរើសអើង
អ្វីសោះឡើយផ្ទុយទៅវិញនៅទទួលបានការជួយឧបត្ថម្ភពីរដ្ឋអំណាចតំបន់ទៀតផង។
លោកស្រីចែករំលែកថា៖” គួរទុកឲ្យអតីតកាលនៅខាងក្រោយដើម្បីជំនាន់វ័យក្មេង
កសាងនិងអភិវឌ្ឍន៍បរ្ទេសជាតិ។កូនប្រុសខ្ញុំ១នាក់ជាជនរងគ្រោះដោយជាតិគីមីពុល 
។ប្តីប្រពន្ឋខ្ញុំទទួលបានការជួយឧបត្ថម្ភពីរដ្ឋពីការធានារ៉ាប់រងសុខាភិបាលដល់ការ
ផ្តល់ប្រាក់ឧបត្ថម្ភជារៀងរាល់ខែ។    “
ក្រោយថ្ងសរំដោះភាគខាងត្បូងសាស្រ្តាចារ្យវេជ្ជបណ្ឌិតTran Dong A មកធ្វើការនៅ
មន្ទីពេទ្យNhi Dong ទី២។ជីវិតរបស់លោកបានផ្លាស់ប្តូរតាំងពីថ្ងៃនោះ។លោកបាន
ព្យាបាលជំងឺសំរាប់កុមារពិ​ការពីកំណើតរាប់ពាន់នាក់។ដោយសារមានស្នាដៃឆ្នើម
លោកត្រូវបានប្រសិទ្ឋិនាមគ្រូពេទ្យប្រជាជនវីរះពលករ។លោករៀបរាប់ថា៖”ភាព
សារហាវនៃសង្រ្គាមបានធ្វើឲ្យខ្ញុំគិតគូថា៖នឹងគ្មានថ្ងៃសន្តិភាព។ប៉ុន្តែថ្ងៃទី៣០មេសា-
ថ្ងៃសន្តិភាពបានមកដល់ខ្ញុំសម្រេចផ្សាភ្ជាបជាមួយស្រុកកំណើត។បក្សនិងេដ្ឋវៀត
ណាមបានអនុវត្តគោលនយោបាយសម្រុះសម្រួលបង្រួបបង្រួមជាតិព្រមទាំងបើក
ទ្វាចេញទៅពិភពលោក។នៅមន្ទីរពេទ្យនេះមិត្តខ្ញុំជាច្រើននាក់ដែលធ្លាប់ចេញទៅ
បរទេសបានវិលត្រឡប់មកចូលរួមការធ្វើការវះកាត់ដោយស្ម័គ្រចិត្តពិតថា៖ប្រទេសជាតិវៀតណាមគឺតែ១។      “

ប្រទេសជាតិបានមានសន្តិភាព។ស្មារតីសាមគ្គីបង្រួបបង្រួមជាតិបានបង្ហាញ
ច្បាស់នៅក្នុងគ្រួសារនីមួយៗ។ជនគ្រប់រូបបានរួមកំលាំងកសាងប្រទេសជាតិ។
នោះក៍ជាប្រៀបខ្លាំងនៃឆន្ទះឯកភាពបំណងប្រថ្នាដ៍ទទូច​មានសន្តិភាពរបស់
មនុស្សវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ