មុខរបរធ្វើនំបញ្ចុកនៅភូមិ Phu Do

NGOC ANH
Chia sẻ
(VOVWORLD) - និយាយអំពីទីកន្លែងធ្វើនំបញ្ចុក ត្រូវនិយាយអំពីភូមិ Phu Do ស្ថិត នៅឃុំ Me Tri ខ័ណ្ឌ Tu Liem ខាងត្បូង ទីក្រុងហាណូយ។ មុខរបរធ្វើនំបញ្ចុកនៅភូមិ Phu Do មានប្រវត្តិសាស្ត្រអស់រយៈពេល ៤០០ ឆ្នាំហើយ។ សៀវភៅប្រវត្តិសាស្ត្រនៃ ភូមិបានកត់សរសេរថា៖ ជីតានៃរបរធ្វើនំបញ្ចុកនៃភូមិគឺតា Ho Nguyen Tho ដែល មានស្រុកកំណើតពីខេត្ត Thanh Hoa ភាគកណ្ដាលវៀតណាម មកទីនេះបង្រៀនមុខ របរធ្វើនំបញ្ចុកសំរាប់អ្នកភូមិ។ 
មុខរបរធ្វើនំបញ្ចុកនៅភូមិ Phu Do - ảnh 1 មុខរបរធ្វើនំបញ្ចុកនៅភូមិ Phu Do

(VOVworld) - ពីរយូរយាណាស់មកហើយ រួមជាមួយ pho នំបញ្ចុកបានក្លាយទៅជាមុខម្ហូបធ្លាប់ ស្គាល់ជាប្រចាំថ្ងៃរបស់ប្រជាជនវៀតណាម ហើយត្រូវបានភ្ញៀវទេសចរបរទេសស្គាល់ដល់និងចូលចិត្តដែរ។ ពីនំបញ្ចុក អាចធ្វើម្ហូបឆ្ងាញ់ជាច្រើនដូចជា៖ នំបញ្ចុកសាច់ជ្រូក អាំង នំបញ្ចុកតៅហ៊ូ នំបញ្ចុកទឹកសម្លក្តាម នំបញ្ចុកត្រី ជាដើម ដែលរួមចំណែកធ្វើឲ្យ មុខម្ហូបអាហាររបស់វៀតណាមសម្បូរបែប

ថែមទៀត។

        នំបញ្ចុកឆ្ងាញ់គឺស្វិតនិងមានភាពស្អិតខ្ពស់ដែលអាចបិទវក្រដាស ប៉ុន្តែ ត្រូវ ជ្រាបទឹកសម្ល។ ការធ្វើនំបញ្ចុកទាមទារឲ្យមានជំហានជាច្រើន។ សិប្បករ Nghiem Van Thanh នៅភូមិ Phu Do បានចែករំលែកថា៖

        «ជំហានសំខាន់បំផុតគឺការជ្រើសរើសអង្ករ។ អង្ករខ្សាយនឹងធ្វើនំបញ្ចុកឆ្ងាញ់ឲ្យ បាន។ អង្ករពី ៣ ដល់ ៤ ប្រភេទនឹងធ្វើនំបញ្ចុកខុសពីគ្នាដូចជា អង្ករ Thai Binh អង្ករភាគខាងត្បូង អង្ករ Da Nang និងអង្ករនៅខេត្ត Ha Nam។ ត្រាំអង្ករក្នុងរយៈពេល ពី ៤ ដល់ ៥ ម៉ោង កិនទៅជាម្សៅ ត្រងហើយកៀបអស់ទឹកនិងបុក។ ស្ងោរម្សៅឆ្អិនហើយបុកដល់ស្អិតៗ។ នេះគឺជាជំហានពិបាកបំផុតក្នុងការធ្វើនំបញ្ចុក។ មុននេះ យើងខ្ញុំធ្វើនំបញ្ចុកដោយដៃ ឥឡូវនេះ មានម៉ាស៊ីនទំនើប ដោយហេតុនេះ អត់នឿយហត់ទេ។ មុននោះ មួយថ្ងៃធ្វើអង្ករចំនួន ២៥ គីឡូក្រាមតែប៉ុណ្ណោះ ប៉ុន្តែ ឥឡូវនេះ អាចធ្វើអង្ករចំនួន ១ តោន។ នំបញ្ចុកធ្វើដោយម៉ាស៊ីនទទួលបាននំតិចជាងបើប្រៀបនឹងធ្វើដោយដៃ។ ជាឧទាហរណ៍ ដោយម៉ាស៊ីន អង្ករមួយគីឡូក្រាមធ្វើឲ្យបាននំបញ្ចុកចំនួន ២,៣ គីឡូក្រាម ខណៈ ដោយដៃទទួលបាន ២,៥ គីឡូ។»

មុខរបរធ្វើនំបញ្ចុកនៅភូមិ Phu Do - ảnh 2 មុខរបរធ្វើនំបញ្ចុកនៅភូមិ Phu Do

ផលិតផលនំបញ្ចុក នៅភូមិ Phu Do សម្បូរបែបណាស់ ដូចជា៖ នំបញ្ចុកស្លឹក នំបញ្ចុកស្ងូត។ បណ្ដាសប្បករនៅភូមិ Phu Do នៅច្នែប្រឌិតផលិតផលវិសេសវិសាលដូចជា៖ នំបញ្ចុកដាក់ក្នុងស្បោងឥតមានខ្យល់ដែលអាចរក្សាផលិតផលក្នុងរយៈពេល ១ ឆ្នាំ ឬ នំបញ្ចុកមាន រូបរៀងផ្កាយសំរាប់ភោជនីយដ្ឋាននិងពិធីជប់លៀងឬអាពាហ៍ពិពាហ៍។ ប្រធានក្លឹបរបរធ្វើនំបញ្ចុកភូមិ Phu Do លោក Nguyen Van Hoa បានឲ្យដឹងថា៖

        «ភូមិ Phu Do មាននំបញ្ចុកឆ្ងាញ់ពិសេសល្បីឈ្មោះនៅទីក្រុងហាណូយ។ ចំណុច វិសេសវិសាលនៃនំបញ្ចុក Phu Do គឺសសៃពណ៌ស ស្វិត មានរស់ជាតិផ្អែមឆ្ងាញ់របស់ អង្ករ។ នេះគឺជាអត្តសញ្ញាណម្ហូបអាហារដោយឡែកនៃនំបញ្ចុក Phu Do។ ជំហានធ្វើ នំបញ្ចុកសុទ្ធតែអនុវត្តយ៉ាងម៉ត់ចត់។»

        ផលិតផលនំបញ្ចុកភូមិ Phu Do កាន់តែទទួលបានភាពចំណូលចិត្តរបស់ អតិថិជនក្នុងទីផ្សារ។ ជាប្រចាំថ្ងៃ នំបញ្ចុកភូមិ Phu Do ចំនួន ១០ ដល់ ១៥ តោនត្រូវបានប្រើប្រាស់នៅទីក្រុងហាណូយ។ ទន្ទឹមនឹងនោះ ផលិតផលនំបញ្ចុក Phu Do មានវត្តមាននៅទីផ្សារទំនើបនិងផ្សារប្រពៃណីនៅទីក្រុងហាណូយផងដែរ។ ផលិតផល នំបញ្ចុកស្ងួតត្រូវបាននាំចេញទៅទីផ្សារបរទេស។  លោក Nguyen Van Hoa បានឲ្យដឹងថែមទៀតថា៖

        «នាបច្ចុប្បន្ន យើងខ្ញុំមានគ្រួសារផលិតនំបញ្ចុកចំនួន ២០០ គ្រួរ គ្រួសារធ្វើអាជីវ កម្មចំនួន ៣០០ គ្រួរ។ គ្រួសារជាច្រើនផលិតនំបញ្ចុកពី ៣ ដល់ ៥ តោនក្នុងមួយថ្ងៃ ប្រាក់ចំណូលខ្ពស់ ចញ្ចឹមគ្រួសារល្អ ស្ថិរភាពជីវភាពរស់នៅ។ ដើម្បីរក្សានិងអភិវឌ្ឍន៍ ភូមិរបរ យើងខ្ញុំជានិច្ចកាលផ្សព្វផ្សាយអំពីតម្លៃនៃភូមិរបរ។ ជារៀងរាល់ឆ្នាំ យើងខ្ញុំ រៀបចំពិធីបុណ្យមុខរបរភូមិនៅសាលាភូមិ។ នៅពិធីបុណ្យនេះ គ្រួសារទាំង់អស់ក្នុងភូមិ ជូនស្ពកនំបញ្ចុកឆ្ងាញ់បំផុតដើម្បីធ្វើសក្ការបូជាលោកតាប្រសូត្រមុខរបរនៅសាលាភូមិ។»

        បណ្ដាគ្រួសារផលិតនិងធ្វើអាជីវកម្មនៅភូមិរួមជាមួយសមាជិកទាំងឡាយនៃក្លឹប នំបញ្ចុកភូមិ Phu Do តែងតែជួបជុំគ្នាដើម្បីចែករំលែកបទពិសោធសំដៅធ្វើយ៉ាងម៉េច ផលិតឲ្យបាននំបញ្ចុកមានគុណភាពខ្ពស់ ជួយឧបបត្ថម្ភគ្នាទៅវិញទៅមកដើម្បី អភិវឌ្ឍន៍ផលិតកម្មនិងស្វែងរកប្រភពប្រើប្រាស់ទំនិញ។ ដោយមានការស្រុះចិត្តគំនិត របស់អ្នកភូមិទាំងមូលក៏ដូចជាការយកចិត្តទុកដាក់របស់រដ្ឋអំណាចតំបន់ ផលិតផលនំ បញ្ចុកភូម Phu Do ត្រូវបានទទួលស្គាល់ជាពាណិជ្ជសញ្ញាជាតិ៕

ប្រតិកម្មទៅវិញ