លោកអ្នកនាងជាទីមេត្រី! នៅប្រទេសវៀតណាមក្នុងប៉ុន្មានថ្ងៃខែមេសា នេះ កំពុង
ប្រព្រឹត្តទៅសកម្មភាពជាច្រើន ឆ្ពោះទៅរំលឹកខួបលើកទី៤០នៃ ទិវារំដោះ ភាគខាង
ត្បូង ឯករាជ្យប្រទេសជាតិទាំងស្រុង (ថ្ងៃទី៣០មេសាឆ្នាំ ១៩៧៥-ថ្ងៃទី៣០មេសា
ឆ្នាំ២០១៥)។ ព្រឹត្តិការណ៍ដ៏មានអត្ថន័យប្រវត្តិសាស្រ្តនេះ នឹងបើកចេញដំណាក់
កាលថ្មីសម្រាប់ប្រទេសវៀតណាម។ ក្នុងបណ្តាកម្មវិធីផ្សាយសម្លេងចាប់ពីថ្ងៃនេះ វិទ្យុសម្លេងវៀតណាម នឹងឧទ្ទេសនាមជាមួយអស់លោកអ្នកនាង អំពីព័ត៌មាន
អត្ថបទជាច្រើនទាក់ទិនដល់ខ្លឹមសារនេះ។ ដំបូងបង្អស់ សូមអញ្ជើញលោក អ្នកនាងស្តាប់អត្ថបទមានចំណងជើង“អាជ្ញាសម្ងាត់នៃសិល្បៈឆ្លៀតយកឱកាស” ចុះថ្ងៃ៧មេសាឆ្នាំ១៩៧៥របស់អគ្គបញ្ជាការកងទ័ពប្រជាជនវៀតណាម។
|
អាជ្ញាសម្ងាត់របស់អគ្គបញ្ជាការកងទ័ពប្រជាជនវៀតណាម
នាយឧត្តមសេនីយ៍ Vo Nguyen Giap(រូបថតៈឯកសារ ) |
(VOVworld)-មុននេះ៤០ឆ្នាំ អគ្គបញ្ជាការកងទ័ពប្រជាជនវៀតណាម នាយឧត្តម
សេនីយ៍ Vo Nguyen Giap បានផ្ញើរទៅកាន់សមរភូមិភាគខាងត្បូង នូវសាទូរលេខ
បន្ទាន់មានខ្លឹមសារថា “ល្បឿន ល្បឿងជាងថែមទៀត មោះមុតមោះមុតថែមទៀត" ឆ្លៀតយកគ្រប់នាទីឈានទៅរំដោះភាគខាងត្បូង ប្តេជ្ញាប្រយុទ្ធដណ្តើមជ័យជំនេះ
ទាំងស្រុង”។ សាទូរលេខនេះ មានអត្ថន័យប្រវត្តិសាស្រ្តសំខាន់ មុនពេលដែល យុទ្ធនាការហូជីមិញប្រវត្តិសាស្រ្តប្រព្រឹត្តទៅរំដោះភាគខាងត្បូងឯកភាពប្រទេស
ជាតិ។
សាទូរលេខ ចុះថ្ងៃទី៧មេសាឆ្នាំ១៩៧៥នេះ បានផ្សព្វផ្សាយទៅកាន់បក្ខជន យុទ្ធជនចូលរួមរំដោះភាគខាងត្បូងទាំងឡាយ។ ជាជនមួយ នាក់មានកិត្តយស
ផ្សព្វផ្សាយអាជ្ញាសម្ងាត់នេះ លោក Nguyen Ba Líu យុទ្ធជន កងពលតូចលេខ២៥
វីរៈភាពបានរំលឹកថា៖ នាព្រឹកថ្ងៃទី៧មេសាឆ្នាំ១៩៧៥ លោក ទទួលបញ្ជាផ្ញើរសា
ទូរលេខដោយការប្រុងប្រយ័ត្ននិងត្រឹមត្រូវជាដាចខាត។ លោកចែករំលែកថា៖
“នាពេលនោះ ខ្ញុំគ្រាន់តែកំណត់ឲ្យខ្លួនថា បំពេញភារកិច្ចក្នុងគ្រប់កាលៈ
ទេសៈ។ ដោយសារឱកាសរំដោះភាគខាងត្បូងមកដល់ហើយ ដូច្នេះ យើងខ្ញុំ ត្រូវផ្ញើរសាទូរលេខនេះ។ ក្រោយមក ខ្ញុំទើបដឹងថា នេះគឺជាសាទូរលេខរបស់
នាយឧត្តមសេនីយ៍ Vo Nguyen Giap ខ្ញុំមានមោទនភាពខ្លាំងណាស់!”
ចំពោះឧត្តមសេនីយ៍ទោ Khuat Duy Tien អតីតការិយាល័យប្រយុទ្ធ កងពល
លេខ៣វិញ សាទូរលេខនេះបានផ្សព្វផ្សាយទៅកាន់លោកគឺជាបទបញ្ជា វាយប្រហារ
យ៉ាងប្រញាប់ប្រញាល់ ជាសារបញ្ជាក់ថាត្រូវឆ្លៀតយកឱកាស។ លោកឲ្យដឹងថា៖
“សាទូរលេខនេះមានន័យថា ឱកាសនៃការតស៊ូប្រយុទ្ធចក្រព័ត្តអាមេរិក
សង្គ្រោះជាតិរបស់ប្រជាជនវៀតណាមបានមកដល់ហើយ គឺត្រូវធ្វើយ៉ាងម៉េច
ដើម្បី “ល្បឿន លឿនជាងថែមទៀត” ដើម្បីរំដោះភាគខាងត្បូង”។
|
កងទ័ពវៀតណាមធ្វើដំណើរក្នុងយុទ្ធនាការ Tay Nguyen
(រូបថតៈឯកសារ TTXVN) |
វរសេនីយ៍ឯក Nguyen Van Huu អតីតវេជ្ជបណ្ឌិតនៃកងពល Tay Nguyen បាន
ឲ្យដឹងថា អាជ្ញាសម្ងាត់ដូចជាសារបញ្ជា១ដ៏ច្បាស់លាស់ និងនាំមកនូវកម្លាំងចលករ
ថ្មីសម្រាប់យុទ្ធជនម្នាក់ៗ បង្កើនល្បឿនដោយឥតហត់នឿយ ឆ្ពោះទៅសំបុក របស់
ខ្មាំងសត្រូវ។ ចំពោះលោកវិញ អារម្មណ៌ពេលទទួលបានអាជ្ញាស្ងាត់នេះនៅតែ
រក្សាដដែល។
“ ខ្ញុំសប្បាយរីករាយយ៉ាងក្រៃលែង វាយឈ្នះនៅ Buon Ma Thuot ហើយត្រូវ
បង្កើនល្បឿនថែមទៀត។ នាពេលនោះ ខ្ញុំសប្បាយរីករាយណាស់ និងត្រៀមខ្លួន
ជាស្រេចដើម្បីទៅបំពេញភារកិច្ច។ យើងខ្ញុំបានទៅពី Buon Ma Thuot ទៅចុះវាល
ទំនាប ទៅរំដោះព្រលានយន្តហោះ Phan Rang ហើយបន្តវាយប្រហារទៅដល់ភាគ
ខាងត្បូងវៀតណាម។”
ក្នុងកាលះទេសះប្រវត្តិសាស្ត្រនេះ សារទូរលេខបន្ទាន់នេះ ជាបទបញ្ជាដ៏
សែនសំខាន់ បង្ហាញច្បាស់នូវផែនការឆ្លៀតយកឱកាស។ ស្ដីពីសេចក្ដីសម្រេចចិត្ត
យ៉ាងសំខាន់នេះ សាស្ត្រាចារ្យរង បណ្ឌិត Tran Ngoc Long បានវិភាគថា៖
“ ប្រសិនបើយើងមិនឆ្លៀតយកបានឱកាសនេះទេ កំលាំងប្រឆាំងអាចងើប
ឡើងវិញ ទើបសង្គ្រាមអាចអូសបន្លាយយូរថែមទៀត។ ក្រៅពីនោះ ការតស៊ូរបស់
ប្រជាជនវៀតណាមមានការគាំទ្រពីសហគមន៍អន្តរជាតិ បានជាមានឥទ្ធិពលពីប្រ
ទេសធំៗ ចំពោះការតស៊ូនេះគឺធំធេងណាស់។ ប្រសិនបើយើងមិនឆ្លៀតយកបាន
ឱកាសនេះ គឺគោលដៅរំដោះភាគខាងត្បូងវៀតណាមទាំងស្រុង ក្នុងខែមេសាគឺ
ជួបការលំបាក។”
បទបញ្ជា៖ លឿន លឿនជាងថែមទៀត ខ្លាំង ខ្លាំងថែមទៀតដើម្បីរំដោះភាគ
ខាងត្បូងវៀតណាម ប្តេជ្ញាតស៊ូ និងវាយឈ្នះទាំងស្រុង នាំចេញដោយនាយឧត្តម
សេនីយ៍ Vo Nguyen Giap បានសរអោយឃើញនូវការក្តាប់ជាប់ឱកាស និងចក្ខុវិ
ស័យ យុទ្ធសាស្ត្រ របស់ការិយាល័យនយោបាយ និងគណៈកម្មាធិការបក្សយោ
ធាមជ្ឈឹម បើកចេញទំព័រថ្មី សំរាប់មហាជ័យជំនះ និទាឃរដូវ ឆ្នាំ ១៩៧៥ ឯក
ភាពប្រទេសជាតិ៕