|
ការជួបមុខជាមួយសាក្សីប្រវត្តិសាស្រ្ត |
(VOVworld)-នាប៉ុន្មានថ្ងៃកន្លងទៅ នៅតំបន់នានាទូទាំងប្រទេស បានប្រព្រឹត្តទៅ
យ៉ាងផុលផុស បណ្តាសកម្មភាព រំលឹកខួបលើកទី៤០នៃទិវារំដោះភាគខាងត្បូង
វៀតណាមឯកភាពប្រទេសជាតិ។ នៅទីក្រុងហូជីមិញនាយប់ថ្ងៃទី២៤មេសា បានប្រព្រឹត្តទៅកម្មវិធីសិល្បៈ “ប្រទេសជាតិពេញលេញដោយក្តីសប្បាយរីករាយ” និងជួបប្រាស្រ័យជាមួយសាក្សីប្រវត្តិសាស្រ្តនៃចលនាសិស្សានុសិស្ស និស្សិត
Sai Gon-Gia Dinh ។ បណ្ឌិត Truong Minh Nhat សាក្សីប្រវត្តិសាស្រ្តមួយនាក់ ចូលរួមកម្មវិធីនេះបានឲ្យដឹងថា៖
“នេះជាកម្មវិធីមានអត្ថន័យ ដោយសម្តែង ឡើងវិញប្រវត្តិសាស្រ្ត ប្រពៃណី តស៊ូរបស់ប្រជាជនវៀតណាម ក្នុងដំណាក់កាលវាយប្រហារនិងក្រោកឈរឡើង និងដំណាក់កាលរំដោះជាតិ។ ខ្ញុំសង្ឃឹមថា ជំនាន់វ័យក្មេងនាបច្ចុប្បន្ន នឹងរក្សាឲ្យ បានប្រពៃណីបដិវត្តនោះជារៀងរហូត”។
ខេត្ត Dak Nong ខេត្ត Vinh Phuc និងខេត្ត Ha Nam នៅភាគខាងជើងវៀត
ណាមនាថ្ងៃទី២៤មេសា ក៏បានរៀបចំពិធីជួបមុខអតីតយុទ្ធជនធ្លាប់ចូលរួមការ
ប្រយុទ្ធមុនឆ្នាំ១៩៧៥ ផងដែរ៕