មហាសេដ្ឋី​កសិករ​នៅតំបន់ព្រៃភ្នំ

Chia sẻ
(VOVWORLD) - ក្រោយរយៈពេលជាងមួយទសវត្សរ៍នៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ២៦ នៃសន្និបាតលើកទី ៧ គណៈកម្មាធិការមជ្ឈិមនីតិកាលទី ១០ ស្តីពីកសិកម្ម កសិករ តំបន់ជនបទ សេដ្ឋកិច្ចកសិកម្មមក ខេត្ត Son La មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ជួយប្រជាជននៅទីនេះរួចផុតពីភាពក្រីក្រ ធ្វើជាអ្នកមាននៅស្រុកកំណើតរបស់ខ្លួន។ ប្រជាកសិករជាច្រើនបានស្វែងរក និងពង្រីកឧត្តមភាពដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម និងក្លាយទៅជា "មហាសេដ្ឋី" នៅតំបន់ព្រៃភ្នំភាគពាយ័ព្យ។
 
 
មហាសេដ្ឋី​កសិករ​នៅតំបន់ព្រៃភ្នំ - ảnh 1ខេត្ត Son La មានការអភិវឌ្ឍយ៉ាងខ្លាំងក្លា ជួយប្រជាជននៅទីនេះរួចផុតពីភាពក្រីក្រ ធ្វើជាអ្នកមាននៅស្រុកកំណើតរបស់ខ្លួន

 

នាំដើមព្រូន ស្វាយ និងមៀនទៅដាំដិះនៅតាមជម្រាលភ្នំ ក្រុមគ្រួសារលោក Vi Van Viet ជនជាតិ Sinh Mun នៅភូមិ Bon Kham ឃុំ Phieng Khoai ស្រុក Yen Chau ខេត្ត Son La បាសិក្សាស្រាវជ្រាវ និងវិនិយោគប្រព័ន្ធស្រោចស្រពទឹកដោយស្វ័យប្រវត្តសម្រាប់ចំការរបស់គ្រួសារ ក្នុងនោះមានផ្ទៃដីដាំដើមព្រូនជាង ១ ហិកតា។ លោក Vi Van Viet បានឲ្យដឹងថា៖ “កាលពីមុន ផ្ទៃដីនេះរបស់គ្រួសារខ្ញុំភាគច្រើនគឺដាំដំណាំពោត និងដំឡូងមី ប៉ុន្តែទទួលបានប្រសិទ្ធភាពសេដ្ឋកិច្ចទាប។ តាមរយៈដំណើរកាសិក្សាស្រាវជ្រាវគំរូចំកាព្រូនមក ខ្ញុំបានវិនិយោគដាំដើមព្រូន។ ក្នុងរយៈពេលកន្លងទៅ ទោះបីរងផលប៉ះពាល់ពីជំងឺរាតត្បាតកូវីដ ១៩ ក៏ដោយ ប៉ុន្តែខ្ញុំនៅតែទទួលបានប្រាក់ចំណេញ ២០០ លានដុង ជារៀងរាល់ឆ្នាំផងដែរ”។

គ្រួសារលោក Viet និងក្រុមគ្រួសារភាគច្រើននៅភូមិ Bon Kham បានដាំដំណាំពោត និងដំឡូងមីតាំងពីច្រើនជំនាន់មកហើយ។ ចំពោះដើមព្រូន នៅពេលចេញផ្លែ គ្រួសារលោកបាន "លះបង់" ទិន្នផលរបស់ដើមឈើនីមួយៗ រហូតដល់ ៣០% ដោយបន្សល់ទុកតែផ្លែឈើល្អបំផុត ព្រមទាំងវិនិយោគលើប្រព័ន្ធស្រោចស្រពទឹកដោយស្វ័យប្រវត្តិសម្រាប់ចំកាក្នុងទឹកប្រាក់រាប់លានដុង។ ជាលទ្ធផល គ្រួសារលោកបានប្រមូលផលផ្លែព្រូនដ៏ឆ្ងាញ់ ជាមួយតម្លៃលក់ចាប់ពី ៧ ទៅ ៨ ម៉ឺនដុង ក្នុងមួយគីឡូក្រាម ដូច្នេះហើយ ផ្ទៃដីដាំដើមព្រូនត្រឹមតែ ១ ហិកតា គឺអាចជួយគ្រួសារលោកក្លាយទៅជាមហាសេដ្ឋីនៅភូមិ Bon Kham។

ចំណែកឯមហាសេដ្ឋីវ័យក្មេង Pham Van Duong នាយកសហករណ៍ផ្លែមៀន Bao Duong នៅភូមិ Trai Giong ឃុំ Na Nghiu ស្រុក Song Ma ខេត្ត Son La ក៏ជាកសិករពិតប្រាកដម្នាក់ផងដែរ។ ដោយអនុវត្តន៍គោលការណ៍ផ្លាស់ប្ដូរការដាំដុះ និងធ្វើវប្បកម្មដើមឈើហូបផ្លែនៅលើដីចំណោត ព្រមទាំងទាញយកឧត្តមភាពពីផ្ទៃដីដាំដើមមៀនប្រពៃណីដែលមានស្រាប់នៅតំបន់ ហើយចាប់ពីសេចក្តីប្រាថ្នាឈានឡើងរបស់យុវវ័យ លោកបានសិក្សាស្រាវជ្រាវដើម្បីក្លាយទៅជាមនុស្សដើមដំបូងដែលបានអនុវត្តន៍គំរូដាំផ្លែមៀនទុំមុនរដូវកាលប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់នៅតំបន់ព្រំដែននេះ។ លោក Pham Van Duong បានឲ្យដឹងថា៖ “ខ្ញុំបានធ្វើដំណើរទៅភាគខាងត្បូង ២ ដង ដើម្បីស្វែងយល់ពីគំរូដាំដើមព្រូន ដូចជាសិក្សាពីថ្នាំសម្រាប់ដើមឈើ របៀបថែទាំ និងកាត់មែកឈើ សំដៅប្រមូលផ្លែឲ្យបានច្រើន។ ជាពិសេសគឺរបៀបប្រមូលផលនៅដើមរដូវកាល ដើម្បីបញ្ចេញលក់ក្នុងតម្លៃខ្ពស់ផងដែរ”។

មហាសេដ្ឋី​កសិករ​នៅតំបន់ព្រៃភ្នំ - ảnh 2មហាសេដ្ឋីវ័យក្មេង Pham Van Duong នាយកសហករណ៍ផ្លែមៀន Bao Duong នៅភូមិ Trai Giong ឃុំ Na Nghiu ស្រុក Song Ma ខេត្ត Son La

យោងតាមលោក Nguyen Thanh Cong អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Son La បានឲ្យដឹងថា បច្ចុប្បន្ននេះ ប្រជាជនចំនួន ៣០% ក្នុងចំណោមប្រជាជនទាំងមូលក្នុងខេត្តបានប្រកបរបរដាំផ្លែឈើដើម្បីចិញ្ចឹមជីវិត ក្នុងនោះគ្រួសារជាច្រើនទទួលបានប្រាក់ចំណេញពី ២០០ លានដុងឡើងទៅជារៀងរាល់ឆ្នាំ ហើយគ្រួសារខ្លះទទួលបានប្រាក់ចំណេញរាប់លានដុងជារាងរាល់ឆ្នាំទៀតផង៖ “ប្រជាកសិករទទួលបានប្រាក់ចំណេញពី ២០០ លាន ទៅ ២០០ លាន រហូតដល់ ១ ពាន់លានដុងពីចំកាស្វាយ ចំកាមៀន ឬចំកាទៀប។ ប្រការនេះបានអះអាងពីប្រសិទ្ធភាពក្នុងផលិតកម្ម ព្រមទាំងរួមចំណែកលើកកម្ពស់ប្រាក់ចំណូលជូនប្រជាជន សហករណ៍ និងសហគ្រាសនៅស្រុកកំណើតរបស់ខ្លួនផងដែរ”។

ក្នុងឆ្នាំ ២០២២ ខេត្ត Son La ទាំងមូលមានក្រុមគ្រួសារផលិតកម្ម និងធ្វើអាជីវកម្មពូកែជាង ២៨ ៣០០ គ្រួ។ ក្រុមគ្រួសារផលិតកម្ម និងធ្វើអាជីវកម្មពូកែគ្រប់ជាន់ថ្នាក់បានបង្កើតការងារធ្វើជូនពលករជាង ១២ ០០០ នាក់ ជួយផ្ដល់ទុន ដាំណាំពូជ សត្វចិញ្ចឹម និងបទពិសោធន៍ធ្វើអាជីវកម្មជូនក្រុមគ្រួសារក្រីក្រ។  អាស្រ័យហេតុនេះ ជារៀងរាល់ឆ្នាំ នៅទូទាំងខេត្ត គ្រួសារជាង ១ ០០០ គ្រួបានរួចផុតពីភាពក្រីក្រផងដែរ៕


ប្រតិកម្មទៅវិញ